សមាជិកសភាជាន់ខ្ពស់អូស្ត្រាលីទាមទារឱ្យកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់
សមាជិកសភាជាន់ខ្ពស់អូស្ត្រាលីមកពីគណបក្សពលករដែលកំពុងដឹកនាំរដ្ឋាភិបាល ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ ហើយក្រុមហ៊ុនល្បែងមួយនេះក៏គួរដោះស្រាយបញ្ចប់វិវាទការងារដែលបានអូសបន្លាយជាង១ឆ្នាំមកនេះឱ្យបានត្រឹមត្រូវ។