គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

អ្នកនយោបាយ​ស្ត្រី​មាន​បំណង​ដាក់​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​គោល​នយោបាយ​អាទិភាព

ស្ត្រីលេច​ធ្លោ​ចំនួន​បីរូប​មក​ពី​គណបក្ស​ក្រៅរដ្ឋា​ភិបាល ចង់​ប្រែក្លាយ​បទ​ពិសោធ​នៃជីវិត​ដ៏​លំបាក​របស់​ខ្លួន​​ទៅ​ជាផែនការ​គោល​នយោបាយ​​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ស្ត្រី​ក្នុង​សហគមន៍​របស់​ខ្លួន។ អ្នកស្រី ចៅ រតនៈ ​មក​ពី​គណបក្ស​ភ្លើង​ទៀនដែល​គេដឹង​ថា​ស្និទ្ធ​នឹង​លោក​ សម រង្ស៊ី, អ្នកស្រី អោម យូរ៉េត ​តំណាងឱ្យ​គណបក្ស​រាជា​និយមហ៊្វុនស៊ិន​ប៉ិច និងអ្នក​ស្រី ស សារ៉ាត់ មកពីគណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន គឺជាម្ដាយ និងជាស្ត្រីដែល​បាន​ជួប​ប្រទះ​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ រងនូវភាពអយុត្តិធម៌​ ការ​បៀតបៀន​លើ​ស្ត្រី និងវិសមភាព​ក្នុង​សង្គម​ ជាដើម។

ក្រុមកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយការងារនៅក្រុមហ៊ុនល្បែងមួយនេះ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

អត្ថបទទស្សនៈ៖ តើ​ការតវ៉ា​ហាក់​មិនសមស្រប​សម្រាប់​ស្ត្រី​នៅ​កម្ពុជា​ឬ​យ៉ាងណា?

គិតចាប់តាំងពីខែធ្នូ ឆ្នាំមុន អតីតបុគ្គលិកណាហ្គាវើលដ៍ (NagaWorld) បានចាប់ផ្ដើមសកម្មភាពនៃការតវ៉ាជាញឹកញាប់ដើម្បី​ទាមទារឱ្យកម្មករប្រមាណ ២០០នាក់ ចូលធ្វើការវិញ រួមទាំងថ្នាក់ដឹកនាំសហជីព​ផងដែរ។