ខេត្ត​កំពង់ស្ពឺ បិទ​បញ្ចប់​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩

មន្ត្រីខេត្តនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យចរាចរណ៍ដោយអនុវត្តតាមគោលការណ៍រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ Page)

រដ្ឋបាល​ខេត្តកំពង់ស្ពឺ បានប្រកាសបិទបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ​ដើម្បីប្រ​យុទ្ធនិងទប់​ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តនេះ​ ចាប់​ពី​ថ្ងៃទី​២០ ខែតុលា​ ម្សិលមិញ​នេះ។

យោងតាមសេចក្ដីសម្រេចរបស់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា រាល់​សកម្ម​ភាព មុខរបរ និងអាជីវកម្ម រមណីយដ្ឋាន សួនកម្សាន្ត សារមន្ទីរ ក្លឹបហាត់ប្រាណ អាចបើកដំណើរការឡើងវិញបាន ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាលចាំបាច់នានា និងវិធាន​ការ «៣កុំ ៣ការពារ» ពាក់ម៉ាស់ និងរក្សាគម្លាតឱ្យបានត្រឹមត្រូវ។

បើតាមលោក វ៉ី សំណាង គិតត្រឹមថ្ងៃទី២០ ខែតុលា ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៥ ០៣៣​នាក់ ក្នុងនោះ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន៤ ៧៨៤នាក់ ស្លាប់១២៥នាក់ និងកំពុងសម្រាកព្យាបាលជំងឺចំនួន២១៣នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ