ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​កើន​ឡើង​ជិត​៧០​ភាគរយ

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរដែល​ធ្វើ​ដំណើរ​ និង​ចេញ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ​មាន​ជាង​៤លាន ៧សែននាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​ជាង​៨ម៉ឺន ៣ពាន់នាក់។

អគ្គ​នាយកដ្ឋាន​ពន្ធដារ​ប្រកាស​ថា ប្រមូល​ចំណូល​បាន​ជាង​៨០០​លាន​នៅ​ត្រីមាស​ទី១​ឆ្នាំ​នេះ

អគ្គនាយកដ្ឋានពន្ធដារ បាន​ប្រកាស​ថា ខ្លួន​ប្រមូល​ចំណូល​ពន្ធ​បាន​ដល់​ទៅ​ជាង ៨០០​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​នេះ ជា​តួលេខ​ដែល​មាន​កំណើន​ដល់​ទៅ​ជាង ១២​ភាគរយ បើធៀប​នឹង​ត្រី​មាស​ទី​១​កាល​ពី​ឆ្នាំ​មុន។

មន្ត្រី​ទូត​​​អាមេរិក​​ថា​ អំពើ​ពុក​រលួយ​ជំរុញ​ឲ្យ​វិនិយោគិន​អាមេរិក​ស្ទាក់​ស្ទើ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា

មន្ត្រី​ទូត​អាមេរិក​បាន​លើក​ឡើង​ថា បញ្ហា​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ​គឺ​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​​វិនិយោគិន​អាមេរិក​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ​មក​កម្ពុជា។

ក្រសួង​​បកស្រាយ​​ពី​​រឿង​​បំណុល ក្រោយ​​ទំហំ​​កម្ចី​​ឡើង​​ដល់​​ជាង​​១​ម៉ឺន​លាន​ដុល្លារ​

ក្រសួង​សេដ្ឋកិច្ច​លើក​ឡើង​ថា​ ទំហំ​កម្ចី​ដែល​មាន​ជាង​១ម៉ឺនលានដុល្លារ​ មិន​មែន​ជា​តួលេខ​ជាក់​ស្ដែង​នៃ​បំណុល​សរុប​របស់​កម្ពុជា​នោះ​ទេ ដោយ​ថា ​កម្ពុជា​មិន​ទាន់​ដក​សាច់​ប្រាក់​មក​ប្រើប្រាស់​ដល់​ទំហំ​នេះ​នៅ​ឡើយ​ទេ។

ក្រសួង​ពាណិជ្ជកម្ម​ ថា​តម្លៃ​ប្រេងសាំង​ហក់​ឡើង​ដោយសារ​តម្លៃនៅលើទីផ្សារ​អន្តរជាតិ

ក្នុង​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ដែល​ចេញ​កាលពី​ម្សិលមិញ​ ចាប់ពី​ថ្ងៃទី១​ ដល់​ ថ្ងៃទី១៥​ ខែមេសា​ ប្រេងសាំង​ធម្មតា​ក្នុង​មួយ​លីត្រ​មានតម្លៃ៣៧៥០រៀល​ ហើយ​ប្រេងម៉ាស៊ូត​ក្នុង​មួយ​លីត្រ​មានតម្លៃ៣៥៥០រៀល​។

ភ្ញៀវ​ចិន​ នៅ​តែ​នាំ​មុខ​គេ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា

ក្នុង​ឆ្នាំ​២០១៨​ ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​មាន​ចំនួន​ជាង​៦លាន២សែននាក់ កើន​ឡើង​១១​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​ភ្ញៀវ​ចិន​មាន​៣០​ភាគរយ ខណៈ​ចំណូល​ដែល​កម្ពុជា​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ទទួល​បាន​ជាង​១១៦លានដុល្លារ​កើន​ឡើង​៨ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧៕

សំណង់អគារនៅភ្នំពេញ

កម្ពុជា​មាន​បំណុល​បរទេស​ជាង​១​ម៉ឺន​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ​២០១៨

កម្ពុជា​ជាប់បំណុល​បរទេស​គិត​ត្រឹម​ចុងឆ្នាំ២០១៨កើន​ដល់​ជាង១ម៉ឺន១ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ចិន​ជា​ម្ចាស់បំណុល​ធំជាង​គេ​របស់​កម្ពុជា​។

ចំណូល​សុទ្ធ​របស់​កំពង់ផែ​កុ្រងភ្នំពេញ​ក្នុង​ឆ្នាំ​២០១៨ ​កើន​ឡើង​ជាង​២លានដុល្លារ

កំពង់​ផែស្វយ័ត​​ក្រុង​ភ្នំពេញ​ បាន​ប្រកាស​ថា ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ជាង ៨​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុននេះ ជា​ប្រាក់​ចំណេញ​ដែល​បាន​កើន​ឡើង​ដល់​ទៅ​ជាង ៥១​ភាគរយ បើ​ធៀប​នឹង​តួលេខ​កាល​ពី​ឆ្នាំ​២០១៧។

លោក សុខ ទូច បកស្រាយករណី EU សើរើ EBA លើកម្ពុជាមិនរើលើឡាវ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាបណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច ចាត់ទុកEU មានស្តង់ដារពីរករណីចាត់វិធានការលើកម្ពុជាជាប្រទេសប្រជាធិបតេយ្យ តែអនុគ្រោះឲ្យឡាវ និងមីយ៉ាន់ម៉ា។​ សូមស្តាប់ការបកស្រាយទាំងស្រុង៖

រូបភាព ទង់ជាតិកម្ពុជា ទង់ជាតិសហភាពអឺរ៉ុប រូបភាពកសិករប្រមូលស្រូវ និងរូបភាពតវ៉ារបស់កម្មករ។

អង្គការ​សមាគម​ជិត​៧០​ ស្នើ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ការពារ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA

អង្គការសមាគមជិត៧០ស្ថាប័ន ​អំពាវនាវទៅរដ្ឋាភិបាលឲ្យចាត់វិធានការ​យ៉ាងម៉ឺងមាត់ ក្នុង​ការ​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និងសិទ្ធិការងារ តាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សាទុកប្រព័ ន្ធអនុគ្រោះ​ពន្ធ​ EBA។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ