
ក្រុមប្រឹក្សាធម្មនុញ្ញ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» មិនប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យ
ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ មិនធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញនោះទេ។