ពលរដ្ឋម្នាក់កាន់កាតចាក់រ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ នៅពីមុខសាលាបឋមសិក្សាភ្នំពេញថ្មី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

ម្ចាស់​គ្រឹះស្ថាន​សិក្សា​និង​អាជីវកម្ម​ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​ទីតាំង​ខ្លួន​ដោយ​មិន​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ ត្រូវ​ប្រឈម​នឹង​ច្បាប់

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការច្បាប់លើម្ចាស់គ្រឹះស្ថានសិក្សានិងម្ចាស់អាជីវកម្មទាំងអស់ដែលអនុញ្ញាតឱ្យពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង និងអាយុ៦ឆ្នាំដល់ក្រោម១៨ឆ្នាំ ចូលទីតាំងរបស់ខ្លួនដោយមិនបង្ហាញកាតចាក់វ៉ាក់សាំង ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី។

ទីតាំងកាស៊ីណូ ដឹសេនជូរី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។

កាស៊ីណូ​ សេនជូរី​​ ផ្អាក​ការងារ​បុគ្គលិក​ក្រោយ​មាន​អ្នក​ស្លាប់​និង​កើត​ជំងឺ​កូវីដ-១៩

​បុគ្គលិកអះអាងថា កា​ស៊ីណូដឹសេនជូន​រី ​នៅ​ខេត្ត​ព្រះសីហនុ បានផ្អាកការងារបុគ្គលិកមួយរយៈ ក្រោយ​មាន​បុគ្គលិកម្នាក់ស្លាប់ និងច្រើននាក់ទៀតឆ្លងជំងឺកូវីដ-១៩។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

ក្រសួង​ប្រាប់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បន្ត​អនុវត្ត​វិធាន​សុខា​ភិបាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ក្នុង​និង​ក្រោយ​ពេល​បុណ្យភ្ជុំ

ក្រសួងសាធារណការ​ និងដឹកជញ្ជូន ណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូននិងអ្នកដំណើរទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ-១៩ ក្នុងអំឡុងពេលនិងក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ ខណៈជំងឺនេះឆ្លងក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» ​មិនទាន់បិទបញ្ចប់នៅឡើយ។

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មាន​ជាង​២០០​នាក់​ ខណៈ​អ្នក​ស្លាប់​មាន​ជាង​១០​នាក់​

កម្ពុជាបានរកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជិត​២៣០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈ​អ្នកជំងឺជាង១០​​​នាក់​​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលបានយកសំណាកមកពីរាជធានីភ្នំពេញ និងប្រទេសថៃ។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

កម្មករ​ចម្ការ​ចេក​នៅ​ខេត្ត​រតនគិរី​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​បន្ត​ទៀត​ ដោយសារ​ប្រើ​បន្ទប់​ទឹក​រួមគ្នា​ជា​មួយ​អ្នក​ជំងឺ

កម្មករមួយចំនួនដែលបម្រើការងារនៅក្រុមហ៊ុន ផាត់ដាវ របស់វៀតណាម ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី នៅតែព្រួយបារម្ភពីរឿងប៉ះពាល់សុខភាពនិងឆ្លងជំងឺកូវីដ-១៩បន្តទៀត ​ដោយសារអ្នកជំងឺនិងអ្នកមិនមានជំងឺប្រើប្រាស់បន្ទប់ទឹករួមគ្នា ត្បិតមិនទាន់មានការបែងចែកត្រឹមត្រូវ។

ក្រសួងថា​ការ​ធ្វើ​តេស្ត​កូវីដ-១៩​លើ​កម្មករ​និយោជិត​ក្រោយ​ភ្ជុំ​បិណ្ឌ​ ឈរ​លើ​គោលការណ៍​ការ​ស្ម័គ្រ​ចិត្ត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំបន្ថែមដល់​ម្ចាស់ឬនាយករោង​ចក្រសហ​គ្រាសទាំង​អស់ ត្រៀម​ឧបករណ៍ធ្វើតេស្តរហ័សរក​មេរោគកូវីដ-១៩ សម្រាប់ធ្វើតេស្តកម្មករ​និយោជិត​របស់​ខ្លួន ក្រោយ​ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែថា ​ការធ្វើតេស្ត​នេះផ្អែក​តាម​ការ​ស្ម័គ្រ​ចិត្តនិងមិនមានការ​ផាកពិន័យលើអ្នកមិនអនុវត្តតាមការណែនាំនេះឡើយ។

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ក្នុង​ព្រឹត្តិ​ការណ៍​២០​កុម្ភៈ​​កើន​ដល់​ជាង​២៤០០​នាក់

អ្នកជំងឺជាង២០នាក់ទៀតបាន​ស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួន​អ្នកស្លាប់ក្នុងព្រឹត្តិការណ៍«​សហគមន៍​២០​កុម្ភៈ»ដែល​អូសបន្លាយជាង​៧ខែ​មកនេះ បានកើនដល់ជាង២ ៤០០នាក់។

ពន្ធនាគារ​អនុញ្ញាត​ឱ្យ​សាច់ញាតិ​ចូល​ជួប​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​តំបន់​មាន​ហានិភ័យ​ទាប​នា​ឱកាស​បុណ្យភ្ជុំ

អគ្គនាយកដ្ឋាន​ពន្ធនាគារនៃ​ក្រសួងមហាផ្ទៃ សម្រេច​អនុញ្ញាត​ឱ្យ​សាច់ញាតិ​ចូលជួប​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ និងអនុញ្ញាតឱ្យមាន​ការរៀប​ចំ​ពិធី​តាមបែប​សាសនាក្នុង​ឱកាស​បុណ្យ​កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ​ប៉ុន្តែចំពោះតែ​តំបន់​ដែលមាន​ហានិភ័យ​ទាប​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩តែប៉ុណ្ណោះ។

នៅវេលាម៉ោង​ ០០:៣០នាទី​ រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១​ ​កម្លាំងនគរបាលក្រុងក្រចេះ​ និងមន្ត្រីពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង​ (យីហោ​ អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត)​ ដែលបើកដំណើរការអាជីវកម្មល្មើសវិធានរដ្ឋបាល​ ស្ថិតក្នុងភូមិក្រគរ​ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ)

សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​២០​នាក់​នៅ​ខារ៉ា​អូខេ​មួយ​ក្នុង​ខេត្ត​ក្រចេះ​ ករណី​ល្មើស​បម្រាម​រដ្ឋា​ភិបាល

សមត្ថកិច្ចខេត្តក្រចេះ ​បង្រ្កាប​ទីតាំង​​ខារ៉ា​អូខេ​មួយកន្លែង​នៅក្នុង​ខេត្ត​នេះ ដោយ​​បានឃាត់​ខ្លួន​​មនុស្ស​ប្រុស​​ស្រី​​ចំនួន​២០​​នាក់​ កាលពីយប់​រំលងអធ្រាត្រ​​ឈានចូល​ថ្ងៃទី​៣ ​ខែតុលា ឆ្នាំ​២០២១​ ខណៈម្ចាស់ហាង​បញ្ជូនទៅតុលាការ​ចាត់វិធាន​ការ​ច្បាប់។​

រដ្ឋា​ភិបាល​ចេញ​វិធាន​ទប់​ស្កាត់​រលក​ចម្លង​ជំងឺ​កូវីដ-១៩​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញវិធានទប់ស្កាត់​រលកចម្លង​ជំងឺ​កូវីដ-១៩ ក្នុ​​ងពិ​ធីបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំនេះ ខណៈកម្ពុជា​​មិន​​​ទាន់​អាចកា​ត់​ផ្តា​ច់ខ្សែចម្លងក្នុងសហគមន៍បាននៅឡើយក្នុងរយៈពេល​ជាង៨ខែមកនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ