
អគ្គស្នងការរងណែនាំដល់ប៉ូលិសចរាចរណ៍លុបបំបាត់ការចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញខុសច្បាប់
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោក អនុវត្តការងារឱ្យបានត្រឹមត្រូវ និងមានសីលធម៌វិន័យឱ្យបានល្អក្នុងពេលបំពេញការងារ ជាពិសេសលុបបំបាត់ឱ្យបាននូវការចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញនិងរថយន្តផ្សេងៗទៀតដែលល្មើសច្បាប់។