ក្រុមសិទ្ធិមនុស្សអន្ដរជាតិរិះគន់ UN ថា មានវិធានការទន់ខ្សោយចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយ បានរិះគន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា មានវិធានការទន់ខ្សោយចំពោះបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយ បានរិះគន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា មានវិធានការទន់ខ្សោយចំពោះបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។
អាជ្ញាធរសង្កាត់ចាក់អង្រែលើរារាំងមិនឲ្យសហគមន៍ក្រីក្រមួយ ធ្វើពិធីសូត្រមន្តតាមបែបសាសនា ដើម្បីគោរពទិវាសិទ្ធិលំនៅឋានពិភពលោក ក្រោមហេតុផលថា ពលរដ្ឋទាំងនោះមិនបានជូនដំណឹងជាមុន។
ស្ត្រីពពោះជំនួសមួយចំនួនសម្រាលបានកូនភ្លោះ ខណៈពេលជាប់ឃុំបណ្តោះអាសន្នដើម្បីរងចាំការកាត់ទោសពីតុលាការក្រុងភ្នំពេញ ប៉ុន្តែមិនទាន់ដឹងថានណាជាអ្នកទទួលខុសត្រូវចិញ្ចឹមទារកទាំងនោះទេ។
ប្រជាសហគមន៍មួយចំនួនដែលត្រូវបានអាជ្ញាធរបណ្ដេញចេញទាំងបង្ខំ បានបន្តទទូចទាមទារទៅរដ្ឋាភិបាលឲ្យពិចារណាឡើងវិញក្នុងការផ្ដល់សំណងសមរម្យបន្ថែមទៀតដល់ពួកគេដើម្បីអាចរកទីតាំងរស់នៅថ្មី ព្រោះថាទីតាំងដែលពួកគេរស់នៅបច្ចុប្បន្នមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាននោះទេ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ សម្រេចកាត់ទោសមន្ត្រីនិងអតីតមន្រ្តីសមាគមអាដហុកចំនួន៥នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ តែការអនុវត្តទោសត្រូវព្យួរ។
ប្រជាសហគមន៍នេសាទអះអាងថា ពួកគេតែងតែរងការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់អ្នកប្រកបរបនេសាទខុសច្បាប់ នៅពេលដែលចុះទៅទប់ស្កាត់បទល្មើសនេសាទក្នុងសហគមន៍របស់ពួកគេម្តងៗ។
កម្មករបម្រើការងារនៅរោងចក្រ លីដា ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលថា ថៅកែរត់ចោលដោយមិនបើកប្រាក់ឈ្នួលឲ្យពួកគេនោះបាននាំគ្នាដេកយាមមុខរោងចក្ររង់ចាំដំណោះស្រាយពីក្រសួងការងារ។
ក្រុមអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងអ្នកជំនាញគោលនយោបាយយល់ថា ការដាក់កម្លាំងច្រើនដើម្បីយាមកាមនៅក្បែរផ្ទះអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា គឺធ្វើឲ្យខាតបង់ថវិកាជាតិ និងបង្ហាញពីអន្ដិសុខក្នុងសង្គម។
អ្នកកាសែតអូស្ត្រាលីដែលទើបតែត្រូវបានលើកលែងទោសឲ្យមានសេរីភាពឡើងវិញកាលពីសប្ដាហ៍មុននោះ បានអះអាងថា នឹងវិលត្រឡប់មកប្រទេសកម្ពុជា បន្ទាប់ពីលោកបានវិលត្រឡប់ទៅដល់ប្រទេសកំណើតរបស់លោកនោះ។
អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលទើបតែត្រូវបានដោះលែងឲ្យមានសេរីភាព និងចាកចេញទៅក្រៅប្រទេសនោះ បានអះអាងថា លោកនឹងថ្លែងប្រាប់អង្គការសហប្រជាជាតិអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការចាប់ខ្លួនលោកដាក់ពន្ធនាគារទាំងអយុត្តិធម៌ផងដែរ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម