សកម្មកាពសិស្សក្នុងអំឡុងសិក្សានៅសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

WB​ ​កំពុង​អនុវត្ត​គម្រោ​ង​នានា​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​១,១​ប៊ីលាន​​ដុល្លារ​នៅ​កម្ពុជា

ធនាគារពិភពលោក (World Bank ឬ WB) បាន​និង​​កំពុងអនុវត្តគម្រោង​នានានៅកម្ពុជា គិតជា​ទឹកប្រាក់​​​សរុប​​ប្រមាណ១,១ប៊ីលាន​ដុល្លារអាមេរិក ដោយផ្តោត​លើការ​លើក​កម្ពស់​វិស័យ​សាធារណៈ ធន​ធាន​មនុស្ស អប់រំ សុខាភិបាល កសិកម្ម ធនធានធម្មជាតិ និងអភិបាល​កិច្ច​ល្អ។

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កំលាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ធ្វើការល្បាតតាមផ្លូវក្នុងភូមិសាស្ត្រខណ្ឌ ដោយបានធ្វើការណែនាំ អប់រំ និងធ្វើការដកហូតសម្ភារចំពោះអាជីវកម្មដែលល្មើសនឹងបម្រាមជាដើម។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ)

អាជ្ញាធរ​ក្រុង​​ភ្នំពេញ​​ អនុញ្ញាត​​ឱ្យ​​ភោជនីយ​​ដ្ឋាន​-​អាហារ​ដ្ឋាន​ដែល​​​ធានា​​​​សុវត្ថិ​ភាព​​​​អាច​បើក​ទទួល​ភ្ញៀវ​ឡើងវិញ

​រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាត​ឱ្យ​ភោជនីយដ្ឋាន​-អាហារដ្ឋានដែល​​ធានានូវ​វិធានសុវត្ថិភាព​ផ្នែកសុខាភិបាល​ អាច​ដំណើរ​ការ​អាជីវកម្ម​ជា​ប្រក្រតីនិង​​​ទទួល​អតិថិជន​ចូល​ទទួល​ទាន​ក្នុ​ង​បរិវេណទីតាំងរបស់ខ្លួនឡើងវិញ ដើម្បី​ជំរុញចរន្ត​សេដ្ឋកិច្ចជាតិ​។

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ។

ពលរដ្ឋ​ត្អូញត្អែរ​​ពី​​បញ្ហា​ជីវភាព​​ប្រចាំ​​ថ្ងៃ​​ ខណៈ​​តម្លៃ​​ប្រេង​សាំង​ហក់​​ឡើង​ខ្ពស់​​អំឡុង​​កូវីដ​-១៩​

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន​​ត្អូញត្អែរពីបញ្ហាជីវភាព​ប្រចាំថ្ងៃ​ ជាពិសេស​នៅ​ក្នុង​អំឡុងវិបត្តិ​ជំងឺ​កូវីដ-១៩​នេះ​​ ខណៈ​តម្លៃ​​ប្រេង​សាំង​នៅកម្ពុជាបន្តហក់ឡើង​ខ្ពស់ជាបន្តបន្ទាប់។

ការ​អូស​បន្លាយ​វិបត្តិ​​កូវីដ-១៩​ធ្វើ​ឱ្យ​ប៉ះពាល់​​ចំណូល​ពន្ធ​​ក្នុង​ឆមាស​ទី១​ឆ្នាំ​២០២១

ការអូសបន្លាយនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ បាន​ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធដារនិងពន្ធគយ ក្នុងនោះ បានធ្លាក់ចុះជាង១០​ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

រដ្ឋា​ភិបាល​​ថា​ ពលរដ្ឋ​​ជិត​​៨​លាន​នាក់​កំពុង​ជួប​ហានិភ័យ​ការងារ​​ដោយ​សារ​វិបត្តិ​កូវីដ-១៩

​រដ្ឋាភិបាលនឹងបន្តអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដើម្បីជួយ​អ្នកងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្រោយពីរកឃើញថា ពលរដ្ឋជិ​​ត​៨​​លា​​ន​នាក់កំពុងប្រឈមនឹងហានិភ័យការងារ។

រដ្ឋា​ភិបាល​នឹង​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណូល​រហូត​៩​ឆ្នាំ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ

មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជានឹងមានច្បាប់ថ្មីមួយដើម្បីលើកទឹកចិត្តអ្នកវិនិយោគ​ទាំង​ជន​ជាតិ​ខ្មែរនិង​បរទេស ដោយផ្តល់ជម្រើស២យ៉ាង ក្នុងនោះមានទាំងផ្តល់ជម្រើសលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់៩ឆ្នាំ។

សង្គម​ស៊ីវិល​បន្ត​ទាមទារ​សិទ្ធិ​ទទួល​បាន​ការ​អនុគ្រោះ​បំណុល​ដើម្បី​ទប់​ស្កាត់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

សង្គមស៊ីវិលទាមទារឱ្យភាគី​ពាក់ព័ន្ធផ្តល់​សិទ្ធិ​ទទួល​បាន​ការអនុគ្រោះបំណុល ដើម្បីទប់ស្កាត់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈខ្លួនរកឃើញថា សហគមន៍មានជម្លោះដីធ្លីក្នុងខេត្តចំនួន​៨ កំពុងរង​ការ​គំរាមកំហែងពី​វិបត្តិ​បំណុល ​បើ​ទោះបីគ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​បានរៀបចំកម្ចី​ឡើងវិញ​ អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ក៏ដោយ។

ផ្សារ​ឯកជន​មួយ​ចំនួន​នៅ​ភ្នំពេញ​បើក​​ដំណើរ​កា​រ​​វិញ​ ប៉ុន្តែ​ភ្ជាប់​​លក្ខ​ខណ្ឌដើម្បី​ទប់​ស្កាត់​​កូវីដ-១៩

រដ្ឋបាល​រាជធានីភ្នំពេញ ​​អនុញ្ញាតឱ្យ​បើកដំណើរការឡើង​វិញ​នូវផ្សារ​ឯកជនមួយចំនួនចាប់ពីថ្ងៃស្អែក​​ទៅ ប៉ុន្តែ​ភ្ជាប់ជាមួយ​នូ​​វ​លក្ខខណ្ឌមួយចំនួន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺ​កូវីដ-១៩ចូលទៅក្នុងសហគមន៍។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​គ្រប់គ្រង​ចំណូល​ពី​រ៉ែ​មាស​ដោយ​តម្លា​ភាព​និង​គ្មាន​អំពើ​ពុក​​រលួយ​

មន្ត្រីអង្គការសង្គមស៊ីវិល បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងចំណូលថវិកាដែលបានមកពីការចម្រាញ់រ៉ែមាសប្រកបដោយតម្លាភាពនិងគ្មាន​អំពើពុក​រលួយ ខណៈកម្ពុជាទើបសម្ពោធ​រោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូងកាលពីថ្ងៃម្សិលមិញ។

World Bank៖​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​​អាស្រ័យ​លើ​សភាព​របស់​វីរុស​និង​ល្បឿន​នៃ​ការ​ចាក់​​វ៉ាក់សាំង

ធនាគារពិភពលោក (World Bank) បាននិយាយថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ គឺអាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពនៃការរាលដាលនៃវីរុស និងល្បឿន​នៃការ​ចាក់​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ