ក្រុម​​សង្គម​​ស៊ីវិល​​ស្នើ​​បញ្ឈប់​​រាល់​​ការ​​ធ្វើ​ទុក្ខ​​បុក​ម្នេញ​​តំណាង​​សហគមន៍​​ក្នុង​​ការ​​ដាក់​​ញត្តិ​​ជូន​​រដ្ឋា​ភិបាល​​

ក្រុម​សង្គម​ស៊ីវិល​ចំនួន ២០១ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ ដូចជា​ការ​ឃាត់ខ្លួន ការ​​គំរាមកំហែង រំលោភសិទ្ធិ​ឯកជន​ទៅលើ​តំណាង​សហគមន៍ ​ជុំវិញ​ការ​ដាក់​ញត្តិ​ស្នើសុំ​ជំនួយ​ផ្សេង​ៗពី​រដ្ឋាភិបាល អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

អ្នក​ឃ្លាំ​មើល​​ហៅ​​ការ​​រឹត​​បន្តឹង​​ច្បាប់​​ចរាចរណ៍​​ពេល​នេះ ​បាន​​ដាក់​បន្ទុក​​បន្ថែម​​ទៅ​លើ​​ពល​រដ្ឋ​​ងាយ​​រង​គ្រោះ​​

អ្នកឃ្លាំមើល​មួយចំនួន ហៅ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៍ពេលនេះ​ថា វា​បាន​ដាក់បន្ទុក​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​បាត់បង់​ប្រាក់ចំណូល​ដោយសារ​ការ​គំរាមកំហែង​ពី​កូ​វីដ១៩នោះ។

ពលរដ្ឋ​សម្រុក​ទៅ​ធ្វើ​ប័ណ្ណ​បើក​បរ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ មុន​ចាប់​ផ្ដើម​អនុវត្ត​ការ​ផាក​ពិន័យ​ថ្មី​

ប្រជាពលរដ្ឋ​ជាច្រើន​មក​ពី​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា បាន​សម្រុក​ទៅ​ពន្យារ​ប័ណ្ណបើកបរ ឬប្តូរ​ប័ណ្ណបើកបរ​ថ្មី និង​យក​រថយន្ត​របស់​ពួក​គេ​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងខែ​មេសា​នេះ តែ​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ​មុននឹង​សមត្ថកិច្ច​ចាប់ផ្ដើម​អនុវត្ត​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​បទល្មើស​ចរាចរណ៍។

ក្រុម​ប្រមូល​សំណល់​វេជ្ជ​សាស្ត្រ​៖ កម្មករ​ជួរ​មុខ​មិន​សូវ​មាន​គេ​ចាប់អារម្មណ៍​នៅ​កម្ពុជា​

ដោយសារតែការងាររបស់ពួកគាត់មិនទទួលបានការដឹងគុណ តាំងពីប្រទេសកម្ពុជារកឃើញ​ករណីឆ្លងជំងឺកូវីដ-១៩ដំបូងកាលពីខែមករា និងកាន់តែច្រើនឡើងៗក្នុងខែមីនា និងមេសា ពួកគាត់ធ្វើការទាំងអារម្មណ៍តឹងតែងឡើងៗ។ កម្មករទាំងនោះបានឱ្យដឹងថា ពួកគាត់ប្រើ​ឧបករណ៍​​គ្មានគុណភាព មិនមានសេវាធានារ៉ាប់រង និងប្រឈមនឹងការឆ្លងជំងឺខ្លាំង ប៉ុន្តែ មាន​មនុស្ស​តិចណាស់ដឹងពីហានិភ័យដែលពួកគាត់ប្រឈម។

លោក ស ខេង ថា​ការ​​រឹត​​បន្តឹង​​ច្បាប់​​ចរាចរ​ណ៍​ទប់​ស្កាត់​​ការ​​សម្លាប់​​មនុស្ស​​យ៉ាង​​គំហុក​​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ហៅ​កា​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ពេលនេះ​ថា ជា​វិធានការ​ឆ្លើយតបទៅនឹង​គ្រោះអាសន្ន ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​គំហុក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ។

សមត្ថកិច្ច​​ចាប់​ខ្លួន​​បរទេស​​ពីរ​​នាក់​​ជា​មួយ​​គ្រឿង​ញៀន​៥៧​គី​ឡូ​ក្រាម​​

សមត្ថកិច្ច​ជំនាញ​ឱ្យ​ដឹង​ថា មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ចាប់ខ្លួន​ជនបរទេស​ពីរ​នាក់ និង​បង្រ្កាប​បទល្មើស​កែច្នៃ ជួញដូរ​គ្រឿងញៀន និង​រឹបអូស​ថ្នាំញៀន​ប្រភេទ​អិច​ស្តា​ស៊ី​ ចំនួន ១៤ម៉ឺន​គ្រាប់ ឬស្មើ ៥៧គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ។

នគរបាល​គ្រោង​​ត្រួត​ពិនិត្យ​​បទ​ល្មើស​ចរាចរណ៍​​ជិត​​៦០០​ទីតាំង​​​នៅ​ទូទាំង​ប្រទេស​ពេល​ចាប់​ផ្ដើម​អនុវត្ត​ការ​ផាក​ពិន័យ​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ត្រួត​ពិនិត្យ​សរុប​ជិត ៦០០​ទីតាំង​នៅ​ទូទាំង​ប្រទេស​នៅ​ពេល​អនុក្រឹត្យ​ថ្មី​ស្ដី​ពី​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍ នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ខែ​ក្រោយ​នេះ។

នគរ​បាល​​ជាតិ​​ប្រកាស​​ពី​ចាប់​ផ្ដើម​​អនុវត្ត​​ការ​​ផាក​ពិន័យ​​ធ្ងន់​ធ្ងរ​​លើ​​អ្នក​បើក​បរ​​ល្មើស​ច្បាប់​​ចរា​ចរណ៍​​

អគ្គស្នងការ​នគរបាល​កម្ពុជា បាន​ប្រកាសប្រាប់​ពលរដ្ឋ​អំពី​ការ​ចាប់ផ្ដើម​អនុវត្ត​ការ​ផាកពិន័យ​ថ្មី​ទៅលើ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ ហើយក៏​បាន​បញ្ជា​ទៅ​មន្ត្រី​នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស ឱ្យ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ចាប់ពី​ដើមខែ​ក្រោយ។

លោក ហ៊ុន សែន ជំរុញ​​​ពលរដ្ឋ​​ឱ្យ​​គោរព​ច្បាប់​​ចរា​ចរណ៍ ខណៈការ​​ផាក​ពិន័យ​​ធ្ងន់​ធ្ងរ​​នឹង​​ចាប់​ផ្ដើម​​អនុវត្ត​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ប្រជាពលរដ្ឋ​បើកបរ​ត្រូវ​គោរពច្បាប់​ចរាចរណ៍ ដោយ​ថា ការ​រឹត​បន្តឹង​​ច្បាប់​ចរាចរណ៍នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

ក្រសួង​​សង្គម​កិច្ច​​ហៅ​​ការ​​ដោះ​ស្រាយ​​បញ្ហា​​ជន​អនាថា​ «ស្មុគ​ស្មាញ​​ដូច​​វែក​​ចក​»

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច លោក តូច ចាន់​នី បាន​អះអាង​ថា ការ​ដោះស្រាយ​បញ្ហា​ជនអនាថា វា​មានការ​លំបាក​ប្រៀប​បាន​នឹង​ការ​វែក​ចក ដោយ​ថា ជន​ងាយ​រងគ្រោះ​ទាំងនោះ មិន​ទទួលយក​សេវា​របស់​រដ្ឋ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ