អង្គការចំនួន៧៣ស្នើរដ្ឋាភិបាលស្តារប្រជាធិបតេយ្យឡើងវិញ
អង្គការសង្គមស៊ីវិលនៅក្នុងស្រុកចំនួន៧៣ស្នើទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការយាយីផ្នែកច្បាប់លើអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងស្តារលំហលទ្ធិប្រជាធិបតេយ្យឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបបានប្រើប្រាស់សិទ្ធិពេញលេញ។