ក្រុមគ្រូពេទ្យធ្វើការរៀបចំសពអ្នកជំងឺកូវីដម្នាក់ នៅមន្ទីរពេទ្យខេត្តកោះកុង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

អ្នក​​​​ជំងឺ​ជិត​២០​​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជាង​៥០០​​​​​​​​​នាក់​

អ្នកជំងឺជិត២០នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងថ្មីមានជាង៥០០នាក់ទៀត និង​អ្នក​ជា​សះ​ស្បើយ​​មាន​ជាង៦០០នាក់។

លោក នី ណាក់ អតីតមន្ត្រីនៃក្រសួងកសិកម្ម។(ហ្វេសប៊ុក៖ IMan-KH)

តុលាការ​ផ្តន្ទា​ទោស​អតីត​មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ដាក់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ​ រឿង​ឌឺ​ដង​នាយក​រដ្ឋ​មន្ត្រី​

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឈ្មោះ នី ណាក់ អតីតមន្ត្រីក្រសួងកសិកម្ម ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ពិន័យជាប្រាក់ចំនួន២លានរៀល ក្រោមចោទប្រកាន់ពីបទ «ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង» តាមបណ្តាញសង្គម​ហ្វេស​ប៊ុកឈ្មោះ IMan KH។

រដ្ឋបាល​ជលផល​ ផ្អាក​ការ​នេសាទ​គ្រំ​ក្រឡា​ហូល​​ក្នុង​សមុទ្រ​​ចាប់​ពី​ដើម​ខែ​​ក្រោយ​ដោយ​សារ​ដល់​រដូវ​ពង​កូន

រដ្ឋបាលជលផល សម្រេចផ្អាកការធ្វើអាជីវកម្មនេសាទ«គ្រំក្រឡាហូល»ក្នុងដែននេសាទសមុទ្រកម្ពុជា រយៈពេល​មួយខែ​ ដោយសារដល់​រដូវពងកូនរបស់គ្រំក្រឡាហូល។

បុរស​ម្នាក់​ជា​អ្នកកាសែត​ម្នាក់ឈ្មោះ ម៉ន តេវ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចបណ្តោយ​ផ្លូវជាតិលេខ៥ ក្នុង​សង្កាត់​ច្រាំង​ចំរេះ១ ដោយសារ​បុរសរូបនេះល្មើសបម្រាម​គោចររបស់រដ្ឋ​បាល​រាជធានីភ្នំពេញ និងកាន់កាប់អាវុធខុសច្បាប់។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

សមត្ថ​កិច្ច​គ្រោង​បញ្ជូន​អ្នក​សារ​ព័ត៌មាន​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​កាន់​កាប់​អាវុធ​ខុសច្បាប់

សមត្ថកិច្ចរាជធានីភ្នំពេញ គ្រោងបញ្ជូនអ្នកសារព័ត៌មាននៅ​អង្គភាព​សារព័ត៌មាន ​BCP TV ទៅតុលាការ​ ដើម្បីចាត់វិធានការច្បាប់ ដោយសារល្មើសបម្រាមគោចរនិងកាន់កាប់អាវុធខុសច្បាប់។

ក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់លើអ្នកជំងឺកូវីដម្នាក់ នៅមន្ទីរពេទ្យខេត្តកោះកុង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

អ្នក​​​​ជំងឺ​​​​១២​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជិត​៦០០​​​​​​​​​​នាក់​​

អ្នកជំងឺ១២នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងជាង១ ៧០០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត៦០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៨៧ ០០០​នាក់។

នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ច្រកទ្វារព្រំដែនអន្តរជាតិនៅខេត្តឧត្ដរមានជ័យត្រូវបានអាជ្ញាធរខេត្តផ្អាកដំណើរការបណ្ដោះអាសន្ន ក្រោយមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីបិទខ្ទប់ភូមិសាស្រ្តខេត្ត និងការផ្អាកការធ្វើដំណើរចេញ-ចូលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទ "ដែលតា" (Delta)។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police)

រដ្ឋា​ភិបាល​បញ្ជា​ទិញ​ផ្លែ​មៀន​​ពី​កសិករ​ខ្មែរ​ជាប់​ព្រំដែន​ ក្រោយ​​ថៃ​បិទ​ច្រក​មួយ​ចំនួន​

រដ្ឋាភិបាលប្រកាសទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ពីប្រជាកសិករនៅក្នុងខេត្តចំនួន២​ដែលជាប់​ព្រំដែន ដើម្បីយកទៅចែកជូនកងទ័ព គ្រូពេទ្យ និងអ្នកធ្វើចត្តាឡីស័ក ខណៈរដ្ឋាភិបាលថៃបិទច្រកមួយចំនួនមិនទទួលទិញផល្លានុផលរបស់ប្រជាកសិករខ្មែរ។

ក្រសួង​មហាផ្ទៃ​បណ្ដេញ​មន្ត្រី​នគរ​បាល​ជាតិ​ម្នាក់​​ចេញ​​ពី​​ក្របខណ្ឌដោយ​​សារ​​ល្មើស​​វិន័យ

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ឋានន្ដរសក្តិ និងបណ្ដេញមន្ដ្រីនគរបាលជាតិមួយរូបចេញ​ពីក្រប​ខណ្ឌ ដោយ​សារ​មន្ត្រី​រូប​នោះល្មើសវិន័យរបស់កម្លាំងនគរបាលជាតិ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ ក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ក្រសួង​រំឭក​ជា​ថ្មី​ឱ្យ​​រួម​គ្នា​​​​អនុវត្ត​វិធាន​ការ​រដ្ឋា​ភិបាល​ ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​កូវីដ-១៩​និង​អ្នក​ស្លាប់​

ក្រសួងសុខាភិបាលក្រើនរំឭកជាថ្មីទៀតដល់គ្រប់អង្គភាពនិងអាជ្ញាធរពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការចាំបាច់ៗនានាដែលបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី និងការបាត់បង់អាយុជីវិតពលរដ្ឋដោយសារជំងឺនេះ​បន្តទៀត។

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំង​ ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ព្រះ​មហា​ក្សត្រ​និង​សម្តេច​ម៉ែ​ យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងទៅប្រទេសចិននៅព្រឹកថ្ងៃចន្ទនេះ ដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាព។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា

កម្ពុជា​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ហូជីមិញ​អនុវត្ត​វិធាន​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ទប់ស្កាត់​កូវីដ-១៩

ស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ អំពាវនាវទៅពលរដ្ឋខ្មែរ នគរបាល យោធិន និងនិស្សិតដែលកំពុងមានវត្តមាននៅទីនោះ ត្រូវអនុវត្តវិធានការបិទខ្ទប់ក្រុងរបស់រដ្ឋាភិបាលវៀតណាមរយៈពេល១ខែបន្ថែមទៀត ខណៈជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលតា ចម្លងរហ័សនិងបណ្តាលឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់។​