លោក ជូង ជូងី មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

មេ​ធា​វី​ក​ញ្ញា​ ​​សេង​​ ​ធា​រី​ ​គ្រោង​ស្នើ​ក្រសួង​មហា​ផ្ទៃ​ចួប​កូន​ក្ដី ​ក្រោយ​​​បញ្ជូន​​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ

មេ​ធា​វីការពា​រក្តី​ឱ្យ ក​ញ្ញា ​សេង​ ធា​រី អះអា​ងថា រូបលោកនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំចួបកូនក្ដីរបស់ខ្លួន ដោយបារម្ភខ្លាចមន្ត្រីពន្ធនាគារខេត្តព្រះវិហារ មិនអនុញ្ញាតឱ្យចូលចួបកូនក្ដីជាថ្មីទៀត បន្ទាប់ពីលោកខកខានចួបកូនក្តីម្តងរួចមកហើយ នៅពេលកូនក្តី​ត្រូវបានគេឃុំខ្លួននៅពន្ធនាគារព្រៃស។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។

បក្សឆន្ទៈខ្មែរ​ចង់​ឱ្យ​មាន​ការ​រួបរួម​បក្ស​តូចៗ​មុន​ការបោះឆ្នោត​ឆ្នាំ២០២៣ ខណៈ​មើល​ឃើញ​បក្ស​ធំ​២​មាន​ទំនោរ​ជ្រុល​ទៅ​រក​ចិន​និង​អាមេរិក

ការផ្លែផ្លានិងដៀមដាមស្របពេលនៃការអំពាវនាវរបស់គណបក្សឆន្ទៈខ្មែរនេះ ដោយសារតែ​​ប៉ូល​​​​នយោបាយរបស់​​គណ​​​បក្សធំៗ គឺ «គ​​ណ​​បក្សប្រជាជនកម្ពុជា» ដែលមានទំនោរទៅរករ​​បបកុម្មុយនី​​ស្ត​​ចិនជ្រុល និង «គណបក្សភ្លើងទៀន» ដែលស្និទ្ធខ្លាំងទៅរកប្លុកលោកសេរី ត្រូវបានគណបក្សក្រៅ​​​រដ្ឋា​​​ភិ​​បាលមួយនេះចាត់ទុកថា វានឹងអាចធ្វើឱ្យកម្ពុជាត្រូវប្រទាញប្រទង់គ្នាខាងភូមិសាស្រ្ត​​នយោ​​បា​​យជាថ្មីទៀតនៅពេលណាមួយ។

លោក កឹម សុខា កាន់ដៃលោក សម រង្ស៊ី អំឡុងពេលព្រឹត្តិការណ៍លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។

លោក សម រង្ស៊ី មិន​ជឿ​ថា​លោក កឹម សុខា ចង់​ផ្ដាច់​សម្ព័ន្ធភាព

​អតីតប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ លោក​ ស​ម ​រង្ស៊ី ​បាន​​លើកឡើងថា លោក កឹម សុខា នៅតែជាដៃគូនយោបាយ ដើម្បីរួមគ្នាប្រជែងអំណាចជា​​​​មួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល បើទោះបីលោក កឹម សុខា បានប្រកាសផ្ដាច់សម្ព័ន្ធភាពនេះ​នៅក្នុង​សវនាការ កាលពីថ្ងៃពុធម្សិលមិញក្ដី។

លោក កឹម សុខា កាន់ដៃលោក សម រង្ស៊ី កាលអំឡុងឆ្នាំ២០១៣។ (ស្រី សុភ័ក្ត្រ)

UPDATED៖ លោក កឹម សុខា ប្រកាស​ផ្ដាច់​ចំណង​សម្ព័ន្ធភាព​ជាមួយ​លោក សម រង្ស៊ី

លោក កឹម សុខា បានប្រកាសជាផ្លូវការចេញពីបន្ទប់ជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ថាលោកផ្ដាច់ចំណងសម្ព័ន្ធ​​ភាព​​ជា​មួយលោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិ ដែល​​ទើប​​ត្រូវបានតុលាការផ្តន្ទាទោស​​ដាក់​​ពន្ធនាគារ៨ឆ្នាំបន្ថែមទៀត កាលពីម្សិលមិញនេះ។

លោក កឹម សុខា ប្រកាស​ផ្ដាច់​ចំណង​សម្ព័ន្ធភាព​ជាមួយ​លោក សម រង្ស៊ី

ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក កឹម សុខា និងកំពុងជាប់ក្ដីក្ដាំនៅតុលាការក្រោមបណ្ដឹងរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសផ្ដាច់ចំណងសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលទើបត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំបន្ថែមទៀត។

កញ្ញា សេង ធារី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

អន្តរជាតិ​ហៅ​ការ​កាត់ទោស​កញ្ញា សេង ធារី និង​អ្នក​នយោបាយ​បក្សប្រឆាំង ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ក្រោយពេលតុលាការសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសទៅលើថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយជាទ្រង់ទ្រាយធំនៅថ្ងៃអង្គារនេះមិនបានប៉ុន្មានម៉ោងផង សហគមន៍អន្តរជាតិ លោកសេរី ក៏បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ ដោយហៅការសម្រេចនេះថាជារឿងអយុត្តិធម៌ និងជាការបង្ក្រាបសំឡេងប្រជាធិបតេយ្យដែលនៅសេសសល់ចុងក្រោយនៅកម្ពុជា។

បុរស​បង្ហោះសារ​រឿង​ពាក់ម៉ាស់​ឱ្យមាន់ ចង់​ចូលរួម​ជាមួយ​បក្សភ្លើងទៀន​ក្រោយ​ចេញ​ពី​ពន្ធនាគារ

បុរសម្នាក់ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយសារបានបង្ហោះសារនៅលើហ្វេសប៊ុកពីការពាក់ម៉ាស់ឱ្យសត្វមាន់នៅក្នុងការដ្ឋានរបស់លោកក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពេលនេះត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារវិញហើយ ក្រោយអនុវត្តទោសចប់សព្វគ្រប់។

អូស្ត្រាលី​ប្តេជ្ញា​បន្ត​រួមគ្នា​ជា​មួយ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់​​និង​សកល​លោក

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអូស្រ្តាលី បានឱ្យដឹងថា  អូស្ត្រាលីប្តេជ្ញាបន្តធ្វើការរួមគ្នាទៅមុខទៀតជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់និងសកលលោក  ហើយគាំទ្រដល់កម្ពុជា ដែលជាប្រធានអាស៊ានក្នុងឆ្នាំនេះថែមទៀតផង។

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​​បារម្ភ​ចំពោះ​ការ​សាក​ល្បង​មីស៊ីល​អន្តរ​ទ្វីប​​របស់​កូរ៉េ​ខាង​ជើង

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញការព្រួយបារម្ភចំពោះការសាកល្បងមីស៊ីលអន្តរទ្វីបនិងការបាញ់មីស៊ីលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង ដោយថា ការបាញ់មីស៊ីលនេះ ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។

លោក សម រង្ស៊ី លើក​ឡើង​ថា​ការ​ដែល​លោក កឹម សុខា មិន​ចេញ​ទៅ​បោះឆ្នោត​ជា​ការ​ខុសឆ្គង​មួយ

សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ បានហៅភាពស្ងៀមស្ងាត់របស់​​​លោក កឹម សុខា មិនចេញទៅបោះឆ្នោតដែលបម្រើឱ្យ​ការ​បោះឆ្នោត​​ជ្រើសរើស​ក្រុម​​ប្រឹក្សា​​ឃុំ​សង្កាត់ថ្មីៗនេះ ថាជាកំហុសមួយដ៏ធំ ដែលសម្រេចចិត្តមិនចេញតស៊ូផ្នែកនយោបាយក្នុងនាមជា​​អ្នកពុះពារជំរុញឱ្យមាន​​ប្រជាធិបតេយ្យ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ