វិស័យឯកជន ខកចិត្តរឿងអឺរ៉ុបចាប់ផ្ដើមនីតិវិធីឈានទៅព្យួរ EBA តែប្ដេជ្ញាគាំទ្ររដ្ឋាភិបាល
ភាគីពាក់ព័ន្ធដែលធ្វើការក្នុងវិស័យធនាគារ រោងចក្រកាត់ដេរ សហគ្រាសធុនតូច និងមធ្យមបារម្ភពីវិធានការរបស់សហភាពអឺរ៉ុបដែលអាចឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ប៉ុន្ដែ ពួកគេក៏ប្រកាសគាំទ្ររដ្ឋាភិបាលក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។