រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថ្លែងក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅឯវិមានប្រធានាធិបតី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋ​មន្រ្តី​​ការ​បរទេស​​ចិន​៖​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អាហ្វហ្គា​នីស្ថាន​ត្រូវ​តែ​បញ្ចប់

រដ្ឋមន្រ្តី​ការបរទេស​ចិន និងជាទីប្រឹក្សារដ្ឋ​ លោក វ៉ាង យី (Wang Yi) បានលើកឡើងថា ការ​ដាក់ទណ្ឌកម្មឬ​ការរឹតត្បិតនានាដោយ​ឯកតោភាគី​លើអា​ហ្វហ្គានីស្ថាន​ គួរតែត្រូវបានដក​ចេញ​ឱ្យ​បានឆាប់​តាម​ដែល​អាច​ធ្វើទៅបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

លោក​ ចូ បៃឌិន​ គាំទ្រ​ឱ្យ​​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​វាយ​ប្រហារ​ដោយ​យន្ដហោះ​ដ្រូន​របស់​អាមេរិក​​នៅ​​អាហ្វហ្គា​នីស្ថាន

សេតវិមានបានឱ្យ​​ដឹងនៅថ្ងៃចន្ទម្សិលមិញថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន គាំទ្រឱ្យ​​មានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការវាយប្រហារដោយយន្ដហោះដ្រូន (drone) របស់អាមេរិក ដែលបានឆក់យកជីវិតជនស៊ីវិលអាហ្វហ្គានីស្ថានរហូតដល់ទៅ១០នាក់កាលពីខែមុន។

ជើង​ហោះ​ហើរ​ទី​៤​ជម្លៀស​មនុស្ស​ពី​អាហ្វហ្គា​នីស្ថាន​ទៅ​​ប្រទេស​កាតា

មន្រ្តីរបស់ប្រទេសកាតាមួយរូបបានឱ្យ​ដឹងថា ជើងហោះហើរពិសេសទី៤ ដែលដឹកជនស៊ីវិលពីអាហ្វហ្គានីស្ថានទៅកាន់កាតា គិតចាប់តាំងពីកងកម្លាំងអាមេរិកបានដកកាលពីខែមុន បានចាកចេញពីទីក្រុងកាប៊ុលហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ជាមួយនឹងអ្នកដំណើរជាង២៣០នាក់ ក្នុង​នោះ​មាន​​ជ​ន​ជាតិអាហ្វហ្គានីស្ថាន ជនជាតិអាមេរិក និងជនជាតិអឺរ៉ុបផ្សេងទៀត។

សកម្មជន​អាហ្វហ្គា​នីស្ថាន​តវ៉ា​ករណី​បិទ​ក្រសួង​កិច្ចការ​នារី​ដោយ​ពួក​តាលីបង់

សកម្មជនជាស្ត្រីប្រមាណ​ជាង២០​នាក់បានតវ៉ានៅខាងក្រៅក្រសួងកិច្ចការនារី​អាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីទីតាំងនេះត្រូវបានបិទដោយក្រុមសកម្មប្រយុទ្ធតាលីបង់ សម្រាប់​ដាក់ជាក្រសួងលើកតម្កើងគុណធម៌ និងការពារឧក្រិដ្ឋកម្មជំនួសវិញ។

ក្រសួង​ហិរញ្ញ​វត្ថុ​អាហ្វហ្គា​នីស្ថាន​កំពុង​ដោះ​ស្រាយ​បញ្ហា​ប្រាក់​ខែ​ដល់​មន្រ្តី​សាធារណៈ​របស់​ខ្លួន

ក្រសួងហិរញ្ញវត្ថុអាហ្វហ្គានីស្ថាន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលរបស់ខ្លួនកំពុងតែធ្វើកិច្ចការងារមួយចំនួនក្នុងការដោះស្រាយបញ្ហាបើកប្រាក់ខែដល់មន្រ្តីក្នុងវិស័យសាធារណៈរបស់ខ្លួន ស្របពេលដែលរដ្ឋបាលតាលីបង់ថ្មីបច្ចុប្បន្នប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។

អាមេរិក​ជួយ​ពលរដ្ឋ​ខ្លួន​យ៉ាង​តិច​៣៦​នាក់​ចេញ​ពី​អាហ្វហ្គា​នីស្ថាន​ចាប់​តាំង​ពី​ចុង​ខែ​​សីហា​

ក្រសួងការបរទេសអាមេរិក បានឱ្យ​​ដឹងនៅថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិក​បានជួយ​សម្រួលដល់​ការចាកចេញរបស់ពលរដ្ឋអាមេរិកយ៉ាងតិច៣៦នាក់ និងអ្នករស់នៅអចិន្ត្រៃយ៍​ស្របច្បាប់​ចំនួន២៤នាក់​ផ្សេងទៀត ចេញពី​អាហ្វហ្គានីស្ថាន​ចាប់តាំងពីថ្ងៃទី៣១ ខែសីហា តាមរយៈជើង​ហោះ​ហើរ​ពិសេស (charter flights) និងផ្លូវគោក។

Afghanistan's Taliban-controlled central bank seizes a large amount of money from former top government officials

តាលីបង់​ រឹប​អូស​សាច់​ប្រាក់​និង​មាស​ចំនួន​១២,៤​លាន​ដុល្លារ​​ពី​អតីត​មន្រ្តី​កំពូល​អាហ្វហ្គា​នីស្ថាន

ធនាគារកណ្ដាលដែលគ្រប់គ្រងដោយក្រុមតាលីបង់ ឱ្យ​ដឹងថា ខ្លួនបានរឹបអូសសាច់ប្រាក់​និង​មាសដែល​មានតម្លៃសរុបចំនួន១២,៤លានដុល្លារពីអតីតមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយ​ចំនួនកាលពីថ្ងៃពុធ រួមទាំងអតីតអនុប្រធានាធិបតី លោក Amrullah Saleh ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ