តុលាការជាន់ខ្ពស់អេស្ប៉ាញដកតំណែងមេដឹកនាំនៅកាតាឡូណា

តុលាការជាន់ខ្ពស់របស់អេស្ប៉ាញបានចេញសេចក្តីសម្រេចដកតំណែងរបស់លោក Carles Puidgemont ជាប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់១៣រូបផ្សេងទៀតនៅ ដែនដីស្វ័យយ័ត្នកាតាឡូណា។

វាយប្រហារនៅអាមេរិក​ដោយបើករថយន្តកិនមនុស្សស្លាប់អស់​៨នាក់

បុរសម្នាក់នៅសហរដ្ឋអាមេរិក​បានបើកការវាយប្រហារសម្លាប់មនុស្សដោយបើករថយន្តដឹកទំនិញ ចូលលើផ្លូវសម្រាប់ជិះកង់កិនស្លាប់អស់​៨នាក់ និង១១នាក់ផ្សេងទៀត​រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យនៅក្បែរនោះ។​​

ចិន និង​កូរ៉េ​ខាង​ត្បូង​ឯកភាព​ស្ដារ​ទំនាក់​ទំនង​ឡើង​វិញ​ក្រោយ​វិវាទ​ជុំ​វិញ​ខែល​ការពារ​មីស៊ីល

ក្រុង​សេអ៊ូល និង​ក្រុង​ប៉េកាំង បាន​ឯកភាព​ធ្វើការរួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ពួកគេ​ត្រឡប់​ទៅ​ដើរ​លើ​ផ្លូវ​ត្រូវ​វិញ ក្រោយ​ពី​ជាប់​គាំង​អស់​រយៈ​ពេល ១​ឆ្នាំ ជុំ​វិញ​ការ​ដាក់ពង្រាយ​ខែល​ការពារ​មីស៊ីល​របស់​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង ដែល​ធ្វើ​ឲ្យ…

រថភ្លើង​រត់​លើ​ផ្លូវ​គ្មាន​ខ្សែ​ដែក​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​សាក​ល្បង​នៅ​ចិន

ប្រព័ន្ធ​ដឹក​ជញ្ជូន​​បែប​ទំនើប​មួយ​ដែល​បង្ហាញ​នូវ «រថភ្លើង​គ្មាន​ផ្លូវ​ដែក​» ដែល​បាន​រត់​នៅ​លើ​បណ្ដាញ​ផ្លូវ​​ធម្មតា​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ​នៅ​ទីក្រុង​ជូចូវ ក្នុង​ខេត្ត​ហ៊ួណាន។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ចិន People’s Daily។

ឌូទើតេ​ថា នឹង​ដាក់​កំហិត​មាត់​ខ្លួន​ឯង​ក្នុង​ជំនួប​ជាមួយ​ព្រះចៅ​អធិរាជ​ជប៉ុន

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​ប្ដេជ្ញា​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា នឹង​ដាក់​កម្រិត​លើ​ការ​និយាយ​ស្ដី​នៅ​ក្នុង​ជំនួប​ជាមួយ​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតូ នៅ​សប្ដាហ៍​នេះ ក្រោយ​ពី​មាន​ក្ដី​បារម្ភ​នានា​កាល​ពី​មុន​ថា មេដឹកនាំ​មាត់​ដាច​រូប​នេះ នឹង​បង្ក​ភាព​តាន​តឹង​ខាង​កាទូត​។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មេដឹកនាំ​តៃវ៉ាន់​ថា ដែន​ដី​កោះ​នេះ​ត្រូវការ​ចំណាយ​បន្ថែម​ទៀត​លើ​វិស័យ​ការពារ​ជាតិ

ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន បាន​ថ្លែង​ថា កោះ​តៃវ៉ាន់​យល់​ពី​តម្រូវការ​ចំណាយ​លុយ​កាន់​តែ​ច្រើន​ថែម​ទៀត​លើ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន ហើយ​នឹង​បន្ត​បង្កើន​ការ​ចំណាយ​លើ​កង​ទ័ព។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ពលរដ្ឋ​អេស្ប៉ាញ​ផ្ទុះ​បាតុកម្ម​ទាមទារ​ឯកភាព​ទឹក​ដី​ក្រោយ​តំបន់​កាតាឡូណា​ប្រកាស​ឯករាជ្យ

ពលរដ្ឋ​អេស្ប៉ាញ​រាប់​រយ​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាសេឡូណា តំបន់​កាតាឡូណា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​គ្រវី​ទង់​ជាតិ និង​ទង់​សហភាព​អឺរ៉ុប ហើយ​ស្រែក​ថា «Viva Espana!» ដើម្បី​បរិហារ​ក្រុម​សមាជិក​សភា​តំបន់​ ដែល​បាន​បោះ​ឆ្នោត​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រថយន្តក្រុងធ្លាក់ចូលទន្លេនៅនេប៉ាល់ សម្លាប់មនុស្សយ៉ាងតិច៣១នាក់

រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ត្រឡប់​ពី​ពិធី​បុណ្យ​សាសនា​ហិណ្ឌូ​មួយ​ទៅ​កាន់​រដ្ឋ​ធានី​កាតាម៉ាន់ឌូ បាន​ធ្លាក់​ចេញ​ពី​ផ្លូវ​ធំ ហើយ​​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​មួយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ដោយ…

អេស៉្បាញ​អំពាវ​នាវ​មេដឹកនាំ​តំបន់​កាតាឡូណា​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ

រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីត បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​ស្វាគមន៍​ការ​ចូល​រួម​ពី​ប្រធានាធិបតី​តំបន់​កាតាឡូណា លោក Carles Puigdemont ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​នោះ សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​តំបន់​មួយ​ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​ខាង​មុខ។

ប៉ូលិស​​ភូមា​ចោទ​ប្រកាន់អ្នក​កាសែត​សិង្ហបុរី និង​ម៉ាឡេស៊ី​ជុំ​វិញ​ការ​បង្ហោះ​យន្តហោះ​តូច

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​កាសែត​បរទេស ២​នាក់ ដែល​ធ្វើ​ការ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​តួកគី​រួម​ទាំង​ជន​ជាតិ​ភូមា ២​នាក់​ផង​ដែរ ត្រូវ​បាន​ប៉ូលិស​ភូមា​បាន​ចោទ​ប្រកាន់​​ពី​បទ​រំលោភ​លើ​ច្បាប់​នាំ​ចូល បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​យន្ត​ហោះ​តូច…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ