
អំពើពុករលួយនិងប្រាក់បៀវត្សតិចតួចដូចបច្ចុប្បន្នជាដើមហេតុធ្វើឱ្យកងទ័ពធ្លាក់ខ្លួនក្នុងវិបត្តិបំណុល
អំពើពុករលួយ និងប្រាក់បៀវត្សតិចតួចដូចបច្ចុប្បន្ន ត្រូវបានក្រុមអ្នកតាមដានអះអាងថា ជាដើមចមធ្វើឱ្យកងទ័ពខ្មែរផុងខ្លួនក្នុងអន្ទាក់បំណុល ដែលការណ៍នេះ រដ្ឋាភិបាលត្រូវមានវិធានការទប់ស្កាត់បន្ទាន់ និងដំឡើងប្រាក់ខែកងកម្លាំងឱ្យបានសមរម្យ ទើបធ្វើឱ្យកងទ័ពមានលទ្ធភាពរើខ្លួនចេញពីវិបត្តិបំណុលបាន។









