ក្រុមជំនាញសុខាភិបាល រៀបចំបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ ជាជនជាតិខ្មែរ នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយបុរសនោះស្លាប់មុនពេលបញ្ជុនដល់មន្ទីរពេទ្យកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

អ្នក​​​​ជំងឺ​១​​​៤​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​ជាង​៤០០​​​​​​​​​​នាក់​

អ្នកជំងឺ១៤នាក់ទៀតបានស្លាប់​ដោយវីរុសកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងជាង១ ៨០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៤០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៩០ ០០០​នាក់។

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

ក្រសួង​​រក​ឃើញ​​អ្នក​ឆ្លង​វីរុស​​កូវីដ-១៩​បំប្លែង​​ថ្មី​​ជាង​​១៣០០​នាក់​ក្នុង​​២៣​​រាជ​ធានី-ខេត្ត​

ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី «ដែលតា» សរុប១ ៣២៥នាក់ នៅក្នុង២៣រាជធានី-ខេត្ត ខណៈខេត្តកែប និងខេត្តក្រចេះ នៅតែជាខេត្តមិនទាន់មានអ្នកឆ្លងជំងឺបំប្លែងថ្មីនេះនៅឡើយទេ។

NGO​ ៦០ ទទូចឱ្យរដ្ឋា​ភិបាល​ស្ដារ​​ស្ថាន​ភាព​​សិទ្ធិ​​មនុស្ស​​មុន​​ពេល​​បង្កើត​​ស្ថា​ប័ន​​សិទ្ធិ​​មនុស្ស​​ជាតិ

អង្គការ​សង្គម​ស៊ីវិល​ សហជីព សមាគម និងសហគមន៍ប្រមាណ​៦០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ដោយទទូចឱ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ នៅមុនពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូលជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសម្លុតគំរាមកំហែងទារប្រាក់។ (ហ្វេសប៊ុក៖ Phnom Penh Gendarmerie)

អាវុធ​ហត្ថ​បញ្ជូន​​បុរស​​​​ដែល​បន្លំ​ជា​សមត្ថ​កិច្ច​ដាក់​កុងត្រូល​ជជុះ​​ទារ​ប្រាក់​ពី​ពលរដ្ឋ​ទៅ​តុលាការ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ​ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីក្លែងបន្លំធ្វើជាសមត្ថកិច្ចដាក់កុងត្រូល​ជជុះឃាត់​រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បី​គំរាមកំហែងទារប្រាក់។ 

ក្រុមអ្នកជំនាញសុខាភិបាលរៀបចំមឈូសដាក់សពអ្នកស្លាប់ដោយកូវីដ-១៩ កាលពីចុងខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

អ្នក​​​​ជំងឺ​១​​​៣​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជិត​៥០០​​​​​​​​​នាក់​

អ្នកជំងឺ១៣នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងថ្មីមានជិត៥០០នាក់ទៀត និងអ្នកជាសះស្បើយ​មានជាង៥០០នាក់។

មន្ត្រីសុខាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាជំនួយពីប្រទេសចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ក្រសួង​ជំរុញ​​ទៅ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩​ ខណៈ​ចំនួន​អ្នក​ទៅ​ចាក់​មិន​ទាន់​គ្រប់​តាម​ផែនការ

ក្រសួងសុខាភិបាលប្រាប់​ជាថ្មី​ទៅអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវ​ណែនាំដល់​ប្រជាពលរ​ដ្ឋបន្ថែមទៀតឱ្យ​ពួក​​គេ​ទៅ​ចាក់​វ៉ាក់​សាំង​ប្រឆាំងកូវីដ-១៩ ខណៈផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុចាប់ពី​១៨ឆ្នាំ មិនទាន់គ្រប់តាមផែនការនៅឡើយ។

ក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់លើអ្នកជំងឺកូវីដម្នាក់ នៅមន្ទីរពេទ្យខេត្តកោះកុង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យខេត្តកោះកុង)

អ្នក​ជំងឺ១៤នាក់​ទៀត​ស្លាប់​ដោយ​កូវីដ-១៩ ខណៈ​អ្នកឆ្លង​ថ្មី​ជិត​៥០០​នាក់

អ្នកជំងឺ១៤នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងជិត១៨០០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត៥០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជិត៩០ ០០០​នាក់។

ក្រសួងមហាផ្ទៃ

​​យ៉ាងហោច​ណាស់​មន្ត្រី​ក្រសួង​មហាផ្ទៃ​ចំនួន​២១​នាក់​ស្លាប់ និងជាង​២000​នាក់​ឆ្លង​កូវីដ-១៩

ក្រសួងមហាផ្ទៃបានឱ្យដឹងថា យ៉ាងហោចណាស់មន្ត្រីក្រសួងមហាផ្ទៃចំនួន២១នាក់ស្លាប់ និងថ្នាក់ដឹកនាំ រួមទាំងមន្រ្តីចំណុះក្រសួងមហាផ្ទៃជាង២០០០​នាក់ បានឆ្លងជំងឺកូវីដ-១៩ ។

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រសួង​រកឃើញ​អ្នកឆ្លងវីរុស​កូវីដ-១៩ បំប្លែង​ថ្មី​ជិត​១ពាន់នាក់ក្នុង​២៣​រាជធានី-ខេត្ត

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» សរុបជិត១ពាន់នាក់ នៅក្នុង២៣រាជធានី-ខេត្ត ខណៈខេត្តកែប និងខេត្តក្រចេះមិនទាន់មានអ្នកឆ្លងជំងឺបំប្លែងថ្មីនេះទេ។

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។

កម្ពុជា​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​​ឆ្នាំ​២​០២១​ពី៤%​មក​នៅ​ត្រឹម​ជាង២%

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់ការព្យាករ​កំណើនសេដ្ឋកិច្ចឆ្នាំ២​០២១ពី ៤% មកនៅ​ត្រឹម ២,៤% វិញ បន្ទាប់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​នៅក្នុងសហគមន៍បាន​និងកំពុង​បន្ទច់​បង្អាក់​យ៉ាងខ្លាំងដល់​សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។