លោក ហ៊ុន សែន អះអាងថាលោកមានភស្តុតាងរឿងអ្នកនយោបាយមានស្រី

លោក ហ៊ុន សែន អះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយតែមជ្ឈដ្ឋានជាច្រើន​គិតថា លោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានអាស្រូវស្នេហា។

លោក ហ៊ុន សែន ចំអកឲ្យ​សម្តេចក្រុមព្រះនិងលោក ញឹក ប៊ុនឆៃ រឿងជម្លោះជាមួយគ្នា​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធទៅនឹងសំណើរបស់សម្តេចក្រុមព្រះដែលបានរាយការណ៍ទៅលោកឲ្យពិចារណា​បញ្ចប់មុខតំណែងមន្រ្តីរដ្ឋាភិបាលដែលគាំទ្រគណបក្សហ្វ៊ុនស៊ិនហើយ​មិនបង់ប្រាក់ជូនគណបក្ស ហើយលោកក៏បាន​ចំអកឲ្យសម្តេចក្រុមព្រះនិងលោក ញឹក ប៊ុនឆៃ ផង​ដែរ។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានរាយការណ៍ទៅនាយករដ្ឋមន្ត្រីពីសមាជិកបក្សហ៊្វុនស៊ិនប៉ិចដែលមានតួនាទីក្នុងជួររដ្ឋាភិបាលនិងទទួលបានប្រាក់ខែ តែ​មិនបានជួយបង់ប្រាក់ចូលគណបក្ស។ លោកធ្លាប់បានព្រមានឲ្យនាយករដ្ឋមន្រ្តីបញ្ចប់តំណែងអ្នកទាំងនោះ។

លោក ហ៊ុន សែន ថាការផ្លាស់ប្តូរ​រដ្ឋ​មន្រ្តី​មិន​មែន​​ជា​​ការ​”កម្ចាត់​ចោល​”នោះ​ទេ​

លោក​នាយករ​ដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ថ្លែង​ថារដ្ឋមន្រ្តី​ប្រហែល​៨ទៅ​៩រូប​ នឹង​ត្រូវផ្លាស់​ប្តូរ​ ដោយ​​លោក​ថា​ការផ្លាស់ប្តូរ​នេះ​ដើម្បីធានា”ប្រសិទ្ធភាព​ការងារ” ​មិនមែន​ជា”កម្ចាត់ចោល​”នោះទេ។​ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ន័រតុន ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​លោក​មិនទាន់អាច​ទម្លាយ​ថាតើរដ្ឋមន្រ្តីណា​នឹង​ត្រូវផ្លាស់ប្តូរនោះទេ តែ​លោក​ថា​មាន​ប្រហែលពី​៨ទៅ​៩រូប។ តែ​លោក​មិន​អាច​បញ្ជាក់​ថា​តើ​រដ្ឋមន្រ្តីទាំងនោះ​នឹង​ត្រូវបញ្ចប់​មុខតំណែង​ឬ​ផ្លាស់ប្តូរ​ទៅ​ដឹកនាំ​ក្រសួងផ្សេងនោះទេ។​ លោក​បញ្ជាក់​​ថា​ដោយ​សារ​រដ្ឋមន្រ្តីមួយចំនួនបានដឹង​ពីការផ្លាស់ប្តូរ ក៏បានដាក់ពាក្យ​សុំលាឈប់ផងដែរ​។​

នាយក​រដ្ឋមន្រ្តី​​រិះគន់​សារព័ត៌មាន​និង​អ្នក​នយោបាយ​ថានិយាយ​មិនពិត​ពីកម្ពុជា​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ បាន​ថ្លែង​ថា​កម្ពុជាពិត​និង​កម្ពុជា​លើ​បណ្តាញ​សារ​ព័ត៌មាន​ខុស​គ្នា ដោយ​លោក​បាន​រិះគន់សារព័ត៌មាន​និង​អ្នក​នយោបាយ​មួយ​ចំនួនថា​សរសេរនិង​និយាយ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះកម្ពុជា។​​ ​លោកនាយករដ្ឋមន្រ្តី​បាន​ថ្លែង​បែបនេះ​នៅ​ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មីនៅ​អាកា​ស​យាន្តដ្ឋានអន្តរជាតិភ្នំពេញ។ លោកបាន​ថ្លែង​ថារដ្ឋាភិបាល​បាន​អភិវឌ្ឍ​ប្រទេស​ជា​បន្តបន្ទាប់ រហូត​ដល់​មាន​ការ​ពង្រីកព្រលាន​យន្ត​ហោះ ​ដើម្បី​ទទួលភ្ញៀវទេសចរណ៍។ លោក​បន្ត​ថា​នេះ​ជា​កម្ពុជា​ពិត​ មិន​មែន​​នៅលើសារព័ត៌មាននោះទេ។ លោក​បាន​រិះគន់​​អ្នក​នយោបាយ​និង​សារព័ត៌មាន​មួយចំនួន​ ដែល​លោក​​ថា​​​និយាយ​អាក្រក់ពីកម្ពុជា​ខុសពីការពិត។

អង្គ​ការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកកាំងប្រកាន់ជំហរ​ជំទាស់នឹង​វត្ត​មាន​របស់លោក ហ៊ុន ម៉ាណែត

អង្គ​ការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកកាំង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​​ប្រកាន់ជំហរ​ជំទាស់​​នឹង​វត្ត​មាន​របស់​កូនប្រុសនាយករដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ាណែត ដែលត្រូវបាន​អញ្ជើញ​ចូលរួមកម្មវិធី​ចូលឆ្នាំខ្មែរ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។​ នេះ​ជា​ការឆ្លើយ​តប​ទៅ​នឹង​នឹង​លោក ហ៊ុន ម៉ាណែត​ ដែលបានលើក​ឡើង​កាលពីសប្តាហ៍មុន​ថា​ដំណើរទស្សន​កិច្ច​របស់​លោក​ទៅអាមេរិក​មិន​មែន​ជា​រឿង​នយោបាយ​នោះទេ។

ក្រសួង​កំពុងពិនិត្យ​សំណើរបស់​​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​​កូរ៉េខាងត្បូងឲ្យ​នាយករដ្ឋមន្រ្តីជួយ​

មន្រ្តីរដ្ឋាភិបាល​ឲ្យ​ដឹង​ថាក្រសួងការបរទេស​កម្ពុជាកំពុង​តែ​ត្រួតពិនិត្យ​ករណី​ដែល​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ លោក ស៊ុត ឌីណា ទទូច​ឲ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​រក​យុត្តិធម៌ជូន​រូបលោក។​ កាលពីថ្ងៃចន្ទ លោក ស៊ុត ឌីណា​ បានផ្ញើ​សារមួយតាមរយៈ​ហ្វេសប៊ុក​របស់​​នាយករដ្ឋមន្រ្តី​មេត្តា​ពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក ដោយ​លោកថា​លោក​កំពុង​ត្រូវបាន​គេ​មូលបង្កាច់​និង​មានចេតនា​ទម្លាក់លោក​ចេញពីតំណែង​។​ ​លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។

ក្រុមនិស្សិតស្នើ​ទៅរដ្ឋសភាកោះហៅលោក កឹម សុខា បកស្រាយខ្សែអាត់សំទ្បេងពីរឿង​អាស្រូវ​សេ្នហា

និស្សិតមួយក្រុមដែលអះអាងថាជានិស្សិតមកពីសកលវិទ្យាល័យរដ្ឋនិងឯកជន​បានដាក់ញត្តិទៅរដ្ឋសភាដើម្បីឲ្យ​ស្ថាប័ននេះកោះហៅលោក កឹម សុខា ចេញមុខ​បកស្រាយ​រឿង​ខ្សែអាត់​​សំឡេងដែលសង្ស័យថាបានសារសងស្នេហា​ជាមួយ​ស្រីកំណាន់ដោយថារឿង​អាស្រូវ​របស់​លោក កឹម សុខា ធ្វើឲ្យប៉ះពាល់ដល់ច្បាប់​និងសង្គមជាតិ។

បក្ស​ប្រឆាំង​បើក​កិច្ចប្រជុំនៅក្រៅប្រទេស

ថា្នក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ​នៅថ្ងៃ​ចន្ទនេះ​បា​ន​បើក​កិច្ច​ប្រជុំមួយ​នៅប្រទេសហ្វីលពីន ដែល​ដឹកនាំ​ដោយ​ប្រធានគណបក្ស​ លោក សម រង្ស៊ី និង​អនុប្រធាន​លោក កឹម សុខា។​

ហ្វេសប៊ុក​របស់​គណបក្ស​សង្រ្គោះជាតិ​បាន​បង្ហោះ​រូបភាព​និង​សារ​នៅព្រឹកថ្ងៃ​ចន្ទនេះ​ថាថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ កំពុងជួបប្រជុំនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​១៦។ កិច្ចប្រជុំនេះ​ក៏មានការចូល​រួម​ពីប្រធាន​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដែលកំពុង​និរទេសខ្លួននៅក្រៅប្រទេស គេច​ពីការ​ចាប់ខ្លួន។​ មន្រ្តី​គណបក្ស​អះអាង​ថា​កិច្ចប្រជុំ​នេះ​ដើម្បីពិនិត្យ​មើល​ការងារ​របស់គណបក្ស​និងស្ថានភាព​នយោបាយ​បច្ចុប្បន្ន។

ប្រធា​នគណ​បក្ស​អំណា​ចខ្មែរលោក សួន សេរីរដ្ឋា

មេបក្សថ្មីមួយរំឭកម្ចាស់ឆ្នោតថាប្រយ័ត្នរើសមេដឹកនាំថ្មីប៉ះមនុស្សខូចដូចគ្នា

ប្រធានគណបក្សថ្មីមួយបានរិះគន់ចំៗទៅលើមេដឹកនាំបក្សកាន់អំណាចនិងបក្សប្រឆាំងពីការបែក​ធ្លា​យ​​រឿង​អាស្រូវផ្លូវភេទ ដែលលោកថាពលរដ្ឋអាច​បោះឆ្នោតរើសបានមេដឹកនាំថ្មីជា​មនុ​ស្ស​ខូចដូចគ្នាបើ​​ស្ថាប័​នជំ​នាញមិនវែកមុខអ្នកពាក់ព័ន្ធមក​ប្រឈមនឹងផ្លូវច្បាប់។

វិភាគ៖ ការអនុវត្តច្បាប់ស្តង់ដាពីរនៅកម្ពុជាធ្វើឲ្យបក្សកាន់អំណាចកាន់តែធ្លាក់ប្រជាប្រិយ

នៅកម្ពុជាបច្ចុប្បន្ននេះអ្នកវិភាគកត់សំគាល់ថាបញ្ហាជាច្រើនដែលរដ្ឋាភិបាលត្រូវដោះស្រាយឲ្យមាន​តម្លាភាពក៏ព្រោះតែខ្លួនអះអាងថាជាអ្នកឈ្នះឆ្នោតដើម្បីទទួលភារកិច្ចបម្រើប្រជាពលរដ្ឋ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ