អ្នកតាមដាន​ថាប្រ​សិទ្ធ​ភាព​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​ឆបោក​ត្រូវ​បោស​សម្អាត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ

សង្គមស៊ីវិល និងគណបក្សក្រៅរដ្ឋាភិ​បាល មើលឃើញថា ដើម្បីបង្ក្រាប​បទ​ឧក្រិដ្ឋ​ឆបោក នៅកម្ពុជា ឱ្យមានប្រសិទ្ធ​ភាព រដ្ឋាភិបាលចាំបាច់ត្រូវ​បោស​សម្អាត​អំពើ​ពុក​រលួយជាប្រព័ន្ធ រួមទាំងមន្ត្រីខិលខូចនៅពីក្រោយ​បទល្មើស បើមិនដូច្នេះទេ កម្ពុជានៅតែបន្តខូចឈ្មោះ​លើឆាកអន្តរជាតិ។

ACUថា​ប្រាក់​១០លាន​ដុល្លារ​ដែល​បង្វែរ​ចូល​រដ្ឋ​វិញ​ជា​ប្រាក់​បើក​បៀ​​វត្សរ៍​​ឱ្យ​មន្ត្រី​លើស

ប្រាក់ប្រមាណជា ១០លានដុល្លារ ត្រូវគេអះអាងថា បានបង្វិលចូលរដ្ឋវិញ ក្រោយពីរកឃើញមានភាពមិនប្រក្រតី នៅតាម​​ក្រសួងស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ក្រោមហេតុផលថា ជាប្រាក់បៀវត្សរ៍​ដែល​បើកលើសឱ្យទៅមន្ត្រីចូលវិវត្តន៍ ការលុបឈ្មោះ និងបញ្ហាមួយចំនួន​ទៀត។

ជនរងគ្រោះ​រំឭក​ACU​ថា លោក​ស៊ាន បូរ៉ាត់ និង​មន្ត្រី​ផ្កាយ​៣​ជា​មេឆបោក​ប្រាក់​ពួក​គេ​រាប់​ពាន់​គ្រួសារ

ក្រុមជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ទាមទារឱ្យកាត់ទោស លោក ស៊ាន បូរ៉ាត់ និងលោក ស ថាវី ដោយថា មន្រ្តី២រូបនេះជាមេឧក្រិដ្ឋ​ជនឆបោកដែលអូសទាញពួកគាត់រាប់ពាន់គ្រួសារឱ្យធ្លាក់ក្នុងវិបត្តិបំណុល

ការដែលពលរដ្ឋរស់​ក្រោម​សម្ពាធ​បំណុល​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា​មក​ពី​ប្រព័ន្ធ​ពុក​រលួយ

ក្រុមអ្នកនយោបាយជំទាស់ បានលើកឡើងពីភាពចាំបាច់ ដែលពលរដ្ឋខ្មែរត្រូវចូលរួមគ្នា ជំរុញចរន្តផ្លាស់ប្តូរមេដឹកនាំ ដើម្បរើខ្លួនពីការគំរាមកំហែងពីបណ្តាញ​ឧក្រិដ្ឋជន និងវិបត្តិបំណុល ដោយសំអាង​ថា ពេលនេះ កម្ពុជាបានក្លាយជាមជ្ឈមណ្ឌល​ឧក្រិដ្ឋកម្មឆបោក ក្រោមការ​ដឹកនាំរបស់គ្រួសារហ៊ុន។

ប្រតិកម្មមហាជនជំរុ​ញ​ឱ្យ​មាន​ការ​ឃុំ​ខ្លួន​ លោក សម្បត្តិ កុលស ពី​បទ​​ពុក​រលួយ

ទីបំផុតទៅ តុលាការខេត្តសៀមរាប បាន​សម្រេចឃុំខ្លួនមន្ត្រីនគរបាលផ្កាយ១ លោក សម្បត្តិ កុសល នៅពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹង​បទ​ល្មើសចំនួន៣ ក្រោយមានភ្លើង​ខៀវ​ពី​អង្គ​ភាពប្រឆាំងអំពើពុករលួយ ក្រោយ​រង​ការ​រិះគន់នៅជុំដំបូង ដែលបានកាត់​ក្តី​ឱ្យ​មន្ត្រី​រូប​នេះ ឈ្នះ​ក្តីម្ចាស់បំណុល។

គណបក្សដើម្បី​កម្ពុជា​ប្តឹង​តុលាការ​ខេត្ត​ព្រៃ​វែង​ទៅ​ក្រសួង​​​យុត្តិធម៌​រឿង​មិន​ចាត់​ការ​មន្ត្រី​ពុក​រលួយ

គណបក្សដើម្បីកម្ពុជា បានដាក់បណ្តឹង​សុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ដោយ​ចោទប្រកាន់ថាតុលាការខេត្តព្រៃវែងថា បន្តផ្អើបសំណុំរឿងរបស់ខ្លួនទុកឥតចាត់ការទាក់ទងអំពើពុករលួយ និងការអនុវត្តតួនាទីមិនត្រឹមត្រូវរបស់​មន្រ្តី​សាធារណការ និងមន្រ្តីនគរបាល​មូល​ដ្ឋាន​​ជុំវិញរឿងបង់ពន្ធផ្លូវ។

តុលាការខេត្តសៀមរាប​បោះរឿង​ផ្កាយ១​លោក សម្បត្តិ កុសល ឱ្យ​ទៅ​ACU ក្រោម​សម្ពាធ​រិះ​គន់

សាលាដំបូងខេត្តសៀមរាប បានបោះសំណុំរឿងនគរបាលផ្កាយមួយ លោក សម្បត្តិ កុសល ឱ្យទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ ក្រោយសំណុំរឿងនេះ រងការរិះគន់ថា ភរិយាលោកផ្កាយ១រូបនោះ ខ្ចីលុយមិនសងហើយ ប្តឹងម្ចាស់បំណុល​រហូតជាប់គុកទៀត។

លោក ស សុខា រកឃើញមន្ត្រី​គប់គិ​តគ្នា​ចេញ​សំបុត្រ​បញ្ជាក់​កំណើត​ឱ្យ​ជន​ជាតិ​វៀត​ណាម

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចេញបញ្ជាឱ្យមានវិធានការលើមន្ត្រីនគរ​បាលមួយចំនួននៅខេត្តកណ្តាល ដែលបានគប់គិតគ្នាជាប្រព័ន្ធ រំលោភអំណាច ប្រព្រឹត្តិអំពើពុករលួយ ពាក់ព័ន្ធនឹង​ការបញ្ជាក់សំបុត្រកំណើតឱ្យជន​ជាតិ​​វៀត​ណាម។

ក្រសួង​មហាផ្ទៃ​ដំណើរ​ការ​បណ្តឹង​សុំ​ដក​​ស្មៀន​ឃុំ​ត្រពាំង​ល្ពៅ​ខេត្ត​ស្វាយ​រៀង

អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ត្រូវបានគេអះអាងមកថា បានចុះជួបមន្ត្រីពាក់ព័ន្ធនៅខេត្តស្វាយរៀង ក្រោយពលរដ្ឋចំនួន២០ភូមិ បានផ្តិតមេដៃទាមទារឱ្យដកស្មៀនឃុំត្រពាំងល្ពៅឈ្មោះ នង ម៉ូវ ចេញពីតំណែង ដោយ​ចោទ​ពី​ការ​រំលោភអំណាច និងពុករលួយ។

ការចាប់ខ្លួនអភិបាលរង​ខេត្ត​កំពង់​ស្ពឺ ផ្តើម​ពី​ធានា​រត់​​ការ​ឱ្យ​ចិន​រុក​រក​រ៉ែ​ស្ពាន់​នៅ​ខេត្ត​ប៉ៃលិន

វិធានការចាប់ខ្លួន អភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី និងមនុស្ស​២នាក់​ទៀត ដែលរងការចោទពីបទ ពុក​រលួយ រំលោភអំណាច លើជន​ជាតិ​ចិន​លើ​ទំហំ​ទឹក​ប្រា​ក់ប្រមាណ​​​ជា ៤០ម៉ឺនដុល្លារនោះ ផ្តើមចេញ​ពីការធានារត់ការ ដើម្បីបានអាជ្ញាប័ណ្ណរុករករ៉ែស្ពាន់នៅខេត្តប៉ៃលិន មិនបានសម្រេច។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ