ក្រុមសង្គមស៊ីវិលស្នើបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញតំណាងសហគមន៍ក្នុងការដាក់ញត្តិជូនរដ្ឋាភិបាល
ក្រុមសង្គមស៊ីវិលចំនួន ២០១ បានជំរុញទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ដូចជាការឃាត់ខ្លួន ការគំរាមកំហែង រំលោភសិទ្ធិឯកជនទៅលើតំណាងសហគមន៍ ជុំវិញការដាក់ញត្តិស្នើសុំជំនួយផ្សេងៗពីរដ្ឋាភិបាល អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។