ចិនប្រកាសផ្តល់ជំនួយឥតសំណងជិត៦០០លានដុល្លារដល់កម្ពុជា

នាយករដ្ឋមន្រ្តីកម្ពុជាឲ្យដឹងថាចិនបានប្រកាសផ្តល់ជំនួយឥតសំណងដល់កម្ពុជាជិត៦០០លានដុល្លារ ខណៈមានជំនួបជាមួយលោក ហ៊ុន សែន នៅប្រទេសម៉ុងហ្គោលី។

កម្ពុជា​ទទួលបានការលើកលែងពន្ធលើការ​នាំចេញ​កាបូបគ្រប់ប្រភេទទៅអាមេរិក​

កាបូបគ្រប់ប្រភេទដែលផលិតនៅក្នុងប្រទេសកម្ពុជាហើយ ត្រូវនាំចេញទៅ​សហរដ្ឋអាមរិកក្នុងអត្រាពន្ធ៤,៥% ទៅ២០%នាពេលកន្លងមក នឹងត្រូវ​ទទួលបានការ​លើកលែងពន្ធទាំងស្រុងចាប់ពីថ្ងៃទី១ខែកក្កដានេះ​។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William A. Heidt ចូលរួមប្រារព្ធពិធីសប្តាហ៍អាហារដ្ឋានអាមេរិក

ឯកអគ្គរដ្ឋទូតអាមេរិក​ថាការ​ប្រារព្ធ​សប្តាហ៍​អាហារ​​ដ្ឋានអាចទាក់ទាញវិនិយោគអាមេរិកកាន់តែច្រើន

ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា លោក William A. Heidt នៅព្រឹកនេះ​លើកឡើងថាការប្រារព្ធ​សប្តាហ៍អាហារ​​ដ្ឋាន​អាមេរិក​នៅ​កម្ពុជា នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ម្ហូប​អាហារនិង​អាចទាក់ទាញវិនិយោគ​​អាមេរិក​កាន់​តែ​ច្រើន។

អគ្គីភ័យឆេះផ្សាររុងក្លឿ (រូបភាពផ្តល់ឲ្យ)

អគ្គីភ័យឆេះផ្សាររុងក្លឿប្រទេសថៃដែលមានអាជីវករខ្មែរលក់ដូរ

អាជ្ញាធរកម្ពុជាឲ្យដឹងថាអគ្គីភ័យបានឆាបឆេះតូបលក់​ដូររបស់​អាជីវករ​នៅផ្សាររុង​ក្លឿ​ក្នុងទឹកដីថៃជាប់ព្រំដែនខេត្តបន្ទាយមានជ័យនៅម៉ោងមួយរំលងអាធ្រាត​ឈាន​ចូល​​ថ្ងៃ​ទី២០​ខែមិថុនានេះ។

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

កម្ពុជាជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ឆ្នាំ២០១៦

ប្រទេសកម្ពុជាត្រូវបានសម្រេចឲ្យជាប់ជាគោលដៅទេសចរណ៍ដែល ”ល្អបំផុត​” ដោយក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប (EUROPEAN COUNCIL ON TOURISM AND TRADE) កាលពីថ្ងៃទី​១២ ខែមិថុនា។

សមាគមកម្មករប្រចាំប្រទេសថៃបារម្ភថាកម្ដៅនយោបាយធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា

បណ្ដាញមិត្តភាពកម្មករនិយោជិកកម្ពុជាប្រចាំប្រទេសថៃ (ស៊ីហ្វាត) បង្ហាញការព្រួយ​បារម្ភពីស្ថានការណ៍​នយោបាយនៅកម្ពុជា ដោយថាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរយៈពេលវែង។

ធនាគារ​ពិភពលោកថា​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​នៅតែ​មាន​ភាព​រឹងមាំ​

របាយការណ៍​ថ្មី​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​នៅ​តែ​មាន​ភាព​រឹង​មាំ និង​ត្រូវ​បាន​គេ​រំពឹង​ថា​ថយចុះ​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​កំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨​ បើ​ទោះ​បី​ជា​ពិភពលោក​កំពុង​ជួប​បញ្ហា​ប្រឈម​។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រកាសដាក់លក់ហ៊ុនរបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី២០ ខែមេសា

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) ប្រកាសចាប់ផ្ដើមចេញលក់ហ៊ុន (Initial Public Offering ឬIPO) របស់ខ្លួនជាសាធារណៈនៅថ្ងៃទី២០ ខែមេសា បន្ទាប់ពីតំបន់សួនឧស្សាហកម្មនេះត្រូវបានទទួលស្គាល់កាលពីខែមីនា និងកំពុងដំណើរការចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជា(CSX)។ ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ Phnom Penh SEZ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា គណៈកម្មការមូលបត្រកម្ពុជា (SECC) បានផ្តល់ការអនុម័តដល់ Phnom Penh SEZ ដើម្បីប្រកាសខ្លួនជាសាធារណៈ ហើយបច្ចុប្បន្ន សួនឧស្សាហកម្មនេះកំពុងស្ថិតនៅលើដំណើរការចុះបញ្ជី។

សន្និសីទ​សារព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ដោយ ទូច សុខា)

ADB ថា​កម្ពុជា​អាចរក្សា​កំណើន​សេដ្ឋកិច្ច៧%​​នៅ​រយៈពេល​ពីរឆ្នាំទៅមុខទៀតទោះមាន​បញ្ហាប្រឈមខ្លះ

ធនាគារ​អភិវឌ្ឍន៍អាស៊ីលើកឡើង​ថា ​សេដ្ឋកិច្ចកម្ពុជា​រយៈពេល​២ឆ្នាំ​ទៅមុខទៀតនឹង​នៅ​រក្សា​កំណើន​រឹងមាំ​របស់​ខ្លួនដោយមានការជំរុញពីវិស័យវាយភ័ណ្ឌ សំណង់ និង​សេវាកម្ម ដោយ​បញ្ជាក់​ថា​​បើទោះបីជា​វិស័យទាំងនេះកំពុងជួប​បញ្ហា​ប្រ​ឈម​មួយ​ចំនួន​ក៏ដោយ។

វិភាគ៖ ហេតុអ្វីពលរដ្ឋនៅកម្ពុជានិយមចាយលុយបរទេសច្រើនជាងប្រាក់រៀលរបស់ខ្មែរ?

ប្រាក់រៀលជារូបិយប័ណ្ឌរបស់ប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់លើកដំបូងនៅឆ្នាំ១៩៥៣។ ​ប៉ុ​ន្តែ​អ្នកសេដ្ឋកិច្ចកត់សំគាល់ថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បុន្ននេះជាពិសេសផ្សារទំនើបៗគឺមានការ​ដោះដូរ​ពាណិជ្ជកម្ម​ឬការ​ចាយលុយជា​​​​ប្រាក់​ដុល្លារអាមេរិកជាង៨០%ពោល​ការ​ចាយ​ប្រាក់​រៀល​របស់ខ្មែរ​មាន​ប្រ​ហែល​​តែជិត២០%ប៉ុណ្ណោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ