បេក្ខជនក្នុង​វគ្គផ្ដាច់​ព្រ័ត្រ​ក្នុង​​កម្មវិធី Cambodian Idol លោក ម៉ៅ ហាជី (រូប​ពី​ហ្វេសប៊ុក​)

ម៉ៅ ហាជី ត្រូវគេអះអាងថាលែងប្រពន្ធព្រោះភ្លើងប្រច័ណ្ឌ

បើទោះជាបេក្ខជនដែលបានល្បីឈ្មោះពីកម្មវិធី Cambodian Idol លោក ម៉ៅ ហាជី នៅមិនព្រមផ្ដល់សម្ភាសន៍នៅឡើយ ពាក់ព័ន្ធនឹងដំណឹងបញ្ចប់ទំនាក់ទំនងជាមួយប្រពន្ធ និងកូនប្រុសក្រៅចំណងអាពាហ៍ពិពាហ៍នៅខេត្តបាត់ដំបង ក៏ប្រភពកាន់តែច្រើនអះអាងថា នោះជាដំណឹងពិតប្រាកដ។

​មាស ច័ន្ទ​មាន ធ្វើ​​ឲ្យ​ជើងខ្លាំង​ថៃសន្លប់​ក្នុងទឹក​ទី​​២

ផ្ទុយ​​ពី​ការ​​គិត​ទុក ​កីឡាករ​​​​​មាស ច័ន្ទមាន ​​បែរ​ជា​អាច​វាយ​ឲ្យ​​​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​​ឈ្មោះSuper Boy សន្លប់​ទាល់​តែ​បាន ដោយ​​​​​​នោះ​​​ជា​លទ្ធផល​សន្លប់​​ឈរ​លើ​រេញ​នោះ​ទៅ​ទៀត​។ កា​រ​ប្រកួត​​​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​​​​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាល​ពី​ថ្ងៃ​ទី​​​៣ មេសានេះ ធ្វើ​​​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​យ៉ាង​ខ្លាំង​ ​ដោយ​ទម្រាំ​​ឆ្មក់​បាន​ឱកាស​ឈ្នះ​ថៃ ​​​កីឡាករ​កម្ពុជា​ខ្លួនឯង​ក៏​ប៊ិះ​នឹង​សន្លប់​​​​​ដូច​គ្នា​។

ម្ចាស់ជ័យលាភីកម្មវិធីThe Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា (រូបភាព៖ វង្ស សុម៉ាលីន)

ប៊ុត សីហា ថាហង្សមាសមិនខុស

ឆ្លើយតបនឹងការរិះគន់ថាហង្សមាសលើកស្ទួយមិនស្មើគ្នា ទើបធ្វើឲ្យម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា មិនសូវលេចធ្លោ តារាចម្រៀងរូបនេះបានអះអាងថា បញ្ហានោះគឺហង្សមាសមិនខុសនោះទេ។ ផ្ទុយទៅវិញ លោកបានបន្ទោសខ្លួនឯងថា លោកជាអ្នកបោះបង់ឱកាសខ្លួនឯង ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះហាក់នៅមានកម្រិត បើធៀបនឹងមិត្តរួមក្រុម ជាពិសេសគឺ នី រតនា ដែលទើបទទួលពានពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកដូចគ្នា។

នាយគ្រឿន ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» (រូបភាព៖ វង្ស សុម៉ាលីន)

នាយគ្រឿនថ្ងូរអត់មានសល់អី ខណៈរឿងថ្មីលេចចេញបន្តគ្នា

ខុសពីតារាកំប្លែងរួមក្រុមដូចជា នាយពែកមី នាយក្រូច នាយចឺម និងនាងខ្ញុង ដែលសុទ្ធតែអះអាងថាសល់ផ្ទះសល់សម្បែង និងមុខរបររកស៊ីពីចំណូលក្នុងសិល្បៈនោះ នាយគ្រឿន ដែលត្រូវគេស្គាល់ថាមានទីផ្សារសម្ដែងយ៉ាងជោគជ័យយូរក្រែលដែរហើយ បែរជាថ្ងូរថាអត់ទាន់សល់អី។ នេះជាការលើកឡើងផ្ទុយស្រឡះទាំងស្រុងពីទីផ្សារសិល្បៈជាក់ស្ដែង ក្នុងពេលដែលមានការទម្លាយថា តម្លៃខ្លួនរបស់តារាកំប្លែងរូបនេះក៏ហក់ឡើងខ្ពស់នោះផង។

ម៉ន រដ្ឋា ​ ស៊ូ​ដល់​​៥​ទឹក​ក្រោម​កណ្ដាប់ដៃ​​​ថៃ

នៅទី​បំផុត​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ឈ្មោះ ម៉ន រដ្ឋា​​​​ បាន​ត្រឹម​តែ​​​​​​​ការពារ​ខ្លួន​មិន​ឲ្យ​សន្លប់​​មុន​ទឹក​​​ទី៥ ​ក្នុង​ការ​ប៉ះ​ប្រកួតជា​មួយ​​កីឡាករ​ថៃ​ប៉ុណ្ណោះ ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៧ មីនា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​​​​​​​របស់​ទូរទស្សន៍អាស៊ី​អាគ្នេយ៍​។ ​ ​សមត្ថភាព​ស៊ូ​បាន​​​​៥​ទឹក​របស់​កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​​​​សរសើរផងនិង​រិះ​គន់​ផង។នៅ​ក្នុង​ការ​ប្រកួតដែល​​បាន​​ធ្វើឡើង​​យ៉ាង​ស្វិតស្វាញ​នោះ ​ម៉ន រដ្ឋា ​​​​​​​ខ្លា​​ចាស់​របស់​ក្លិប​​ការិយាល័យ​ទី​​៥​កង​ទ័ព​ជើង​គោក ​​បាន​​បញ្ចេញ​កណ្ដាប់​ដៃ​យ៉ាង​ខ្លាំង​ក្លា​​​​ទៅ​លើ​កីឡាករ​ថៃឈ្មោះ Pheach Ngenthang ។ ​ ​​សមត្ថភាព​វាយ​ចេញ​របស់​គេ ធ្វើ​ឲ្យ​កីឡាករ​​ឆ្លង​ប្រទេស​ជា​គូ​បដិបក្ខ​ទ័លទី​ម្ដង​ៗ ប៉ុន្តែ​​កណ្ដាប់​​បាន​ត្រឹម​​តែ​​កំឡា​​​​មិន​ឲ្យ​​កីឡាករថៃ​​​វាយ​លុកចូ​ល​ខ្លាំង​​ប៉ុណ្ណោះ។ ​​

នាង Ruger Maiya-Saraya Matha

តារាកូនខ្មែរកាត់អាល្លឺម៉ង់កាន់តែលេចធ្លោក្នុងសិល្បៈ

ប្រមាណជាប៉ុន្មានខែចុងក្រោយនេះ គេកត់សម្គាល់ថាតារាសម្ដែងវ័យក្មេងមានសម្រស់ស្រស់សោភា នាង ម៉ៃយ៉ា ដែលត្រូវគេស្គាល់ថាជាកូនខ្មែរកាត់អាល្លឺម៉ង់ទទួលបានទីផ្សារសិល្បៈស្ទុះឡើងយ៉ាងខ្លាំង។ តារាសម្ដែងដែលមានរូបរាងខ្ពស់ស្រឡះ និងទម្រង់មុខកាត់អ៊ឺរ៉ុបរូបនេះ ត្រូវគេរំពឹងថានឹងឆ្មក់បានតំណែងល្បីល្បាញខ្លាំងក្លា បន្ទាប់ពីនាងក៏បានតំណែងតួឯកនៅប៉ុស្ដិ៍លេខ៥ក្នុងភាពយន្តភាគថ្មី។

អ្នកនាង​ ស្វែង សុជាតា ក្នុងពិធីសម្ពោធស្ទូឌីយោថ្មី និងរឿង២ព្រមគ្នារបស់ផលិតកម្មចក្រវាទ្បពេជ្រ (រូបភាព៖ វង្ស សុម៉ាលីន​)

ស្វែង សុជាតា ទីផ្សារប្រែប្រួលក្រោយរួចពីជីវិតដុនដាប

បន្ទាប់ពីរួចផុតការយាយីដោយជំងឺដុះសាច់ក្នុងខួរក្បាលធ្ងន់ធ្ងរ គេកត់សម្គាល់ឃើញថា អ្នកនាង ស្វែង សុជាតា នៅដើមឆ្នាំ២០១៦នេះ មានការស្ទុះឡើងនូវទីផ្សារសិល្បៈគួរឲ្យកត់សម្គាល់។ ក្រៅពីបានតំណែងជាតួសំខាន់ក្នុងរឿងដល់ទៅ៤រឿងផ្សេងគ្នានៅអំឡុងខែមីនានេះ អ្នកនាងក៏អះអាងថាទទួលបានតម្លៃខ្លួនខ្ពស់ខុសគ្នាកាលពីមុនផងដែរ ទើបអ្នកនាងហាក់រយាលដៃបន្តិចពីការងារស្មូនថ្នាំ និងការចាត់ចែងលើមុខរបរលក់ឱសថបុរាណ ដែលអ្នកនាងបញ្ជាក់ថាជាប្រភេទថ្នាំខ្មែរដែលជួយឲ្យជំងឺដុះសាច់ក្នុងខួរក្បាលរបស់ខ្លួនបានជាសះដោយមិនចាំបាច់វះកាត់នោះ។

យ៉េន ឌីណា បំបាក់មុខម្ចាស់ខ្សែក្រវាត់៣ស្ថាប័នរបស់ថៃ

នៅទីបំផុតការប្រកួតយ៉ាងស្វិតស្វាញរវាងកីឡាករកម្ពុជា យ៉េន ឌីណា និងកីឡាករ Soun Tepheap ដែលត្រូវគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់៣ស្ថាប័នមកពីប្រទេសថៃ គឺកីឡាករកម្ពុជាជាអ្នកឈ្នះពិន្ទុទាំងប្រផិតប្រផើយ។ ការប្រកួតរបស់ពួកគេ ត្រូវគេកត់សម្គាល់ថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី២០ ខែ​មីនា។

ពិធីសម្ពោធ​ភាពយន្ត​រឿង «ប្រាសាទកំបាំងមុខ» កាល​ពី​ថ្ងៃ​ទី​១៨ ខែមីនា (រូបភាព៖ វង្ស សុម៉ាលីន)

រឿង «ប្រាសាទកំបាំងមុខ» និទានពីជំនឿប្រាសាទតោនៅសំបូរព្រៃគុហ៍

ចាត់ទុកជាលើកទី១ ដែលផលិតករមួយរូបបានសម្រេចបោះទុនរហូតដល់ជាង១០ម៉ឺនដុល្លារថតរឿងពាក់ព័ន្ធនឹងជំនឿនៅប្រាសាទមួយក្នុងចំណោមប្រាសាទភាគច្រើនក្នុងសំបូរព្រៃគុហ៍ដែលមានអ្នកស្រុកជឿជាក់នៅឡើយ។ ខ្សែរឿងនេះក៏ត្រូវគេឃើញបំផុសឲ្យស្គាល់ពីក្បាច់គុនបុរាណខ្មែរ២ប្រភេទផ្សេងទៀតជាលើកដំបូងគឺក្បាច់គុនរបាំគ្រុឌនាគរាជ និងក្បាច់គុនក្វាមគិរីស្វរៈដែលត្រូវគេឃើញនៅតាមកន្សែងយ័ន្ត និងតាមសិលាចារឹក ផងដែរ។

ក្រុម​ការងារ​ដែល​ចូលរួម​ពិព័រណ៌​ភាពយន្តលើក​ទី២០​នៅទីក្រុង ពេល​ត្រឡប់​មក​ដល់​កម្ពុជា​កាល​ពី​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ (រូបភាព៖ វង្ស សុម៉ាលីន)

ផលិតករនិងអ្នកពាក់ព័ន្ធថាពិព័រណ៍នៅហុងកុងធ្វើឲ្យផលិតករបរទេសចង់ទិញ និងថតភាពយន្តនៅកម្ពុជា

ប្រតិបត្តិការនាំយកភាពយន្តរបស់ជាតិប្រមាណជាង២០រឿងទៅបង្ហាញក្នុងវេទិកាពិព័រណ៌ភាពយន្តលើកទី២០នៅទីក្រុង ត្រូវបានផលិតករ និងមន្ត្រីពាក់ព័ន្ធដែលទើបត្រឡប់មកដល់ប្រទេសវិញអះអាងថា កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីពិព័រណ៍នេះ។ ក្នុងនោះ ខ្សែរឿងរបស់ខ្មែរមួយចំនួនក៏ត្រូវបានផលិតករបរទេសចាប់អារម្មណ៍ចង់បាន និងអាចនឹងឈានដល់ការផលិតរឿងរួមគ្នាក្នុងពេលដ៏ខ្លីផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ