សង្គមស៊ីវិល​​និង​សហ​គមន៍​បារម្ភ​ពី​​សុវត្ថិ​ភាព​ក្មេងស្រី​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​នៅ​តែ​​រង​ការ​​រំលោភ​​សេព​សន្ថវៈ​

​​សង្គមស៊ីវិលនិងសហគមន៍បារម្ភពីសុវត្ថិភាពក្មេងស្រីជនជាតិដើមភាគតិច ដែលពួកគេនៅបន្តរងការរំលោភ​សេពសន្ថវៈ ដោយ​ពួកគេ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធពង្រឹង​ការ​អនុវត្ត​ច្បាប់និងរកយុត្តិធម៌ជូន​ជនរងគ្រោះ។

ជនជាតិដើមភាគតិចថា វិបត្តិជំងឺកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគេ

​​ជនជាតិដើមភាគតិច បានលើកឡើងថា ការរាលដាលជំងឺកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅនិងប្រពៃណីទំនៀមទម្លាប់របស់ពួកគេ។

សមត្ថ​កិច្ច​ខេត្ត​កំពង់ចាម​កោះហៅ​យុវជន​ម្នាក់​ទៅ​សួរ​នាំ​​ក្រោយ​រាយ​ការណ៍​ពី​បញ្ហា​គ្រឿង​ញៀន​ទៅ​លោក ស ខេង

​​សមត្ថកិច្ចនៅខេត្តកំពង់ចាម បានកោះហៅយុវជនម្នាក់ទៅ​​សួរនាំ ក្រោយពីយុវជនរូបនេះបានរាយការណ៍ពី​បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍របស់ខ្លួនប្រាប់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។

សហជីព៣៣ ស្នើ​​​ក្រុម​ហ៊ុន​បញ្ជា​ទិញ​​ជួយ​ទទួល​ខុសត្រូវ​លើ​ការ​បាត់បង់​ប្រាក់​កម្មករ​ក្នុង​​​​វិបត្តិ​កូវីដ-១៩

សហព័ន្ធសហជីពធំៗចំនួន៣ និងគាំទ្រដោយអង្គការសង្គមស៊ីវិលចំនួន​៣០ បានផ្ញើលិខិតរួមគ្នា​មួយ​ទៅកាន់ក្រុមហ៊ុនបញ្ជាទិញម៉ាក H&M ឱ្យជួយអន្តរាគមន៍ដាក់សម្ពាធលើក្រុមហ៊ុនផលិតសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា ចំពោះការបាត់បង់ប្រាក់អត្ថប្រយោជន៍របស់កម្មករនៅក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩។

ក្រុមមន្ត្រីជំនាញសុខាភិបាលកំពុងដំណើរការយុទ្ធនាការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះអាជីវករនៅតាមផ្សា​រ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ​ ទូទាំងខេត្តកែប ដែលត្រូវបានរៀបចំដំបូងនៅបរិវេណខាងជើងផ្សារក្តាម នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

អាជ្ញាធរ​ខេត្ត​កែប​ព្រមាន​ផាក​ពិន័យ​អាជីវករ​និង​ពលរដ្ឋ​​ករណី​មិន​ចូល​រួម​ធ្វើ​តេស្ត​រក​​កូវីដ-១៩

​​អាជ្ញាធរខេត្តកែប បានព្រមានពីការផាកពិន័យចំពោះអាជីវករនិងពលរដ្ឋរស់នៅជុំវិញផ្សារទាំងអស់នៃខេត្តមួយនេះ ប្រសិនបើពួកគេទាំងនោះមិនព្រមសហការជាមួយមន្ត្រីជំនាញក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩។

ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ មន្ត្រីមូលដ្ឋានយកអំណោយជាថវិកាពីលោករដ្ឋមន្ត្រី ជា សុផារ៉ា ជូនទៅដល់លោក ហង្ស សេរីសំរិទ្ធី ជាបុគ្គលិកសុខាភិបាលដែលរងអំពើហិង្សាពីជនដៃដល់នៅអំឡុងពេលបំពេញការងារចាក់វ៉ាក់សាំងជូនពលរដ្ឋឃុំបឹងព្រួល ខេត្តត្បូងឃ្មុំ។ (ហ្វេសប៊ុក៖ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)

សមត្ថ​កិច្ច​ខេត្ត​ត្បូងឃ្មុំ​ ស្វែង​រក​ចាប់​ខ្លួន​ជន​ប្រើ​​ហិង្សា​​លើ​គ្រូពេទ្យ​​ដែល​កំពុង​ចាក់​​វ៉ាក់សាំង​ជូន​​ពលរដ្ឋ

​​សមត្ថ​កិច្ច​​ស្រុក​ត្បូង​ឃ្មុំ ខេត្តត្បូងឃ្មុំ កំពុង​ស្វែងរក​ចាប់​ខ្លួន​យុវជនម្នាក់​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​សុខាភិបាលម្នាក់ ខណៈដែលមន្ត្រី​រូប​នោះកំពុង​បម្រើសេ​វាចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ។

ភរិយា​អ្នក​តវ៉ា​ដីធ្លី​នៅ​ខេត្ត​កណ្ដាល​ចោទ​អាជ្ញាធរ​ប្រើ​លេស​​កូវីដ-១៩​ចាប់​ប្ដី​យក​​ទៅ​ធ្វើ​ចត្តា​ឡីស័ក​ដើម្បី​បញ្ឈប់​ការ​តវ៉ា

​​ភរិយាអ្នកតវ៉ាជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចោទប្រកាន់​អាជ្ញាធរថា បានចាប់បង្ខំប្ដីរបស់ពួកគេយកទៅធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេសកម្មក្នុងការតវ៉ារកដំណោះស្រាយរឿងដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (COIC)។

អគ្គនាយកទូរទស្សន៍ CHRTV Online លោក សួស ចំរើន ក្នុងពេលចុះយកព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ CHR TV Online)

អ្នក​​សារ​​ព័ត៌មាន​​ម្នាក់​រង​ការ​គំរាម​កំហែង​ក្រោយ​ផ្សព្វផ្សាយ​ករណី​ឈូសឆាយ​ដី​ព្រៃ​នៅ​សៀមរាប​

​​អ្នកសារ​ព័ត៌មានម្នាក់​របស់អង្គភាពសារព័ត៌មាន CHRTV Online អះអាងថា ខ្លួន​ត្រូវជនមិនស្គាល់មុខទូរសព្ទ​គំរាមប្តឹងទៅតុលាការ ក្រោយពីផ្សព្វផ្សាយព័ត៌មាន​ពាក់ព័ន្ធការទន្ទ្រាន​យកដីព្រៃរបស់រដ្ឋ​ធ្វើកម្មសិទ្ធិ ស្ថិត​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប។

ពលរដ្ឋមួយចំនួន​នៅឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានតវ៉ាស្នើ​ឱ្យ​​មាន​ការ​ដោះ​ស្រាយ ដោយថា អាជ្ញាធរ​បោះបង្គោល​កំណត់​តំប​ន់ការពារព្រៃលិចទឹក ប៉ះពាល់លើដីអាស្រ័យផលរបស់ពួកគេជាច្រើនហិកតា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ពលរដ្ឋ​មួយ​ចំនួន​នៅ​បាត់ដំបង​បារម្ភ​ពី​ការ​បាត់​​ដី​ធ្លី ខណៈ​អាជ្ញាធរ​កំណត់​ព្រំ​តំបន់​​ការពារ​​ប៉ះពាល់​​​ដី​​ពួកគេ

ពលរដ្ឋមួយចំនួន​នៅឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បារម្ភពីការបាត់បង់ដីធ្លី និងបានស្នើ​ឱ្យ​​មាន​ការ​ដោះ​ស្រាយ ខណៈអាជ្ញាធរ​បោះបង្គោល​កំណត់​តំប​ន់ការពារព្រៃលិចទឹក ប៉ះពាល់លើដីអាស្រ័យផលរបស់ពួកគេជាច្រើនហិកតា។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ឧត្ដរ​មាន​ជ័យ​បារម្ភ​​បាត់បង់​ដី​ធ្លី ​ខណៈ​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឯកជន​

ពលរដ្ឋមួយចំនួននៅស្រុកសំរោង ខេត្តឧត្ដរមានជ័យ បារម្ភពីការបាត់បង់ដីធ្លីជាលើកទី២ ខណៈដីរបស់ពួកគេទាំងនោះ ​កំពុងមានជម្លោះ​ជាមួយក្រុមហ៊ុនឯកជនថ្មីមួយទៀតដែលទើបទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល​។