លោក ហ៊ុន សែន ថា​អំណាច​មិនប្រមូលផ្តុំលើ​រូប​លោក​តែ​ម្នាក់​ឯង​នោះទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​ថ្លែង​ថា​លោក​មិន​បាន​ក្តោ​បអំណាយ​ក្នុង​ដៃ​តែម្នាក់​ឯង​ហើយ​ថា​លោកក៏​​​មិនដែល​បាន​បំពាន​ការងាររបស់​​រដ្ឋមន្រ្តី​នៅក្រោម​ឱវាទនោះទេ។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​មាន​ការរិះគន់​ថា​ការរុះរើគណៈរដ្ឋមន្រ្តីគឺដដែល​ដោយ​អំណាច​មកប្រមូលផ្តុំលើតែ​រូបលោក​តែ​ម្នាក់ឯង។ លោក​បាន​ច្រាន​ចោល​ការលើក​ឡើងការរិះគន់នេះ​ ដោយ​​លោក​ថា​លោក​មិន​ដែល​បំពាន​ការងារ​រដ្ឋមន្រ្តីនោះ​​​ទេ ប៉ុន្តែ​លោកថា​លោក​សូម​ឲ្យ​តែ​រដ្ឋមន្រ្តី​ធ្វើ​ទៅ​តាម​ច្បាប់ដែល​​បាន​កំណត់​។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនដែល​ទៅបំពាន​ជាមួយ​កិច្ចការ​រដ្ឋមន្រ្តីណាទេ”។ លោក​បន្តថា​រដ្ឋមន្រ្តីខ្លះ​បាន​បំពាន​សិទ្ធិ​រូប​លោក​ ក្នុង​ការ​ស្នើ​តែ​ងតាំងប្រធាន​នាយកដ្ឋាននានា​ ដោយ​​លោកថា​លោក​មិន​ដែល​បាន​បដិសេធ​នោះទេ​។

លោក កឹម សុខា ​ថា​គូ​ប្រជែង​​កំពុង​ប្រើយុទ្ធសាស្ត្រ​ “​កាត់​ក្បាល​ ហើយ​បំបែកខ្លួន​​”​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ លោក កឹម សុខា ដែលកំពុង​រង​ការ​ចោទ​ប្រកាន់​រឿង​អាស្រូវ​ស្នេហា លើកឡើង​ថាគូ​ប្រជែង​របស់​ខ្លួន​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រដើម្បី​កំចាត់​ថ្នាក់​ដឹកនាំទាំង​ពីរ​របស់​គណបក្ស​នេះ​ ​រួច​បំបែកអ្នក​គាំ​ទ្រ​តាម​ក្រោយ ដោយ​លោក​ហៅ​យុទ្ធសាស្ត្រ​នេះ​ថា“​កាត់​ក្បាលទាំង​ពីរ​​ហើយ​បំបែក​ខ្លួន​”​។

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

លោក សម រង្ស៊ី ថាទាល់តែកម្ពុជាមានប្រជាធិបតេយ្យពិតទើបរកអ្នកគប់គ្រាប់បែកឃើញ

មេដឹកនាំបក្សប្រឆាំងអំពាវនាវឲ្យយុវជនបង្កើនភាពក្លាហានក្នុងការជំរុញកម្ពុជាឲ្យមានលទ្ធិប្រជាធិប​តេយ្យ​​ពិ​ត​​​​​​ប្រា​កដតាម​រយៈ​ការបោះឆ្នោតនៅពេលខាងមុខដែលលោកថាទើបអាចរកឃើញជនល្មើស​ដែល​គប់​គ្រាប់​បែកលើក្រុម​បាតុករ​កាលពីជិត២០​ឆ្នាំមុន។

នាយកប្រតិបត្តិអង្គ​ការ​ឃ្លាំ​មើ​ល​ការបោះ​ឆ្នោតហៅ​កាត់ខុមហ្វ្រែល លោក គល់ បញ្ញា

អង្គការមួយថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីបក្សកាន់អំណាច

អង្គការឃ្លាំមើលការបោះឆ្នោតមួយអះអាងថាប្រជាធិបតេយ្យនៅ​កម្ពុជា​​កំពុងរងការគំរាមកំ​ហែងពី​គណ​​បក្ស​​​​​​​កំពុង​គ្រប់គ្រងអំណាចដូចជាការរឹតបន្តឹងសេរីភាពបញ្ចេញមតិ គំរាមកំហែងលើបក្សប្រឆាំង​ និង​ការប្រើអំណាចរដ្ឋាភិបាល រំលោ​ភ​លើ​ស្ថាប័នជាតិកំ​​​​ពូ​​​​​លៗ​​រួមមានរដ្ឋសភានិងតុលាការជាដើម។​

អ្នក​ច្បាប់​ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺ​បំពានច្បាប់

ក្រុម​អ្នក​ច្បាប់​លើកឡើង​ថាករណី​សភាបញ្ជួនលិខិត​ឲ្យលោក កឹម សុខា បំភ្លឺ​ទៅតាមញត្តិរបស់យុវជនមួយក្រុម ដែលចោទថាមេដឹកនាំបក្សប្រឆាំងមានរឿង​អាស្រូវស្នេហានិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅករណីនេះ គឺជាចំណាត់ការមួយ ”​រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ”។

យុវជនដែលតវ៉ាឲ្យលោក កឹម សុខា បកស្រាយខ្សែអាត់សំឡេង អះអាងថាប្រើថវិកាផ្ទាល់ខ្លួន

ក្រុមយុវជនដែលតែងតែតវ៉ានៅតាមវេទិការបស់គណបក្សសង្គ្រោះជាតិនិងដាក់ញតិទៅកាន់​ស្ថាប័ន​ជាតិមួយចំនួនប្រឆាំងលោក កឹម សុខា នោះបានអះអាងថាសកម្មភាពរបស់ពួកគេគឺចំណាយប្រាក់ដោយខ្លួនឯងផ្ទាល់ដើម្បី​រកយុត្តិធម៌ជូនជាតិ។

លោក​កឹម សុខា​ ក្នុង​ពិធី​ចុះ​ជួប​សកម្មជន នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២០​ខែ​មីនា​នេះ

អ្នកច្បាប់ខ្លះថាពិបាកយល់ពីចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា

អ្នកច្បាប់មួយចំនួនបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថាចំណាត់ការនានារបស់ស្ថាប័នរដ្ឋទៅលើ​មេដឹកនាំប​​​ក្ស​ប្រឆាំងពួកគេថាហាក់ពិបាកយល់ដោយអះអាងថាការអនុវត្តច្បាប់ច្រើន​ធ្វើឡើងទៅ​តាម​ការប​កស្រាយ។

លោក ហ៊ុន សែន ការពារការរុះរើគណៈរដ្ឋមន្រ្តី ខណៈមានការរិះគន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានការពារចំពោះ​ការរុះរើគណៈរដ្ឋមន្រ្តីរបស់លោក ខណៈដែលមានការរិះគន់ថាកំណែទម្រង់នេះធ្វើឡើងមិនទាន់ចំគោលដៅដែលពលរដ្ឋចង់បាន។

លោក ហ៊ុន សែន ថា​​នឹង​ធ្វើ​ជា​នាយករដ្ឋមន្រ្តីរហូត​ដល់​លោក​ខ្ជិលធ្វើ​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទ​នេះ​ បាន​ថ្លែង​ថា​ការផ្លាស់ប្តូរ​មិន​មែន​សំដៅ​តែ​លើ​ការផ្លាស់ប្តូរ​អ្នក​ដឹកនាំ​​នោះទេ​ ដោយ​លោក​លើក​ឡើង​ថា​លោក​នឹង​បន្ត​ធ្វើ​នាយករដ្ឋមន្រ្តី​រហូត​ដល់​លោក”ខ្ជិលធ្វើ”។លោក​បាន​ថ្លែង​បែប​នេះ​ជា​ការ​ការ​ពារ​ហេតុ​ផល​នៃ​ការ​រុះរើ​គណៈ​រដ្ឋមន្រ្តី ដោយ​ឆ្លើយ​តប​នឹង​​អ្នក​រិះគន់មួយចំនួន​ដែល​លោក​ថា​រិះ​គន់​ថា​ការរុះរើគណៈរដ្ឋមន្រ្តី គឺ”​មុខដដែលៗ”។ក្នុងពិធីប្រកាសដាក់ឲ្យ​អនុវត្តដំណាក់កាលទី៣នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: លោក​ ហ៊ុន សែន បានលើក​ឡើង​ថា​​មនុស្ស​ចាស់ដែលមានគំនិតថ្មី​គឺ​ជា​យុវជនមួយរូប។ លោក​បន្ត​ថា​លោក​នឹង​កាន់​អំណាច​ជា​នាយករដ្ឋមន្រ្តី ដរាបណា​ប្រជា​ជន​នៅគាំទ្រ​រូបលោក។​

លោក​កឹម សុខា​ ក្នុង​ពិធី​ចុះ​ជួប​សកម្មជន នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២០​ខែ​មីនា​នេះ

​លោក កឹម សុខា​ថា ការធ្វើ​កំណែ​ទម្រង់របស់​រដ្ឋាភិបាល​ធ្វើឡើង​សើៗ​

​មេដឹកនាំ​បក្សប្រឆាំង បង្ហាញ​សា​រនយោបាយ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​ហាក់​មិន​បារម្ភពី​ការបាត់បង់​សំឡេងគាំទ្រតាមរយៈ​នៃ​ការធ្វើកំណែទម្រង់របស់​បក្ស​កាន់​អំណាច​ទេ ដោយ​អះអាង​ថា ការធ្វើ​កំណែទម្រង់​នោះ មាន​រូបភាព​សើៗ មិន​អាច​ឆ្លើយតប​នឹង​តម្រូវការរបស់​ពលរដ្ឋ​បាន​។​
​ក្នុង​ពិធី​ចុះ​ជួប​សកម្មជន នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២០ ​ខែ​មីនា​នេះ ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើកឡើង​ថា លោក​ទទួលស្គាល់ថា រដ្ឋាភិបាល មាន​ការ​កែទម្រង់​ច្រើន​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ