
វិភាគ៖ តើធនធានធម្មជាតិត្រូវបានការពារក្នុងអាណត្តិ លោក ហ៊ុន ម៉ាណែត ឬទេ?
ការផ្លាស់ប្តូរអំណាចនយោបាយនៅកម្ពុជា ពីសម័យកាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់សម័យកាលរបស់ លោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៣ គឺជាចំណុចរបត់ប្រវត្តិសាស្ត្រដែលនាំមកនូវការសន្យាអំពីការធ្វើទំនើបកម្មរដ្ឋបាល និងការអភិវឌ្ឍប្រកបដោយចីរភាព។









