លោក ​ហ៊ុន សែន​៖ បុណ្យឯករាជ្យជាតិ​រំលឹក​​ឱ្យ​​ឃើញ​​ពី​​​ព្រះ​រាជ​​បេសកកម្ម​​របស់​​​ព្រះបរមរតន​កោដ្ឋ​ ​ដើម្បី​​​​ជាតិ​​​​មាតុ​​​ភូមិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ថា ទិវា​បុណ្យឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា បាន​រំលឹកឱ្យឃើញ​ពី​ព្រះរាជ​បេសកកម្មរបស់ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គ​បានលះ​បង់​ព្រះ​កាយ​ពល និង​ព្រះបញ្ញាញាណយ៉ាង​ក្លៀវក្លា​បំផុត​ ដើម្បី​ជាតិ​មាតុ​ភូមិ និង​ប្រជារាស្ត្រ​ខ្មែរ។

ពលរដ្ឋ​​​​​បឹង​តាមោក​បោះ​​តង់​​យាម​​មិន​​​ឱ្យ​អាជ្ញាធរ​ចាក់​ដី​លុបក​ន្លែង​អាស្រ័យផ​ល​ ខណៈវិវាទដីធ្លី​មិន​ទាន់​ដោះស្រាយ​ចប់

ប្រជា​ពលរដ្ឋប្រមាណ​ ៣០​នាក់ តំណាង​ឱ្យ​​​២៥០​គ្រួសារ រស់​​នៅជា​ប់​​បឹង​​​តាមោក ស្ថិត​​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃអង្គារនេះ បានបោះតង់លើដីកំពុងមានជម្លោះ និងដាក់វេន​​​​​​​​​​គ្នាយាមមិនឱ្យអាជ្ញាធរចាក់​ដីលុបបឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផលរបស់ពួកគេ ខណៈជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយចប់។

សកម្មភាពក្រុមយុវជននាំគ្នាចូលរួមដាំដើមព្រៃកោងកាងឡើងវិញ នៅក្នុងសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។ (ក្រុមយុវជនស្រលាញ់បរិស្ថាន)

សហគមន៍​និង​យុវជន​ថា​ ការ​ដាំ​ព្រៃ​កោង​កាង​នឹង​ជួយ​កាត់​បន្ថយ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ

យុវជនដែលស្រឡាញបរិស្ថានថ្លែងថា ការដាំព្រៃកោងការវានឹងជួយការពារ និងទប់​​ស្កា​​​​​​​ត់​​នៃ​​ការបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងតែជួបប្រទះ ខណៈដែលយុទ្ធនា​​កា​​រ​​ដាំព្រៃកោងកាងឡើងវិញនៅតំបន់ខ្លះដែលបាត់បង់ដោយការកាប់បំផ្លាញនេះ នៅ​​មា​​​ន​​​កម្រិត ដែលមិនទាន់ឆ្លើយតបពីទំហំដែលបាត់បង់នៅឡើយ។

អ្នកឃ្លាំ​មើល​យល់​​​ថា​ ការ​​មិន​ផ្ត​ន្ទា​ទោស​អ្នក​ប្រើ​​ហិង្សា​​«ជា​គំរូ​​អាក្រក់»​នៃ​​ការ​​អនុវត្ត​​​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បង្ហាញ​​ការ​​យល់​​ឃើញ​ថា ការ​ប្រើអំពើ​ហិង្សា​ពេល​ចុះអ​នុវត្ត​ច្បាប់ រួមទាំងការប​ន្ស​ល់​ទុក​ករណីហិង្សា​ជា​ច្រើន​ទៀត ដែលជនដៃដល់មិនត្រូវបាននាំខ្លួនទៅ​ផ្តន្ទា​ទោស ជា​គំរូអាក្រក់​នៃ​​ការ​អនុវត្ត​ច្បាប់ នឹង​ជំរុញ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្សកា​ន់​តែ​ធ្ងន់​ធ្ងរ បើគ្មានវិធាន​កែ​លម្អ។

សកម្មភាពយុវជនចូលរួមយុទ្ធនាការប្រមូលសំរាម នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (រូបភាពដោយ កញ្ញា យូ រស្មី)

អាជ្ញាធរ​សង្កាត់​ចុង​ឃ្នៀស​កំពុង​​កៀរគរ​​យុវជន​ឱ្យ​ចូល​​រួម​​សម្អាត​​សំរាម​​ប្លា​ស្ទិក​

អាជ្ញាធរសង្កាត់ចុងឃ្នៀង ក្រុងសៀមរាប កំពុងកៀរគរប្រជាពលរដ្ឋក្នុងសហគមន៍ និងយុវជន ឱ្យចូលរួមបន្ថែមទៀត ក្នុងការងារប្រមូលសំរាមប្លាស្ទិក ជាពិសេសក្នុងយុទ្ធនាការប្រមូលសំរាម នាអំឡុងចុងខែវិច្ឆិកាខាងមុខ ខណៈឥរិយាបថនៃការចោលសំរាម និងថង់ប្លាស្ទិក របស់ពលរដ្ឋដែល​រស់នៅក្បែរបឹងទន្លេសាប នៅតែ​​មិន​​ផ្លា​​ស់​​​​​ប្តូរ​​ទ​​ម្លាប់។

កូដករ​​​ណាហ្គាវើលដ៍​​បន្ត​ធ្វើ​កូដ​កម្ម​អហិង្សា ទោះបី​អាជ្ញាធរ​​ព្រមាន​ចាត់​វិធានការច្បាប់

ក្រុមកូដករណាហ្គាវើលដ៏ នៅថ្ងៃចន្ទ​នេះ បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​​​​ដែល​​បាន​​​អូស​បន្លាយ​​រយៈ​​ពេលជាង ១ឆ្នាំ ​បើទោះបីរដ្ឋបាល​​​រាជធានីភ្នំពេញ បានព្រមាន​ចាត់វិធានការច្បាប់លើពួកគេក្ដី។

ពលរដ្ឋនៅឃុំអំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល បាន​ប្រមូលផ្ដុំគ្នាតវ៉ា​មុខ​សាលាឃុំ ដើម្បីជំរុញ​ទៅ​អាជ្ញាធរនិង​​ក្រុម​ហ៊ុនផ្ដល់សំណង​​ផលប៉ះ​ពាល់​ដីធ្លីដោយ​គម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។

ពលរដ្ឋមួយ​ចំនួន​ដែល​រង​ផល​​​​ប៉ះពាល់​ពី​​​គម្រោង​​ព្រលាន​​​យន្ត​ហោះ​ថ្មី រក្សាជំហរ​មិន​យក​សំណង​​​​៨ដុល្លារ​ក្នុង​​១ម៉ែត្រការ៉េ

ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ​ថ្មី ស្ថិត​ក្នុង​​ស្រុក​កណ្ដាល​​ស្ទឹង ខេត្ត​កណ្ដាល នៅតែរក្សាជំហរមិនទទួល​យក​សំណងត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ ​តាម​ការ​កំណត់​របស់ដ្ឋាភិ​បាល ខណៈ​ពលរដ្ឋខ្លះបានទទួលសំណងនេះទាំងបង្ខំ​ចិត្ត ក្រោយអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។

មន្ត្រីកម្ពុជា​កំពុង​ដោះស្រាយ​​ជាមួយ​ខាង​ថៃ ករណីមន្ត្រីយោធាកម្ពុជា​បើករថយន្ត​​និងប្រើ​អាវុធខុសច្បាប់ក្នុងទឹកដីថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បាន​ឱ្យដឹ​ង​ថា មន្ត្រីយោធាកម្ពុជាម្នាក់​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​នៅ​ខេត្តស្រះ​កែវ និង​ចោទប្រកាន់ថាបាន​លួច​បើករ​ថយន្ត​​ចូល​​ប្រទេស​ថៃ និងប្រើប្រាស់អាវុធខុសច្បាប់ ហើយករណីនេះក្រុមការងារជំនាញកម្ពុជា កំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយបញ្ហានេះ។

សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ADB ផ្តល់​កម្ចី​ចំនួន​៧០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ធ្វើ​កំណែ​ទម្រង់​លើវិស័យ​អប់រំ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​កម្ចីចំនួន ៧0លា​ន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​​រដ្ឋាភិបាលកម្ពុជា​ ក្នុង​ការ​ធ្វើ​​កំណែទ​ម្រង់​ស៊ី​ជម្រៅ លើ​វិស័យ​អប់​រំកម្រិត​មធ្យម​សិក្សាទុតិយ​ភូមិ​នៅ​ទូទាំង​ប្រទេស។

កម្មករ​​រោង​ចក្រ​​អ៊ីស្ត​ក្រោន​ប្តឹង​ទៅ​ក្រសួង​ការ​ងារ ករណី​​​ថៅកែ​​ប​ញ្ឈប់​​ពី​​ការ​​ងារ​ក្រោយ​​បង្កើត​​សហជីព​​ក្នុ​ង​រោង​​ចក្រ​

កម្មករ២នាក់ទៀត ដែល​​បម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់​អង្រែ​ក្រោម ខណ្ឌមាន​ជ័យ រាជ​ធានីភ្នំពេញ បានប្តឹងទៅក្រសួង​ការ​ងារ ករណីថៅកែ​បញ្ឈប់​ពី​ការ​ងារ​ ក្រោយពួកគេនាំគ្នាបង្កើតសហជីពក្នុងរោង​ចក្រ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ