ក្ដារបន្ទះឈើដែលយកចេញពីព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជិត​១០០​ករណី​បន្ថែម​ទៀត​នៅ​​តំបន់​ព្រៃ​ព្រះរការ​

សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្ហាញការសោកស្តាយ ​ក្រោយរកឃើញបទល្មើសព្រៃឈើជិត ១០០ករណីបន្ថែមទៀត ដែលបាន​កើតឡើងក្នុងដែនជម្រកសត្វព្រៃព្រះរការ។

ទឹក​​ជំនន់​​​បណ្តាល​​ឱ្យ​​ពលរដ្ឋ​​ជិត​​៧០​ម៉ឺន​នាក់​​​រង​​ផល​​ប៉ះពាល់​​ ​

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសបណ្តាលឱ្យប៉ះពាល់ខេត្ត​ចំនួន២៣ និងប៉ះពាល់ដល់ពលរដ្ឋចំនួនជិត ១៥ម៉ឺនគ្រួសារ ដែលស្មើចំនួនពលរដ្ឋជិត៧០ម៉ឺននាក់។

រថយន្តដឹកដីកំពុងធ្វើចរាចរណ៍លើដងផ្លូវដែលកំពុងខូចខាត សង្កាច់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រថយន្ត​ដឹក​លើស​ទម្ងន់​ជាង​២​ពាន់​គ្រឿង​ត្រូវ​បាន​ផាក​​ពិន័យ​ក្នុង​រយៈពេល​៩​ខែ​​ឆ្នាំ​២០២២

ក្រសួងសារធារណការ និងដឹកជញ្ជូន ឱ្យដឹងថា រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួនជិត ២ ៥០០គ្រឿង ​ត្រូវបានផាកពិន័យ ក្នុងរយៈពេល ៩ខែ ​ឆ្នាំ២០២២។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកស្រូវពូជជាង ៥០០តោន និងស្បៀង ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដែលរងគ្រោះដោយទឹកជំនន់។ (ហ្វេសប៊ុក នាយករដ្ឋមន្ត្រី)

រដ្ឋាភិបាល​បាន​ជួយ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ប្រមាណ​២​ម៉ឺន​គ្រួសារ​ក្នុង​ចំណោម​ជាង​១០​ម៉ឺន​គ្រួសារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា  ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់​ជាង១០ម៉ឺនគ្រួសារ ក្នុងនោះរាជរដ្ឋាភិបាលបានជួយអន្តរាគមន៍ដល់ការលំបាករបស់ពួកគេបានប្រមាណ​២ម៉ឺនគ្រួសារ។

បរិស្ថាន

រយៈពេល​ជាង​១០​ឆ្នាំ​ចំនួន​សត្វ​ទន្សោង​ក្នុង​តំបន់​ទេសភាព​ខាង​កើត​នៅ​កម្ពុជា​ថយ​ចុះ​ជិត​១០០​ភាគរយ​

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងដោយលើកយកការសិក្សារួមគ្នាមួយបង្ហាញថា រយៈពេលជាង១០ឆ្នាំចុក្រោយនេះ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម នៅតំបន់ទេសភាពខាងកើតក្នុងប្រទេសកម្ពុជា ​បានថយចុះគួរឱ្យកត់សម្គាល់ ក្នុងនោះចំនួនសត្វទន្សោងបានថយចុះ៨៩ភាគរយ(៨៩%) ស្របពេលរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការអន្ទាក់សូន្យ ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងនេះ។

ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

សមត្ថកិច្ច​បញ្ជូន​ជន​សង្ស័យ​​​៣​នាក់​ទៅ​ស្នង​ការ​ដ្ឋាន​​​ខេត្ត​កណ្តាល​ដើម្បី​សួរ​បន្ត​រឿង​លិច​ទូក​បណ្តាល​ឱ្យ​កុមារ​១១​នាក់​ស្លាប់​ ​

សមត្ថកិច្ចស្រុកលើកដែក បញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តសាកសួរពាក់ព័ន្ធ​សំណុំរឿងលិចទូកកាលពីថ្ងៃទី១៣ ខែតុលា ដែលបណ្តាលឱ្យកុមារចំនួន ១១នាក់ស្លាប់ ខណៈកុមារ៤នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់នៃសោកនាដកម្មនេះ។

សកម្មភាពកម្លាំងចម្រុះ និងក្រុមការងាររុករកកុមារដែលបាត់ខ្លួន កាលពីថ្ងៃទី១៤ ខែតុលា ក្រោយមានឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

សមត្ថកិច្ច​ឃាត់​ខ្លួន​ម្ចាស់​និង​អ្នក​បើក​ទូក​ដ​​៣​នាក់​ដើម្បី​សាក​សួរ​ក្រោយ​មាន​ឧបទ្ទវហេតុ​លិច​ទូក​បណ្តាល​ឱ្យ​កុមារ​​១១​នាក់​ស្លាប់

មន្ត្រីសមត្ថកិច្ចស្រុកលើកដែក ខេត្តកណ្តាលឱ្យដឹងថា  សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់អាជីវកម្មដចម្លង និងអ្នកបើកទូកដចំនួន ៣នាក់  ដើម្បី​សាកសួរ ក្រោយមានឧបទ្ទវហេតុលិចទូកកាលពីថ្ងៃទី១៣ ខែតុលា ដែលបណ្តាលឱ្យកុមារចំនួន ១១នាក់ស្លាប់។

ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

សមត្ថកិច្ច​រក​ឃើញ​សព​​កុមារា​ចុង​​ក្រោយ​ដែល​បាន​ស្លាប់​ដោយ​សារ​លិច​ទូក​នៅ​ខេត្ត​កណ្តាល​

ក្រុម​ការងារជួយសង្គ្រោះ​បានរកឃើញសព​កុមារា​ចុង​ក្រោយ ដែលបានបាត់ខ្លួន ក្រោយជួបឧបទ្ទវហេតុលិចទូកចម្លងឬទូកដ នៅ​ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ក្រសួង​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​​ថែទាំ​​សុខភាព​ក្នុង​រដូវ​ជំនន់​ទឹក​ភ្លៀង​ដើម្បី​កាត់​បន្ថយ​​ផល​​ប៉ះពាល់​ដល់​អាយុ​ជីវិត​

ក្រសួងសុខាភិបាលបានបន្តក្រើនរម្លឹកទៅដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួន ដោយត្រូវចូលរួមការពារសុខភាពនិងសុវត្ថិភាព ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព និងអាយុជីវិត។

អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា ចុះសួរសុខទុក្ខនិងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកព្រះនេត្រព្រះនិង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ទៅ​មន្ត្រី​​ឱ្យ​ត្រៀម​ផ្តល់​ពូជ​ស្រូវ​និង​ដំណាំ​ផ្សេង​ទៀត​​ជូន​ពលរដ្ឋ​​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចុះស្រាវជ្រាវពីការខូចខាត​ផលដំណាំផ្សេងៗ  ហើយត្រូវត្រៀមពូជស្រូវនិងដំណាំផ្សេងទៀត ដើម្បីជួយពលរដ្ឋ​រងគ្រោះដោយ​សារ​ជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ