
ក្រុមតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ា ប្រឈមនឹងការមិនឱ្យចូលរួមក្នុងកិច្ចប្រជុំរបស់UN
កិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិមួយ នៅថ្ងៃពុធនេះ ទំនងជាមិនអនុញ្ញាតឱ្យពួកតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធាមីយ៉ាន់ម៉ា ធ្វើជាតំណាងប្រទេសរបស់ពួកគេនៅឯស្ថាប័នពិភពលោកដែលមានសមាជិកចំនួន១៩៣ប្រទេសនោះទេ។ នេះបើតាមការឱ្យដឹងពីប្រភពអ្នកការទូតមួយចំនួន។