ក្រសួងមិនយកលុយករណីធ្វើតេស្តកូវីដ១៩ទេ
ក្រសួងសុខាភិបាលបញ្ជាក់នៅព្រឹកនេះថា មិនមានតម្រូវឱ្យយកលុយពីអ្នកដែលត្រូវធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ទេ ទោះជារកឃើញថា មានផ្ទុក ឬមិនមានផ្ទុកមេរោគដែលកំពុងតែឆ្លងរាលដាលនេះក៏ដោយ។
ក្រសួងសុខាភិបាលបញ្ជាក់នៅព្រឹកនេះថា មិនមានតម្រូវឱ្យយកលុយពីអ្នកដែលត្រូវធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ទេ ទោះជារកឃើញថា មានផ្ទុក ឬមិនមានផ្ទុកមេរោគដែលកំពុងតែឆ្លងរាលដាលនេះក៏ដោយ។
ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្ស៩នាក់ផ្សេងទៀតមានផ្ទុកកូវីដ-១៩ ដែលនាំឱ្យការរកឃើញអ្នកផ្ទុកវីរុសនេះនៅកម្ពុជាកើនដល់៣៣ករណី។
ក្រសួងសុខាភិបាលកម្ពុជា ប្រកាសបិទការជួបជុំតាមបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសជាបណ្តោះ អាសន្ន ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។
មន្ត្រីសង្គមស៊ីវិលផ្តល់អនុសាសន៍ថា ក្នុងស្ថានភាពនៃការរីករាលដាលជាសកលនៃជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ ពលរដ្ឋគប្បីផ្អាកការជួបជុំគ្នា ពិសេសការជួបជុំផ្នែកសាសនាមួយអន្លើសិន ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺនេះបន្ថែមទៀត។
ក្រសួងសុខាភិបាលអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធនឹងវីរុសកូវីដ-១៩ ដោយថា ពួកគាត់អាចទៅចុះឈ្មោះនៅក្រសួងផ្ទាល់ ឬទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម។
រដ្ឋាភិបាលកម្ពុជា ប្រកាសបិទKTV និងរោងភាពយន្តនៅទូទាំងប្រទេស ដោយថា ដើម្បីទប់ស្កាត់នៃការរីករាល ដានជំងឺកូវីដ-១៩ បន្ទាប់ពីជំងឺនេះកំពុងរីករាលដាលជាសកល។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវឱ្យពលរដ្ឋទាំងអស់រក្សាភាពនឹងនរក្នុងចិត្តកុំមានការភ័យខ្លាច និងជឿជាក់លើរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ បន្ទាប់ពីក្រសួងបានប្រកាសរកឃើញករណីអ្នកឆ្លងថ្មី១២នាក់ផ្សេងទៀតនៅព្រឹកនេះ។
ក្រសួងសុខាភិបាលប្រកាសយកសណ្ឋាគារអាំងទែកុងទីណង់តាល់ ឬ Great DUKE ក្នុងរាជធានីភ្នំពេញ ធ្វើជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន១២ករណីថ្មីផ្សេងទៀត។
រដ្ឋាភិបាល បានអំពាវនាវដល់ពលរដ្ឋកុំធ្វើដំណើរទៅបណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម