កំណាត់ឈើចងដាក់លើគោយន្តដែលកាប់នៅជុំវិញព្រៃវត្តមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខEឧសភា ឆ្នាំ២០២២។

សហគមន៍​ថា ព្រៃឈើ​នៅ​សហគមន៍​ឧត្ដមស្រែខ្ពស់​រង​ការ​កាប់បំផ្លាញ​រាល់ថ្ងៃ​ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ

ព្រះសង្ឃ និង​ប្រជាសហគមន៍ លើកឡើង​ថា ព្រៃឈើនៅសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិត​នៅ​ឃុំត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​រងនូវ​ការកាប់បំផ្លាញស្ទើរ​​រាល់​ថ្ងៃ ដោយ​គ្មានការ​ចូលរួម​ទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធឡើយ​។

គោយន្តដែលពលរដ្ឋអះអាងថា ត្រូវបានបាញ់ឱ្យបែកកង់ពីសំណាក់ក្រុមទាហាន «ង៧០» នៅខេត្តកំពង់ស្ពឹ។

សមត្ថកិច្ច​ច្រានចោល​ការចោទ​ដែលថា​ទាហាន​បាញ់​និង​ប្រើ​ហិង្សា​លើ​សមាជិក​សហគមន៍​នៅ​កំពង់ស្ពឺ

សមត្ថកិច្ចនៅមូលដ្ឋានអះអាង​ថា ករណី​បាញ់និង​ប្រើ​ហិង្សា​លើ​សមាជិក​សហគមន៍​នៅ​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ មិនមែន​ជា​ទាហានអ្នកធ្វើនោះទេ។

គោយន្តដែលពលរដ្ឋអះអាងថា ត្រូវបានបាញ់ឱ្យបែកកង់ពីសំណាក់ក្រុមទាហាន «ង៧០» នៅខេត្តកំពង់ស្ពឹ។

ប្រជាសហគមន៍នៅខេត្ត​កំពង់ស្ពឺ​ចោទទាហាន​ថា បាន​បាញ់ និង​ប្រើហិង្សា​លើ​ពួក​គេ

ប្រជាសហគមន៍មួយ​នៅ​​ស្រុក​​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ បានចោទ​ក្រុមទាហាន​នៃ​បញ្ជាការដ្ឋានរថក្រោះកង​ទ័ពជើង​គោក​ ថា​បានបាញ់ជាច្រើនគ្រាប់ និង​ប្រើអំពើហិង្សាលើ​សមាជិកសហគមន៍​ ២នាក់ ខណៈ​សមាជិកសហគមន៍​ទាំង២នាក់​នោះ បើកគោយន្តដឹកបង្គោល​របង​កាត់​តំបន់​ពួកគេ​យាមកាម។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ ពុំ​សូវ​ខ្វល់ខ្វាយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ដូច​មុន ខណៈស្ថានភាព​ធូស្រាល​

ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តកំពង់ស្ពឺ មិន​សូវ​ជា​មាន​ការ​ខ្វល់ខ្វាយ​នឹង​ជំងឺ​ឆ្លង​កូវីដ-១៩ ខ្លាំង​ដូចមុន​ទៀត​នោះ​ទេ ដោយ​សារ​ ស្ថានភាព​ឆ្លង​ជំងឺ​នេះ ហាក់​ហាក់ធូស្រាល​ជាង​មុន។

ប្រជាសហគមន៍មួយនៅកំពង់ស្ពឺលែងហ៊ានចុះល្បាតព្រៃ ក្រោយទាហានបាញ់គំរាម និងរងហិង្សា

ប្រជាសហគមន៍មួយ​នៅ ​ស្រុក​​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ អះអាងថា ពួកគេលែង​ហ៊ានចុះល្បាតព្រៃឈើនៅព្រៃសហគមន៍ឧត្តមស្រែខ្ពស់ ក្រោយ
ទាហានបាញ់គំរាម និងរងហិង្សាជាបន្តបន្ទាប់។

ពលរដ្ឋមូលដ្ឋានមកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅការិយាល័យស្រុកប្រតិបត្តិគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ពលរដ្ឋ​មួយចំនួន​នៅ​ស្រុកគងពិសី នៅ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​ជំងឺ​កូវីដ-១៩

ប្រជាពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មួយចំនួន នៅតែព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ខណៈជំងឺនេះបន្តបំប្លែងខ្លួនជាបន្តបន្ទាប់។

តំណាងពលរដ្ឋ៦នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមទាហាន ស្ថិតក្នុងស្រុកថ្ពង់ ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាន់ដីកាកោះរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ឱ្យចូលបំភ្លឺថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

តុលាការ​ខេត្តកំពង់ស្ពឺ​ដាក់​ប្រជា​សហគមន៍​៦នាក់​ស្ថិតក្រោម​ការ​ស៊ើបអង្កេត ពាក់ព័ន្ធ​វិវាទ​ដីព្រៃ​ជាមួយ​ទាហាន

សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឱ្យសមាជិកសហគមន៍៦នាក់ត្រលប់មកផ្ទះវិញ ក្រោយពីសាក​សួរជិត​​មួយថ្ងៃពេញ​ ពាក់ព័ន្ធរឿងជម្លោះដីព្រៃសហគមន៍ជាមួយក្រុម​ទាហាន ប៉ុន្តែដាក់​ឱ្យ​ស្ថិតក្រោម​ការ​ស៊ើបអង្កេត​តាម​នីតិវិធី​បន្ត​ទៀត។

ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីចំនួន៤ រួមមាន សហគមន៍អមលាំង សហគមន៍ត្រពាំងជោ សហគមន៍រស្មីសាមគ្គី និងសហគមន៍ឧត្ដមស្រែខ្ពស់ ស្ថិតក្នុងស្រុកថ្ពង់ ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រមាណជាង៤០០នាក់ បានមកជួបជុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្ត និងទាមទាឱ្យតុលាការទម្លាក់នូវរាល់បទចោទទាំងអស់មកលើតំណាងសហគមន៍របស់ខ្លួន ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

UPDATED៖ ពលរដ្ឋ​ជិត​៤០០នាក់​តវ៉ា​មុខ​តុលាការ​ខេត្តកំពង់ស្ពឺ ខណៈ​សមាជិក​សហគមន៍​៦នាក់​ចូលបំភ្លឺ​នៅថ្ងៃនេះ

ពលរដ្ឋជាច្រើននាក់មកពី៤សហគមន៍​​ក្នុង​ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្ត នៅព្រឹកថ្ងៃពុធនេះ ខណៈតុលាការបានកោះហៅសមាជិកសហគមន៍ចំនួន​៦នាក់ឱ្យ​ចូល​​ឆ្លើយ​បំភ្លឺ ក្រោយ​ពួកគេរារាំងក្រុមទាហាន​មិនឱ្យឈូសឆាយដីព្រៃសហគមន៍។

ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីចំនួន៤ រួមមាន សហគមន៍អមលាំង សហគមន៍ត្រពាំងជោ សហគមន៍រស្មីសាមគ្គី និងសហគមន៍ឧត្ដមស្រែខ្ពស់ ស្ថិតក្នុងស្រុកថ្ពង់ ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រមាណជាង៤០០នាក់ បានមកជួបជុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្ត និងទាមទាឱ្យតុលាការទម្លាក់នូវរាល់បទចោទទាំងអស់មកលើតំណាងសហគមន៍របស់ខ្លួន ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋ​ជិត​៤០០នាក់​តវ៉ា​មុខ​តុលាការ​ខេត្តកំពង់ស្ពឺ ខណៈ​សមាជិក​សហគមន៍​៦នាក់​ចូលបំភ្លឺ​នៅថ្ងៃនេះ

ពលរដ្ឋជាច្រើននាក់មកពី៤សហគមន៍​​ក្នុង​ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្ត នៅព្រឹកថ្ងៃពុធនេះ ខណៈតុលាការបានកោះហៅសមាជិកសហគមន៍ចំនួន​៦នាក់ឱ្យ​ចូល​​ឆ្លើយ​បំភ្លឺ ក្រោយ​ពួកគេរារាំងក្រុមទាហាន​មិនឱ្យឈូសឆាយដីព្រៃសហគមន៍។

ពលរដ្ឋជាច្រើននាក់ចេញទៅតវ៉ាមិនឱ្យមានការឈូសឆាយដីព្រៃ «ឧត្ដមស្រែពស់» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាចុងខែធ្នូ ឆ្នាំ២០២១។

តុលាការ​ខេត្តកំពង់ស្ពឺ​កោះហៅ​លើកទី២​ឱ្យ​ពលរដ្ឋ​៦នាក់​ចូលបំភ្លឺ ក្រោយ​តវ៉ា​ប្រឆាំង​ការ​ឈូសឆាយ​ព្រៃសហគមន៍

ពលរដ្ឋ៦នាក់ជាសមាជិកសហគមន៍ត្រូវបានតុលាការកោះហៅលើកទី២ឱ្យឆ្លើយបំភ្លឺ ក្រោយ​ពីពួក​គេនាំ​​គ្នាតវ៉ា​ប្រឆាំង​ក្រុមទាហាន​មិន​ឱ្យធ្វើស​កម្មភាពឈូសឆាយនិងកាប់បំផ្លាញព្រៃសហគមន៍​មួយកន្លែង ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ