ត្រាំ ប្រកាសថា អស់ភាពអត់ធ្មត់នឹងកូរ៉េខាងជើងហើយ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា អាមេរិក​អស់​ភាព​អត់​ធ្មត់​នឹង​កូរ៉េ​ខាង​ជើង​ហើយ ជុំ​វិញ​ការ​ជំរុញ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ…

បំរាមរបស់លោកត្រាំហាមអ្នកកាន់សាសនាឥស្លាមចូលអាមេរិក​មានសុពលភាព

ប្រជាជនមកពីប្រទេសចំនួន៦ដែលកាន់សាសនា ឥស្លាម និង ជនស្វែងរកសិទ្ធិជ្រកកោណ  ប្រឈមមុខនឹងមិនបានចូលសហរដ្ឋអាមេរិក ពេលអនុវត្តបំរាមដែលមានភាពចម្រូងចម្រាស់របស់លោកត្រាំ ដែលបញ្ជាក់ថា ដើម្បីសុវត្ថិភាពប្រទេស។​

ក្បួនយោធាទ្រង់ទ្រាយធំហែទទួលលោកស៊ីនៅហុងកុង

រថក្រោះ មីស៊ីល និង កម្លាំងយោធាជាច្រើន ត្រូវបានរៀបចំដើម្បីទទួលស្វាគមន៍លោក ស៊ីជីន ពីង នៅលើដែនដីហុងកុង នៅព្រឹកថ្ងៃសុក្រនេះ ជាដំណើរទស្សនកិច្ចមេដឹកនាំទៅកាន់ដែនដីបែងចែកនេះ។​

អាមេរិកព្រមានចិនករណីសេរីភាពនៅហុងកុង

សហរដ្ឋអាមេរិក​ជំរុញចិននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ឲ្យគោរពសិទ្ធិសេរីភាពជនស៊ីវិលនៅហុងកុង រួមសេរីភាពសារព័ត៌មាន  ខណៈអាជ្ញាធរបានរៀបចំពិធីរំឮកខួប២០ឆ្នាំ ដែលចិនបានទទួលដែនដីនេះមកវិញ។​

ហុងកុងឃាត់ខ្លួនសកម្មជន២៦នាក់ក្នុងដំណើរទស្សនកិច្ចមេដឹកនាំចិន

នគរបាលហុងកុងបានថ្លែងនៅថ្ងៃសុក្រនេះថា  សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ២៦នាក់ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចម្សិលមិញ ពេលដែលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទៅដល់ ដើម្បីចូលរួមខួប២០ឆ្នាំនៃការផ្ទេរទឹកដីនេះពីអង់គ្លេសទៅចិនវិញ។

អ្នកសរសេរប្លក់ល្បីឈ្មោះម្នាក់នៅវៀតណាមត្រូវបញ្ជូនទៅតុលាការ

អ្នកសរសេរប្លក់ម្នាក់ក្នុងចំណោមអ្នកសរសេរល្បីឈ្មោះផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ត្រូវបានចាប់បញ្ជូនទៅកាត់ទោសនៅតុលាការ ដោយចោទប្រកាន់ពីបទធ្វើយុទ្ធនាការប្រឆាំងរដ្ឋអំណាចអំណាចនៅក្នុងប្រទេសកុម្មុនីស្តមួយនេះ។​

ដំណើរទៅដល់ដែនដីហុងកុងរបស់លោកស៊ីនាំឲ្យមានការបែកបាក់កាន់តែខ្លាំង

ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង បានទៅដល់ដែនដីហុងកុងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមខួប២០ឆ្នាំ ដែលអតីតអាណានិគមន៍អង់គ្លេសប្រគល់ដែនដីនេះឲ្យចិនគ្រប់គ្រងវិញ ប៉ុន្តែប្រឈមមុខនិងការបែកបាក់សង្គមដោយសារពលរដ្ឋភាគច្រើនមិនពេញចិត្តទីក្រុងប៉េកាំងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ពួកគេ។​

សិង្ហបុរីបង្កើនការផ្គត់ផ្គង់ដីលំនៅឋានពេលតម្រូវការកំពុងកើនឡើង

រដ្ឋាភិបាលសិង្ហបុរីកំពុងរៀបចំបង្កើនការផ្គត់ផ្គង់ដីសម្រាប់លក់ឲ្យធ្វើជាផ្ទះឯកជន ខណៈតម្រូវការអ្នកទិញយកទៅធ្វើផ្ទះកំពុងមានការកើនឡើងខ្ពស់។ នេះបើតាមក្រសួងអភិវឌ្ឍន៍ជាតិសិង្ហបុរីលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ។​

ចិនដោះលែងសកម្មជនដែលស៊ើបអង្កេតសាខាផលិតស្បែកជើងរបស់​កូនស្រីលោកត្រាំ

សកម្មជនបីនាក់ដែលដែលស៊ើបអង្កេតសម្ងាត់ លើបញ្ហាកំហុសផ្លូវច្បាប់ក្រុមហ៊ុន​ផលិតស្បែកជើង ជាកម្មសិទ្ធិកូនស្រីរបស់លោកត្រាំ ហើយត្រូវបានចាប់ខ្លួននោះ​នោះ អាជ្ញាធរចិនសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ណោះអាសន្ន។​

ថ្ងៃខួប២០ឆ្នាំចិនទទួលដីហុងកុងពីអង់គ្លេសសកម្មជនជាច្រើនត្រូវចាប់ខ្លួន​

សកម្មជនទាមទារឲ្យមានការដឹកនាំតាមបែបប្រជាធិបតេយ្យនៅលើដែនដីហុងកុង ត្រូវបានចាប់ខ្លួន ខណៈពួកគេចេញមុខតវ៉ាទ្រង់ទ្រាយធំ នៅថ្ងៃរំឮកខួប២០ឆ្នាំដែលចិនទទួលការគ្រប់គ្រងដែនដីនេះពីចក្រភពអង់គ្លេស។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ