កម្ពុជា​បញ្ជូន​កងទ័ព​មួក​ខៀវ​ជាង​៣០០​នាក់​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី ទោះក្នុង​បរិបទ​ជំងឺកូវីដ-១៩​

កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួកខៀវ​ប្តូរវេន​ចំនួន​ជាង​៣០០​នាក់ ក្នុងនោះ​មាន​នារី​ ២៦​នាក់​ឱ្យចេញទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេសម៉ាលី ក្រោមឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ កាលពី​រសៀល​ថ្ងៃទី១ ខែតុលា ទោះ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ-១៩​ក្តី។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលបានយកសំណាកមកពីរាជធានីភ្នំពេញ និងប្រទេសថៃ។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

អ្នក​ជំងឺកូវីដ​២០​នាក់​ទៀត​បាន​ស្លាប់​ ខណៈ​ឆ្លង​ថ្មីជិត​២០០​នាក់

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន​២០​នាក់​ទៀត​បានស្លាប់ ខណៈអ្នក​ឆ្លងថ្មីមាន​ចំនួន ១៧៤​​នាក់​ប៉ុណ្ណោះ។

របាយការណ៍​មួយ​ថា​ កម្មករ​ស្ទើរ​១០០%នៅ​តែ​ប្រើ​ទឹក​ថ្លៃ​ជាង​ការ​កំណត់​របស់​រដ្ឋាភិបាល

សមាគម​មណ្ឌលព័ត៌មានកម្មករ រកឃើញថា កម្មករ-កម្មការិនី​ស្ទើរតែ១០០% រស់​នៅ​ក្នុងរាជធានីភ្នំពេញ នៅតែប្រើប្រាស់​ទឹក​ថ្លៃ​ជាងការកំណត់របស់រដ្ឋាភិបាល ខណៈការឆ្លើយតបរបស់អ្នកពាក់ព័ន្ធ​ចំពោះបញ្ហានេះនៅមានកម្រិត ធ្វើឱ្យពួកគេកាន់តែរងគ្រោះ ជាពិសេសអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩។

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅខាងផ្លូវមានហាងខារ៉ាអូខេមួយចំនួនផង ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០។

IMF ​បាន​ព្យាករថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១ នឹង​មាន​កំណើន​ខ្ពស់​ជាង​មុន​២,២%

មូលនិធិរូ​បិយវត្ថុ​អន្តរជាតិ ​(IMF)​ បានវាយ​តម្លៃថា ​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ​២០២១ នឹង​មានកំណើនខ្ពស់​ជាងមុន​ក្នុងអត្រា​២,២% ​ហើយនឹង​បន្តងើបឡើងវិញ​ថែមទៀតក្នុងរង្វង់ ​៥% ​នៅឆ្នាំ២០២២។​

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មាន​ជាង​២៣០​នាក់​ ខណៈ​អ្នក​ស្លាប់​មាន​ជិត​២០​នាក់

កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង២៣០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR Test) ខណៈ​អ្នកជំងឺជិត​២០​​​នាក់​​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​បុគ្គលិក​កាស៊ីណូ​ ដឹសេនជូរី ស្លាប់​ដោយសារ​ពុល​អាហារ​មិនមែន​ជំងឺ​កូវីដ-១៩​

អាជ្ញាធរខេត្តព្រះសីហនុ បំភ្លឺជុំវិញការស្លាប់បុគ្គលិកធ្វើការ​នៅ​កាស៊ីណូ ដឹសេនជូរី បន្ទាប់ពីមានការផ្សព្វផ្សាយថា ការស្លាប់នោះដោយសារកើតជំងឺកូវីដ-១៩ និងបង្ខាំងបុគ្គលិកឱ្យធ្វើការងារទាំងឈឺ។

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះអនុវត្តបិទខ្ទប់ការធ្វើដំណើរចេញចូលនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

មនុស្ស​ម្នាក់​ស្លាប់​និង​ជាង​៤០០​នាក់​ត្រូវ​បង្ខាំង​ឱ្យ​ធ្វើការ​ទាំង​មាន​ជំងឺ​កូវីដ-១៩​នៅ​កាស៊ីណូ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

បុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញមួយនៅខេត្តព្រះសីហនុ អះអាងថា បុគ្គលិក​ម្នាក់​បានស្លាប់ និង​ជាង​៤០០នាក់ផ្សេងទៀតត្រូវបាន​បង្ខាំងឱ្យធ្វើការងារទាំងមាន​ជំងឺកូវីដ-១៩ ដោយ​គ្មាន​ការ​យកចិត្តទុក​ដាក់ពី​ថៅកែនិងអាជ្ញាធរពាក់ព័ន្ធឡើយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលស្ថានភាពនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បិទ​រោងចក្រ​៣​នៅ​ចេជាង ក្រោយ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​រាប់រយ​ករណី

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាក​ដំណើរ​ការ​រោងចក្រចំនួន៣ ក្នុង«តំបន់សេដ្ឋកិច្ចពិសេសចេជាង» ជាបណ្ដោះអាសន្នរយៈពេល២សប្តាហ៍ បន្ទាប់ពីរកឃើញករណីឆ្លងក្នុងចំណោមបុគ្គលិក​និងកម្មករយ៉ាងហោចជាង១០​០នា​ក់។

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​បញ្ចប់​ការ​កំណត់​តំបន់​ក្រហម​និង​លឿងទុំ​នៅ​ក្នុង​ខេត្ត

រដ្ឋបាល​ខេត្តសៀម​រាប​បាន​សម្រេច​បញ្ចប់ការ​កំណត់​ជា «តំបន់​ក្រហម»​ និង «តំបន់លឿងទុំ» ក្នុងខេត្តនេះ​ ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ក្រោយស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មាន​ភាព​ធូរស្រាល។

អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​នៅ​កម្ពុជា​កើន​ឡើង​ជិត​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ ខណៈ​អ្នក​ស្លាប់​ជិត​២០​នាក់​

កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជិត១ ០០០នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺជិត២០​​នាក់​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ