ប្រមុខ​​ការ​ទូត​​ជប៉ុន​​គ្រោង​​មក​​ទស្សន​កិច្ច​​កម្ពុជា​​នៅ​​ចុង​​សប្ដាហ៍​​ក្រោយ​​

ក្រសួង​ការបរទេស​កម្ពុជាប្រកាស​នៅ​ថ្ងៃនេះ​ថា ប្រមុខ​ការទូត​ជប៉ុន​គ្រោង​មកបំពេញទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ចុង​សប្ដាហ៍​ក្រោយនេះ ដើម្បី​ជជែក​អំពី​ទំនាក់ទំនង​ទ្វេភាគីនិង​ក្ដី​កង្វល់​រួម​នានា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

លោក​ ផៃ​ ស៊ី​​ផាន​៖​ រដ្ឋា​ភិបាល​​នឹង​​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​​លើ​​អ្នក​បង្កើត​​ចលា​ចល​​រឿង​​ព្រំ​ដែន​

​មន្ត្រី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​លើកឡើង​ថា រដ្ឋាភិបាលនឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​តវ៉ា​រឿង​បោះបង្គោល​ព្រំដែនដែល​បង្ក​ឱ្យមាន​ចលាចល​ក្នុង​សង្គម ក្រោយពី​គណបក្ស​មួយ​បាន​ចុះទៅ​ពិនិត្យ​បង្គោលព្រំ​ដែន​រវាង​កម្ពុជា​-វៀតណាម​ដែល​បោះ​រួច។

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

កម្ពុជា​ផ្អាក​​ជើង​ហោះ​ហើរ​​ពី​​ប្រទេស​​ហ្វីលីពីន​​ជា​​បណ្តោះ​អាសន្ន​​ដើម្បី​​ការពារ​​ជំងឺ​​កូ​វីដ​១៩​​

ក្រសួងសុខាភិបាលបាន​ឱ្យដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជាបានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ហ្វីលីពីន​មួយ​រយៈ ចាប់ពី​ថ្ងៃទី១៣ ខែសីហា​នេះ​តទៅ ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

MRC ជំរុញ​​ឱ្យ​​ប្រទេស​​តាម​​ដង​ទន្លេ​​មេគង្គ​​ដោះ​ស្រាយ​​បញ្ហា​​លំហូរ​​ទឹក​​ទាប​​ក្នុង​​តំបន់​​

គណៈកម្មការ​ទន្លេមេគង្គ​ (MRC​) ជំរុញ​ឱ្យ​បណ្តា​ប្រទេស​តាម​ដងទន្លេ​មេគង្គ រួម​ទាំង​កម្ពុជា​ ចូលរួម​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ ខណៈ​អាងទន្លេ​មេគង្គ​ក្រោម​មាន​លំហូរ​ទឹក​ទាប​នា​រយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ។

និស្សិត​​ខ្មែរ​​ជាង​៣០​នាក់​សិក្សា​​នៅ​​ប្រទេស​​ថៃ​បាន​​មក​ដល់​​កម្ពុជា​​វិញ​​តាម​​ការ​​ស្នើ​សុំ​​

ក្រុមនិសិត្ស​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ​ជាង៣០នាក់ បាន​មកដល់​មាតុភូមិ​វិញ​ហើយកាលពី​ថ្ងៃម្សិលមិញ ក្រោយពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃបាន​ជួយ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជូន​ពួក​គេ។

រដ្ឋា​ភិបាល​​ច្រាន​ចោល​​ការ​​ចោទ​​ថា​ បូរណ​ភាព​ទឹក​ដី​​កម្ពុជា​​កំណត់​​ដោយ​​វៀត​ណាម​​

​រដ្ឋាភិបាល​ច្រានចោល​ការចោទប្រកាន់​របស់​អតីត​បក្ស​ប្រឆាំង​ជុំវិញ​ការកំណត់​ព្រំដែន​កម្ពុជា​-វៀតណាម​ដោយ​ផ្អែក​តាម​ផែនទី​ថ្មី​ខ្នាត«១លើ២៥ពាន់»ដែល​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ទទួលយក​នា​ពេល​ថ្មី​ៗនេះ។

លោក ហ៊ុន សែន និង ឯកឧត្តមង្វៀន សួនហ៊្វុក

ចលនា​និស្សិត​នៅ​​ក្រៅ​​ប្រទេស​​ថា រដ្ឋា​ភិបាល​«​ធ្វើ​សម្ប​ទាន​ដី​ថ្មី​ទៀត​ឱ្យ​ទៅ​វៀត​ណាម​»​​ក្រោយ​​ទទួល​ស្គាល់​ផែន​ទី​ថ្មី​

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក បាននិយាយថា ការដែលរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ផែនទីថ្មីខ្នាត «១លើ២៥ពាន់​» គឺ​ជាការធ្វើសម្បទានដីថ្មីប​​ន្ថែ​មទៀតឱ្យទៅវៀតណាម។

តុលាការ​ថៃ​ឱ្យ​ពលរដ្ឋ​ខ្មែរ​៧០០​គ្រួសារ​ឈ្នះ​ក្តី​ក្រុម​ហ៊ុន​ថៃ​ករណី​កម្ទេច​ផ្ទះ​យក​ដី​ដំាំ​អំពៅ​

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និយាយថា តុលាការជាន់ខ្ពស់ថៃបានកាត់សេចក្តីឱ្យកសិករខ្មែរ៧​០​​០គ្រួ​សារឈ្នះ​ក្រុមហ៊ុនស្ករសធំមួយរបស់ថៃ តាមបណ្តឹងចោទថា បានរុះរើលំនៅដ្ឋានដើម្បីបង្ខំយកដីដាំ​អំពៅ។

ពលរដ្ឋ​ខ្មែរ​៧៩​នាក់​​ដែល​​ជាប់​​គាំង​​នៅ​​ប្រទេស​​ចំនួន​៣​បាន​​មក​ដល់​​កម្ពុជា​​

ពលរដ្ឋខ្មែរ​ចំនួន៧៩នាក់​ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ហ្ស៊​កដា​នី ប៉ាគីស្ថាន ដែល​ជាប់​គាំង​ក្នុង​ប្រទេស​ទាំងនោះ​ដោយសារ​ការ​ផ្ទុះឡើង​នៃ​កូ​វីដ១៩ បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ីនិង​ប្រទេស​អេហ្ស៊ីប។

ថ្ងៃទី០៥​ កុម្ភៈ​ ឆ្នាំ២០២០ លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ចាប់ដៃលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ក្នុងជំនួបសំណេះសំណាលមួយនៅទីក្រុងប៉េកាំង​ ប្រទេសចិន។

អ្នក​ស្រាវ​ជ្រាវ​រដ្ឋា​ភិបាល​និយាយ​ថា​ កម្ពុជា​នឹង​ក្លាយ​ជា​«ធុង​សំរាម​ចិន​»​បើ​រៀប​ចំ​ខ្លួន​មិន​ទាន់​ពេល​

អ្នកស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជានិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នឹង​ធ្វើឱ្យក​ម្ពុ​ជា​ក្លាយជាធុងសំរាមចិន បើមិនបានត្រៀមខ្លួនទាន់ពេលសម្រាប់ប្រកួតទីផ្សារមួយនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ