បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

រដ្ឋា​ភិបាលថា​ ឧបករណ៍​តេស្ត​រហ័ស​២០​ភាគរយ​​មើល​រំលង​​ករណី​វិជ្ជមាន​ជំងឺ​កូវីដ-១៩

រដ្ឋាភិបាលអះអាងថា ក្នុងកាលៈទេសៈដែលកម្ពុជា​កំពុងទទួលរងយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជំងឺកូវីដ-១៩ ការប្រើឧបករណ៍តេស្តរហ័សបានចូលរួមយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងកាត់ផ្តាច់បណ្តាញចម្លងទាន់​ពេល ទោះថាឧបករណ៍នេះបានមើលរំលងករណីវិជ្ជមាន​២០ភាគរយ។

មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ទទួល​បាន​ជំនួយ​៥​ម៉ឺន​លាន​រៀល​និង​ជិត​៥​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១​ឆ្នាំ​២០២១

មូលនិធិគន្ធបុប្ផា ទទួលបានជំនួយជាទឹកប្រាក់ពីសប្បុរសជននិងស្ថាប័នមួយចំនួនក្នុងទំហំជិត៥០ ០០០លានរៀល (៤៨ ៨៥៣ ៤៥២ ៦០០) ​និងជិត៥លានដុល្លារ ក្នុងត្រីមាសទី១ដើមឆ្នាំ២០២១។

រដ្ឋា​ភិបាលនិង WFP ដាក់​ដំណើរ​ការ​បណ្តាញ​ធុរកិច្ច​នៃ​ចលនា​បង្កើន​អាហា​រូបត្ថម្ភ

រដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក ​(World Food Program) បានសម្ពោធដាក់ឱ្យដំណើរការបណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា (SBN Cambodia) ជាលើកដំបូង កាលពីថ្ងៃទី១៤ ខែកក្កដា ដោយចាប់ផ្តើមដំបូងជាមួយនឹងក្រុមហ៊ុនអាជីវកម្មចំនួន២០ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងស្នងការខេត្តសហការជាមួយអាជ្ញាធរដែនដី ចុះជួយរៀបចំបន្ទប់ ដើម្បីត្រៀមធ្វើជាមណ្ឌលព្យាបាលកូវីដ-១៩ នៅសាលាបឋមសិក្សាសំរោង(ក៥) សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្រាប់ទទួលពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police)

ពលករ​ដែល​មក​ពី​ថៃ​ត្អូញត្អែរ​ពី​​ផល​លំបាក​នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តា​ឡីស័ក

ពលករមួយចំនួន​បាន​រិះគ​ន់ចំពោះវិធានការរបស់អាជ្ញាធរនិងផ្នែក​​ពាក់​​​​​​​ព័ន្ធផ្សេងទៀតរបស់សុខាភិបាលថា មិនមានការទទួលខុសត្រូវ​ក្នុងពេលអំឡុងពេលដាក់​​​ពួក​​គេ​​ឱ្យធ្វើចត្តា​ឡីស័​​​កនៅមណ្ឌលចត្តាឡីស័កដែលត្រូវបានរៀបចំ​​នៅតាមខ្សែបន្ទាត់​​ព្រំដែន​​កម្ពុជា​-ថៃ។

មន្រ្តី​ជាន់​ខ្ពស់​រំឭក​​ថា​ ការ​ចាក់​វ៉ាក់សាំង​មិន​អាច​បង្ការការ​ចម្លង​ជំងឺ​កូវីដ-១៩​ទាំង​ស្រុង​ទេ

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានគូសបញ្ជាក់ជាថ្មី​ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនអាចកា​រពារការចម្លងនៃជំងឺផ្លូវដង្ហើមនេះ​បានទាំងស្រុងនោះទេ ប៉ុន្តែ​វាអាចកាត់បន្ថយអាត្រាភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់​ដល់​អាយុជីវិត​រប​​ស់អ្ន​កជំងឺ។

កម្មការិនីរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ចេញមកទិញម្ហូបអាហារពេលថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

រដ្ឋា​ភិបាល​ថា​ស្ត្រី​និង​ក្មេង​ស្រី​ជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​ផ្នែក​សុខភាព​​និង​ការងារ​ បើ​កូវីដ-១៩​បន្ត​អូស​បន្លាយ​

រដ្ឋាភិបាលលើកឡើងថា ស្ត្រីនិង​ក្មេង​ស្រីជា​ក្រុម​ដែល​ងាយ​រង​គ្រោះលើ​សុខភាព​បន្តពូជ សុខភាព​ផ្លូវភេទ និងបញ្ហា​បាត់បង់​ការងារធ្វើ ដោយសារការអូសបន្លាយនៃការឆ្លងរាលដាល​កូវីដ-១៩។

កម្ពុជា​ប្រាប់​ពលរដ្ឋខ្មែរ​ម៉ាឡេស៊ី កុំទាន់​ត្រឡប់​មក​កម្ពុជា ខ្លាចនាំ​មក​ជា​មួយ​នូវ​ជំងឺកូវីដ-១៩​បំប្លែង​​ខ្លួន​ថ្មី

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំប្រទេស​ម៉ាឡេស៊ី អំពាវនាវដល់​ប្រជាពលរដ្ឋខ្មែរ​ដែល​ស្នា​ក់​នៅ​ប្រទេស​នេះ កុំទាន់​ត្រឡប់មកកម្ពុជា ព្រោះអាច​ប​ង្ក​ហានិភ័យ និងនាំយក​ជំងឺ​កូវីដ-១៩-បំប្លែងថ្មី Deta/DaaHis ចូល​កម្ពុជា​ថែម​ទៀត។

លោកហ៊ុន សែន បញ្ជាឱ្យពង្រឹងការធ្វើចត្តាឡីស័កតាមព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩បំប្លែងថ្មី

នាយករដ្ឋមន្ត្រី រំលឹក​ទៅរដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុ​គណៈកម្ម​ការគ្រប់គ្រង​ច្រក​​ទ្វារ​ចេញ-ចូល​ប្រទេស ត្រូវ​ពង្រឹង​ការ​​ធ្វើ​ចត្តាឡីស័ក​ចំពោះ​ពលករ និង​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​ដែន​ចូល​​កម្ពុជា ឱ្យ​បាន​ម៉ត់​ចត់​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែង​ថ្មី​ចូល​ក្នុង​សហគមន៍។

ប្រជា​កសិករ​បារម្ភ​សត្វគោ​របស់​ពួក​គេ​ឆ្លង​ជំងឺ​ដុំពក​លើ​ស្បែក​ ខណៈ​ជំងឺ​នេះ​កំពុង​រាត​ត្បាត​ក្នុង​សហគមន៍

ប្រជាកសិករនៅតាមណ្តាខេត្តមួយចំនួនបារម្ភខ្លាច​សត្វគោរបស់ពួកគាត់​​ឆ្លងជំងឺដុំពក​លើ​ស្បែក ខណៈជំងឺ​មួយ​នេះ​បាននិងកំពុងឆ្លងរាតត្បាតលើសត្វ​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍។

រដ្ឋា​ភិបាល​ឱ្យ​​វិស័យ​ឯកជន​ប្រើ​ឧប​ករណ៍​តេស្ត​រហ័ស​ដើម្បី​​ទប់ស្កាត់​រលក​​ចម្លង​​ជំងឺ​​កូវីដ-១៩

ក្រសួងសុខាភិបាលសម្រេច​​ឱ្យ​វិស័យ​​ឯកជន​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័សចាប់ពីពេលនេះទៅ ដើម្បីចូល​រួម​ទប់​ស្តាត់​ជំងឺកូវីដ-១៩ ខណៈជំងឺនេះ​នៅតែបន្ត​ឆ្លងទៅ​កាន់​មនុស្ស​រាប់​រយ​នាក់ក្នុងមួយថ្ងៃៗ​នៅឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ