ក្រុ​ម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ជំរុញ​រដ្ឋា​ភិបាល​ឱ្យ​ពង្រឹង​កង​កម្លាំង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​

ក្រុ​មប្រឹក្សាឃ្លាំមើលកម្ពុជាជំរុញឱ្យរដ្ឋាភិបាលពង្រឹងកងកម្លាំងការពារតាមខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឱ្យកម្លាំងអាជ្ញាធរប្រទេសជិតខាងចូលមកក្នុងដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជា។

កម្ពុជា​​នៅ​តែ​​ប្រកាន់​​ជំហរ​​ទាម​ទារ​​ឱ្យ​​វៀត​ណាម​​រុះ​រើ​​តង់​​ចេញ​ពី​​តំបន់​​មិន​ទាន់​​ឯក​ភាព​​គ្នា​​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការ​បរ​ទេ​សក​ម្ពុជា អះអាង​ថា កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​ដែល​បោះ​ដោយ​ឯកតោភាគី​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ចេញ​ឱ្យ​អស់ ដោយ​ថា អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​តាមដាន​បញ្ហា​នេះ​ឱ្យ​បាន​ជាប់​ជាប្រចាំ។

លោក ហ៊ុន សែន និង ឯកឧត្តមង្វៀន សួនហ៊្វុក

ចលនា​និស្សិត​អំពាវ​នាវ​ទៅ​អ្នក​នយោ​បាយ​ខ្មែរ​រួមគ្នា​ទាមទារ​កោះ​ត្រល់​ពី​វៀតណាម​មក​វិញ​

ចលនានិស្សិតអំពាវនាវទៅឥស្សរជននយោបាយកម្ពុជាទាំងអស់ត្រូវរួបរួមគ្នា ហើយទាមទារឲ្យវៀតណាមប្រគល់ទឹកដីសងមកកម្ពុជាវិញ ពិសេសកោះត្រល់ដោយយោងតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

ចលនា​​និស្សិត​​ស្នើ​​រដ្ឋា​ភិបាល​​ប្តឹង​​ករណី​​ព្រំដែន​​ជា​មួយ​​វៀត​ណាម​​ទៅ​​តុលា​ការ​​អន្តរ​ជាតិ​​

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ស្នើ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹងករណី​បញ្ហា​បូរណភាពទឹកដី​នៅ​តាម​ព្រំដែន​ជាមួយ​វៀតណាម ទៅ​តុលាការ​អន្តរជាតិ និងភាគី​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ា​រីស ​ឱ្យ​ជួយ​រក​យុត្តិធម៌។

កម្ពុជា​ថា វៀត​ណាម​​បោះ​តង់​២៥៦​កន្លែង​​តាម​​ព្រំដែន​​ក្នុង​​តំបន់​​ឯកភាព​ និង​​មិន​ទាន់​​ឯកភាព​​គ្នា​​

មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា ប្រាប់​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មិនទាន់​កំណត់ពេល​ជាក់លាក់​ក្នុង​ការ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​យោធា​វៀតណាម​បោះតង់​ជាង ២៥០ទីតាំងនៅ​លើ​តំបន់​មិនទាន់​ឯកភាព និងតំបន់ឯកភាពគ្នា ស្ថិតនៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម​នៅឡើយ​ទេ ដោយ​ថា រង់ចាំ​ទទួល​បាន​ឯកសារ​បន្ថែម​ពី​ខាង​ក្រសួងមហាផ្ទៃ។

កម្ពុជា​​ហៅ​​ឯក​អគ្គ​​រដ្ឋ​ទូត​​វៀត​ណាម​​មក​​សួរ​​រឿង​​បោះ​តង់​​នៅ​​តំបន់​​មិន​ទាន់​​ឯក​ភាព​​គ្នា​​ក្នុង​​ខេត្ត​កណ្តាល​

​ក្រសួង​ការបរទេស​កម្ពុជា បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​យោធា​វៀតណាមបោះតង់​ចំនួន ៣១កន្លែងនៅ​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា ស្ថិតនៅ​ក្នុង​ខេត្តកណ្តាល។

អាជ្ញាធរ​​ខេត្ត​កណ្តាល​​អះអាង​​ថា​ វៀត​ណាម​​បាន​​រុះ​រើ​​តង់​​ចំនួន​៩​កន្លែង​​ទៀត​​ពី​​តំបន់​​ព្រំដែន​​

អាជ្ញាធរ​ខេត្តកណ្តាល ​អះអាង​ថា ភាគី​វៀតណាម​បាន​រុះរើ​តង់​ចំនួន ៩កន្លែង​ចេញពី​តំបន់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ​ក្នុង​ខេត្តកណ្តាល និង​ខេ​ត្ត​អាន​យ៉ាង​ ប្រទេស​វៀតណាម។

កម្ពុជា​​ស្នើ​​វៀត​ណាម​​បញ្ឈប់​​ជា​បន្ទាន់​​ការ​រំលោភ​​បំពាន​​ខ្សែ​បន្ទាត់​​ព្រំដែន​​

កម្ពុជា​ក្រើនរំលឹក​វៀតណាម​ឱ្យ​ឈប់​ចល័ត​ទីតាំង​ឈរជើង​រំលោភ​ចូល​ខ្សែបន្ទាត់​ព្រំដែនដែល​បាន​ឯកភាព​គ្នា​រួចហើយ ដើម្បី​រក្សា​ភាព​ស្មោះត្រង់​នៅក្នុង​ទំនាក់ទំនង​ប្រទេសជិតខាង​គ្នា។

កម្ពុជា​​កំពុង​​សិក្សា​​របាយ​ការណ៍​​មុន​នឹង​​ធ្វើ​​កំណត់​​ទូត​​តវ៉ា​​ទៅ​​ភាគី​​វៀតណាម​ ជុំវិញ​​ការ​​បោះ​តង់​​លើ​​តំបន់​​មិន​ទាន់​​ឯក​ភាព​​

មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា អះអាង​ថា គណៈកម្មាធិការ​នេះ កំពុង​ពិនិត្យ​លើ​របាយការណ៍​សមត្ថកិច្ច​ជាមុន​សិន មុននឹង​ធ្វើ​កំណត់​ទូត​តវ៉ា​ជាមួយ​ភាគី​វៀតណាម បន្ទាប់ពី​កម្ពុជា​រក​ឃើញ​ទាហាន​វៀតណាម​បោះតង់​លើ​តំបន់​មិនទាន់​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំងពីរ។

កម្ពុជា​​អះអាង​​ថា យោធា​​វៀតណាម​​បោះ​តង់​​លើ​​តំបន់​​ព្រំដែន​​មិន​ទាន់​​មាន​ការ​​ឯកភាព​​គ្នា​​

មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា អះអាង​ថា វៀតណាម​បាន​រំលោភបំពាន​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ១៩៩៥ បន្ទាប់ពី​កម្ពុជា​រក​ឃើញ​ទា​ហា​នវៀ​តណាម​បោះតង់​លើ​តំបន់​មិនទាន់​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ កម្ពុជា​មិន​ធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​រដ្ឋាភិបាល​វៀតណាម​នោះ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ