ស្ត្រីម្នាក់អុំទូកទៅបំពេញការងារប្រចាំថ្ងៃ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អាល្លឺម៉ង់និង ​WFP ផ្តល់​ជំនួយ​​ប្រមាណ​៦​លាន​ដុល្លារ​​ជួយ​ពលរដ្ឋ​កម្ពុជា​​ដែល​​ប៉ះពាល់​​នឹង​វិបត្តិ​កូវីដ-១៩​​និង​គ្រោះ​មហន្តរាយ

សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានផ្តល់ជំនួយចំនួន៥លានអឺរ៉ូ ដែលស្មើនឹងប្រមាណ៦លានដុល្លារអាមេរិក​ ដើម្បីជួយដល់​ពលរដ្ឋកម្ពុជា​ដែលមានចំណូលទាបឬ​​រងផលប៉ះពាល់ដោយសារ​វិបត្ដិ​​កូវីដ-១៩ និងគ្រោះមហន្តរាយដោយសារ​អាកាសធាតុ។

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

មនុស្ស​៨០០​នាក់​ទៀត​បាន​​ឆ្លង​ជំងឺ​កូវីដ-១៩​ ខណៈ​អ្នក​ស្លាប់​មាន​​ជិត​២០​នាក់

កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៨០០នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺជិត​២០​​នាក់​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

រដ្ឋា​ភិបាល​ណែនាំ​វិធាន​បើក​លំហ​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូវីដ-១៩​ ដើម្បី​រក​ចំណូល​

រដ្ឋាភិបាល ក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំនេះ បានអំពាវនាវដល់​​ស្ថាប័ន​​រដ្ឋនិង​​វិស័យ​​ឯកជន​ចូលរួម​ជំ​រុ​​ញសេវាកម្មទេសចរណ៍ឡើងវិញ តាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ ដើម្បីទាញយកចំណូល ដោយយោង​​ទៅលើជំនឿទុកចិត្តល្បឿ​​ននៃការចាក់វ៉ាក់សំាង និងកត្តាមួយចំនួនទៀត។

ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន​១៤១​អង្គ​និងនាក់តាម​វត្តអារាម​នៅ​រាជធានីភ្នំពេញ

ក្រសួងធម្មការ និងសាសនា បានឱ្យដឹថា យ៉ាងហោចណាស់ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញ មានចំនួន១៤១អង្គនិងនាក់ នាអំឡុងពេលបុណ្យកាន់បិណ្ឌចំនួន៤ថ្ងៃកន្លងមកនេះ។

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

អ្នក​ជំងឺ​២៥​នាក់​ទៀត​ស្លាប់​ដោយ​កូវីដ-១៩ ខណៈ​ឆ្លងថ្មី​ជាង​៨០០​នាក់

កជំងឺ២៥នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងជាង២២០០នាក់   ខណៈអ្នកឆ្លងថ្មីមានជាង៨០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង១០០ ០០០​នាក់។

ក្រុមគ្រូពេទ្យបានចុះយកសំណាក​ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ យាយជី​ សិស្ស​-និស្សិត​ ដែលគង់និស្នាក់នៅវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

លោក ហ៊ុន សែន ទទួលស្គាល់ថា ធ្វេស​ប្រហែស​ឱ្យ​ពលរដ្ឋបា្ររព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ទទួល​ស្គាល់​ថា លោក​មាន​ការ​​ធ្វេសប្រហែស​តាំងពី​ដើម​ទី ដែល​បណ្តែត​បណ្តោយ​ឱ្យរៀបចំ​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ​ ខណៈដែល​លោក​មាន​ការ​ភ្ញាក់ផ្អើល​ថា ត្រឹមរយៈពេល​៣​ថ្ងៃ វត្តពាក់កណ្ដាល​នៅ​រាជធានីភ្នំពេញ ​បាន​ឆ្លង​ជំងឺកូវីដ-១៩។

ក្រុមគ្រូពេទ្យ TYDA បានចុះយកសំណាក​ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ យាយជី​ សិស្ស​-និស្សិត​ ដែលគង់និស្នាក់នៅវត្តសន្សំកុសល​ សង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ វត្តសន្សំកុសល-sonsamkosal Pagoda)

អ្នកជំងឺកូវីដ-១៩ចំនួន២១នាក់ទៀតស្លាប់​ ខណៈអ្នកឆ្លងថ្មី​ជាង​៨០០នាក់

ចំនួន​អ្នកស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ បាន​កើន​​ឡើង​ជាង​២ពាន់២រយនាក់ (២ ២១៨) គិតត្រឹម​ថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២១​នេះ បន្ទាប់​ពី​អ្នក​ជំងឺកូវីដ-១៩​ចំនួន២១នាក់​ទៀត​បាន​​ស្លាប់។

នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ជា​គោលការណ៍​ឲ្យ​ក្រសួង​អប់រំ​បើក​មហាវិទ្យាល័យរដ្ឋ​និង​ឯកជន​ឡើង​វិញ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យ​ដឹង​​ថា លោកបាន​អនុញ្ញាត​ជា​គោលការណ៍​ឱ្យក្រសួង​អប់រំ យុវជន និងកីឡា បើក​សកល​វិទ្យាល័យ​រដ្ឋ​និង​ឯកជន​ឡើងវិញ​ហើយ កាល​ពីថ្ងៃ​ម្សិលមិញ​នេះ។

អាជ្ញាធរមូលដ្ឋានដាក់របាំងហាមឃាត់ការធ្វើដំណើរទៅតំបន់ទេសចរណ៍មួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ ក្រោយការដាក់បម្រាមដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់)

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាជំរុញឲ្យរដ្ឋាភិបាលបើកចរាចរទេសចរណ៍វ៉ាក់សាំងឲ្យបានឆាប់

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាន​អំពាវ​នាវ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ចេញ​សេចក្តីប្រកាស​ជា​ផ្លូវ​ការ ស្តីពី ការបើក​ចរាចរ​ទេសចរណ៍​វ៉ាក់សាំង​ឲ្យបាន​ឆាប់​បំផុត​ ដើម្បី​ទុកពេល​វេលា​ឲ្យវិស័យ​ឯកជន​​ត្រៀមខ្លួន​ស្តារវិស័យទេសចរណ៍​នៅ​កម្ពុជា​ឡើង​វិញ។

ក្រុមគ្រូពេទ្យបានចុះយកសំណាក​ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ យាយជី​ សិស្ស​-និស្សិត​ ដែលគង់និស្នាក់នៅវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

ព្រះសង្ឃ​និង​​អ្នក​​ស្នាក់​​​នៅ​​វត្ត​​​ប្រមាណ​២​ម៉ឺន​​អង្គ/នាក់​នៅ​ភ្នំពេញ​​ ត្រូវ​​បាន​ធ្វើ​​តេស្ត​​​​​កូវីដ-១៩​

អាជ្ញាធរនិងមន្ត្រីសុខាភិបាលសហការជាមួយ​មន្ទីរ​ធម្មការ​រាជធានីភ្នំពេញ ​បាន​ចុះ​យកសំណាក​​ព្រះ​សង្ឃនិង​​អ្នក​​ស្នាក់នៅក្នុង​​វត្ត​​​ប្រមាណ២​ម៉ឺន​អង្គ/​នាក់ ដើម្បីតេស្តរកវីរុស​កូវីដ-១៩ ក្រោយ​រកឃើញព្រះសង្ឃនិងអ្នកស្នាក់នៅវត្ត​មួយចំនួន​ឆ្លងជំងឺនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ