
ក្រុមហ៊ុន Meta បើកគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ឡើងវិញ
ក្រុមហ៊ុន Meta បាននិយាយនៅថ្ងៃពុធម្សិលមិញថា ខ្លួននឹងបើកគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងរយៈប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីបិទអស់រយៈពេល ២ឆ្នាំ បន្ទាប់ពីកុបកម្មនៅវិមានកាពីតូល (Capitol Hill) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។