សន្ទស្សន៍​ម៉ាក្រូ​សេដ្ឋ​កិច្ច​បង្ហាញ​ដោយ​រដ្ឋាភិ​បាល​ផ្ទុយ​ស្រឡះ​​ពី​តថភាព​នៃ​វិបត្តិ​បំណុល​ពលរដ្ឋ

ក្នុងបរិបទសេដ្ឋកិច្ចកម្ពុជានៅចន្លោះឆ្នាំ​២០២៤ និង២០២៦ គេសង្កេតឃើញមានតថភាពផ្ទុយគ្នាស្រឡះ រវាងកំណើនម៉ាក្រូសេដ្ឋកិច្ចដែលមើលទៅមានភាពវិជ្ជមាន និងវិបត្តិអសមត្ថភាពទូទាត់បំណុល​នៅកម្រិតគ្រួសារ ដែលកំពុងរីក​រាល​ដាលយ៉ាង​​ខ្លាំង។

អ្នកជំនាញ​ថា​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​កំពុង​ទាញ​សញ្ញា​អាសន្ន​​ពី​តម្លៃ​ប្រេង​ឥន្ទនៈ​ឡើង​ថ្លៃ​នៅ​កម្ពុជា

ខណៈសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ដែលបង្កឡើងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បាននិងកំពុងបន្តកើតឡើងក្តៅគគុកឈានចូលដល់ថ្ងៃទី៤ បានធ្វើឱ្យមានការផ្អាកជើងហោះហើរទៅ-មករវាងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងកម្ពុជា រួមទាំង​ធ្វើឱ្យមានការឡើងថ្លៃប្រេងឥន្ទនៈ ដែល​អាចនឹងឈានទៅឡើងថ្លៃទំនិញផ្សេងៗទៀតផងដែរ។

បញ្ហាប្រឈមធំៗរារាំង​មហិច្ឆតា​ឆ្ពោះ​ទៅ​កាន់​ឋានៈ​ប្រទេ​ស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ​២០៣០ ​របស់​កម្ពុជា

មហិច្ឆតារបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺ​ជា​ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់បំផុត​មួយនៃដំណើរការកសាងជាតិឡើងវិញ​ក្រោយសង្គ្រាម។

របត់សេដ្ឋកិច្ចកម្ពុជាពីការពឹងផ្អែកលើថៃមក​ជាកា​រ​ពឹង​ផ្អែក​លើ​ចិន​និង​វៀត​ណាម​ក្រោយ​ថៃ​ឈ្លាន​ពាន

អស់រយៈពេលជាច្រើនទសវត្សរ៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក បានដើរតួជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់​បំផុតរបស់កម្ពុជា ដោយវាជាច្រក​នាំចូលប្រេងឥន្ធនៈជិត ៩០% និងទំនិញប្រើប្រាស់ចាំបាច់ស្ទើរតែទាំងអស់​ពី​ថៃ។

របត់សេដ្ឋកិច្ចកម្ពុជាឆ្នាំ​២០២៥៖ ការ​វិភាគ​រ​វាង​សន្ទុះ​កំណើន​​និង​សម្ពាធ​ពី​ខាង​ក្រៅ​តាម​ទស្សនៈ​ស្ថាប័ន​ហិរញ្ញ​​វត្ថុ​អន្តរ​ជាតិ

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ បានឆ្លងកាត់ផ្លូវដ៏បត់បែនមួយ ដែលត្រូវបានមជ្ឈដ្ឋានសេដ្ឋកិច្ចវិទូ ហៅថាជា «ឆ្នាំនៃភាពធន់»។ តាមរយៈការតាមដានរបាយការណ៍ចុងក្រោយពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ រួមមាន មូលនិធិរូបិយវត្ថុអន្តរ​ជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) កម្ពុជាបានបង្ហាញពីលទ្ធភាពក្នុងការរក្សាលំនឹង ទោះបីជាត្រូវប្រឈមមុខនឹងបម្រែបម្រួលគោលនយោបាយពាណិជ្ជ​កម្ម​សកល និងបញ្ហាច្រករបៀងសេដ្ឋកិច្ចក្នុងតំបន់ក៏ដោយ។

ប្រាក់​បាត​ចុះ​ថោក​ខ្លាំង​ក្រោយ​ពលរដ្ឋ​សម្រុក​ដូរ​យក​លុយ​រៀល​តាម​ការ​ណែ​នាំ​របស់​លោក ហ៊ុន សែន

លុយបាត ដែលជារូបិយប័ណ្ណរបស់ថៃ បាន​ចរាចរនៅក្នុងវិស័យសេដ្ឋកិច្ច អស់​​រយៈ​ពេលជាង ៤ទសវត្សទៅហើយនោះ ពេលនេះកំពុងតែទទួលរងភាពមិនច្បាស់​លាស់ ក្រោយមានការណែនាំពីប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ហើយប្រជាពលរដ្ឋខ្មែរជាច្រើន បាន​ចាប់ផ្ដើមយកលុយបាត ប្ដូរទៅប្រាក់រៀល ឬប្រាក់ដុល្លារវិញ ដែលធ្វើឱ្យតម្លៃរូបិយប័ណ្ណថៃមួយនេះ ចុះថោកជាងមុន។

លោក ​ហ៊ុន សែន ថា​​ការ​​​ធ្វើ​​ពិហិការ​​មិន​​ប្រើ​​​កូកា​​របស់​​ក្រុម​​អាមេរិក​​​ផលិត​​នៅ​​កម្ពុជា​ខ្មែរ​​​ជា​​អ្នក​​ខាត

មេដឹកនាំកម្ពុជា អំពាវនាវដល់ពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងពិចារណាឱ្យបាន​ដឹតដល់ចំពោះការធ្វើពហិការមិនប្រើប្រាស់ផលិតផលកូកាកូឡា ដែលជាផលិតផលរបស់អាមេរិកផលិតនៅកម្ពុជា ដើម្បីជៀសវាងចាញ់ល្បិចកលរបស់ថៃ ដែលចង់រុញឱ្យកម្ពុជាធ្វើជាសត្រូវ​ជាមួយអាមេរិក។

ពលរដ្ឋរស់នៅខេត្តជាប់ព្រំដែន​ថៃ​កំពុង​ប្រឈម​បញ្ហាជី​វភាព​ពី​ជម្លោះ​ព្រំ​ដែន

អាជីវករមួយចំនួន បានត្អូញត្អែរថា ចាប់​​តាំងពីមានជម្លោះព្រំដែនជាមួយ​​ថៃ ជីវភាពពួកគេជួបការលំបាកខ្លាំង មុខរបរខ្លះត្រូវបិទទ្វារប្រឈមកាន់តែខ្លាំង ពីបញ្ហារកប្រាក់ ដើម្បីដោះបំណុល ដែលការណ៍នេះ ពួកគេចង់ឃើញស្ថានការណ៍ព្រំដែន វិលទៅរកភាពប្រក្រតី​ឡើងវិញឆាប់ៗ ដើម្បីបានស្តារជីវភាព។

ពលរដ្ឋមួយចំនួន​បារម្ភ​ពី​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​បន្ទាប់​​ពី​រដ្ឋាភិបាល​បិទ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ

ទំនាស់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា និងថៃ ដែលបានផ្ទុះឡើងដោយសារជម្លោះរឿងព្រំដែន គឺជាដើមចម ពេលនេះហាក់មាន​​ការរីកដាលកាន់តែខ្លាំងឡើងហើយ បន្ទាប់ពីមេដឹកនាំកម្ពុជា នៅដំណាក់កាលដំបូង បានសម្រេចបិទការនាំចូល បន្លែ ផ្លែឈើ និងប្រភេទអាហារ ភេសជ្ជៈកំប៉ុងពីប្រទេសថៃ ហើយថ្មីៗនេះ បាន​បិទ​ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ​ថែមទៀត។

អាមេរិកថា​នឹង​អនុវត្ត​ពន្ធ​គយ​បដិការ​ខ្ពស់​ថែម​ទៀត​លើ​ប្រទេស​មួយ​ចំនួន​រួម​ទាំង​កម្ពុជា

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បាននិយាយថា លោកប្រធានា​ធិបតី Trump នឹងអនុវត្តពន្ធ​គយបដិការខ្ពស់ថែមទៀតលើប្រទេសនិមួយៗ ដែលរួមទាំងប្រទេស​កម្ពុជា ដែល​ថាចំណាត់ការទាំងនេះនឹងស្តារយុត្តិធម៌ និងតុល្យភាព ក្នុងទំនាក់ទំនងពាណិជ្ជ​កម្មរបស់ខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ