
អ្នកធ្វើការវិស័យព័ត៌មាន៖ រដ្ឋាភិបាលបរាជ័យក្នុងការជំរុញច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានចេញតាមការប្ដេជ្ញាចិត្ត
អ្នកធ្វើការលើវិស័យព័ត៌មាននៅកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលបរាជ័យក្នុងការជំរុញសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានចេញទៅតាមការប្ដេជ្ញាចិត្តរបស់ខ្លួន បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមកដល់ពេលនេះមិនទាន់អនុម័តចេញជាផ្លូវការនៅឡើយ។