មន្ត្រីនគរបាលចរាចរណ៍ ​ប្រចាំនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ធ្វើការឃាត់និងផាកពិន័យពលរដ្ឋទាំងគ្មានកំហុស ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

មន្ត្រី​ចរាចរណ៍​៤នាក់​ត្រូវបាន​ដក​បញ្ឈរជើង​រយៈពេល​៣ខែ ក្រោយ​ពិន័យ​អ្នកបើកបរ​ដោយគ្មានកំហុស

ស្នងការ​នគរបាលរាជធានីភ្នំពេញ បានដាក់ពិន័យដោយដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍៤នាក់​ ក្រោយពួកគេទាំងនោះទទួលស្គាល់​​ថាបាន​ប្រព្រឹត្តកំហុស ដោយបានឃាត់រថយន្ត និងផាក​​​ពិន័យ​អ្នក​បើកបរដោយមានគ្មានកំហុសកាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ។​

បុរសឈ្មោះ ហាយ ប៊ុណ្ណា ​អាយុជាង៣០ឆ្នាំ ត្រូវបានសាច់ញាតិអះអាងថាស្លាប់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដោយរងអំពើទារុណកម្ម ក្រោយពីត្រូវបានសមត្ថកិច្ចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងនាមជាជនសង្ស័យ ដោយចោទពាក់ព័ន្ធករណីលួច។

សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ទារុណកម្ម​លើ​ជន​សង្ស័យ​ម្នាក់​​រហូត​ដល់​ស្លាប់​

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានច្រានចោលចំពោះការចោទប្រកាន់ថា សមត្ថកិច្ចបានធ្វើទារុណកម្មលើជនសង្ស័យម្នាក់នៅកន្លែងឃុំឃាំង ក្នុងខណ្ឌព្រែកព្នៅរហូតដល់ស្លាប់ ដោយថាជាការស្លាប់ដោយសារជំងឺរ៉ាំរៃ ខណៈគ្រួសារសព​ថា មិនមែនស្លាប់ព្រោះជំងឺឡើយ។ ​

អ្នកលក់ដូងម្នាក់បើករ៉ឺម៉ករបស់គាត់កាត់តាមបន្ទប់ជួលភូមិអណ្តូងទី៤ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​ថា​មន្រ្តី​ស្លៀកពាក់​ស៊ីវិល​បាន​មក​ចាប់​អ្នកភូមិ​ស្លូតត្រង់ ដោយចោទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន

គិតរហូតមកដល់ខែឧសភា ឆ្នាំនេះ មន្រ្តីស្លៀកពាក់ស៊ីវិលបានចូលមកកាន់ភូមិអណ្ដូង៤ ដើម្បីចាប់ខ្លួនពលរដ្ឋស្លូតត្រង់ ដោយចោទថាពួកគេជាប់ពាក់នឹងករណីគ្រឿងញៀន។ នេះបើតាមការឱ្យដឹងពីពលរដ្ឋអាយុ៤៥ឆ្នាំ លោក សាន វ៉ា ដែលជាកម្មករសំណង់មួយរូបក្នុងតំបន់។

កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​ដើម្បី​បង្ក្រាប​ក្រុម​ធ្វើ​សកម្មភាព​ចាប់​ពលរដ្ឋ​បែប​អនាធិបតេយ្យ

ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើតក្រុមប្រតិបត្តិការ​ចំនួន៩ក្រុមនៅគ្រប់ខណ្ឌ​ទាំងអស់​ ដើម្បី​ចុះ​ល្បាត ទប់ស្កាត់ និ​ងបង្ក្រាបកម្លាំងអនាធិបតេយ្យ ដែលធ្វើ​សកម្ម​ភាព​ចាប់​ឃាត់​ខ្លួន​ប្រជាពលរ​ដ្ឋ​បែបអនាធិប​តេយ្យ ដោយមិន​មានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន។​

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ស៊ើបអង្កេត៖ ក្រុមស្ត្រី​លេចធ្លោ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​សង្គម ប្រឈម​ការ​បៀតបៀន​និង​រង​ហិង្សា​ពី​សមត្ថកិច្ច

បើទោះបីជានៅក្នុងផែនការជាតិ គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាអាទិភាពក្នុងការយកចិត្តទុកដាក់និងគាំពារទៅលើស្ត្រី ក្មេងស្រីគ្រប់រូប ដោយបញ្ចៀសឱ្យបាននូវទម្រង់ហិង្សាគ្រប់ប្រភេទទៅលើពួកគេ​ ហើយច្បាប់នឹងការពារពួកគេដោយស្មើភាពគ្នាដោយគ្មានការរើសអើងក៏ដោយ ក៏ប៉ុន្តែស្ត្រីមួយចំនួន ពិសេសក្រុមស្ត្រីជួរមុខក្នុងការតតាំងរឿងអយុត្តិធម៌សង្គមនានា នៅតែត្រូវបានគេរកឃើញថា ប្រឈមអំពើហិង្សា ការបៀតបៀន ការប្រមាថមាក់ងាយ ជាដើម​ តែការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើសទាំងនោះត្រូវបានក្រុមស្ត្រីរងគ្រោះ​អះអាងថាគ្មានប្រសិទ្ធភាពឡើយ។ 

លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ។

តុលាការ​សម្រេច​ឃុំខ្លួន​ស្ថាបនិក​គណបក្ស​បេះដូងជាតិ លោក សៀម ភ្លុក

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ឃុំខ្លួនស្ថាបនិកគណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពីបាន​ឃាត់​ខ្លួនកាលពីថ្ងៃ​ម្សិល​មិញ ក្រោម​បទចោទ​ប្រកាន់​ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។

សមត្ថកិច្ចឈរយាមអំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

កូដករណាហ្គា​វើលដ៍ខកចិត្តដែលរដ្ឋាភិបាលឈរឱបដៃមើលការធ្វើទុក្ខបុកម្នេញទៅលើពួកគាត់ ​

កម្មករណាហ្គាវើលដ៍មួយចំនួនអះអាងថា ពួកគេខកចិត្តនៅពេលប្រមុខរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ធ្វើមិនដឹងមិនឮ ចំពោះ​ការស្នើសុំជួយដោះស្រាយវិវាទការងារ ​ ការរំលោភសិទ្ធិការងារពីសំណាក់ថៅកែ ព្រមទាំងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត  ​​ពីសំណាក់អាជ្ញាធរនៅពេលពួកគេចេញ​ធ្វើកូដកម្មម្តងៗ។

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់ពួកគេដាក់ក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរ​ចាប់​ខ្លួន​កូដករ​ណា​ហ្គា​ជាង​១០០​នាក់​បញ្ជូន​ទៅ​ខណ្ឌ​ជ្រោយ​ចង្វារ ខណៈ​ពួកគេ​បន្ត​ចេញ​ធ្វើ​កូដកម្ម​អហិង្សា

អាជ្ញាធរ និងកងកម្លាំងសន្តិសុខស្ត្រី បានចាប់កូដករក្រុមហ៊ុនណាហ្គាវើលដ៍ជាង១០០នាក់ ដាក់រថយន្តក្រុង បញ្ជូនទៅទុកចោលនៅក្បែរសួនសត្វសាហ្វារី ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈពួកគេបន្តធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនគោរពច្បាប់ការងារ និងទម្លាក់ការចោទប្រកាន់លើតំណាងពួកគេចំនួន១៥នាក់។

អង្គការសង្គមស៊ីវិលដាក់ញត្តិនៅក្រសួងកិច្ចការនារី សុំអន្តរាគមន៍វិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​បង្ក្រាប​ទៅ​លើ​កូដករ​ណាហ្គា និង​ចាត់​វិធានការ​ដោះស្រាយ​វិវាទ​នេះ

សង្គម​​ស៊ីវិលនិងសហគមន៍ជាង​៧០​ ស្នើរដ្ឋាភិបាលបញ្ឈប់ការឃាត់ខ្លួននិងការប្រើប្រាស់ហិង្សាទៅលើសមាជិកសហជីពនិងកូដករណាហ្គាវើលដ៍ ​ព្រម​ទាំង​​ចាត់​វិធានការ​​ច្បាស់លាស់​​ដោះ​ស្រាយ​​វិវាទ​ការ​ងារនេះ​​ ដែល​​រួម​មាន​ទាំង​​ការ​ធានា​ឱ្យ​​ក្រុម​ហ៊ុន​ចូល​រួម​ចរចា​​ដោយ​ភាព​ស្មោះ​ត្រង់​ ដើម្បីបញ្ចៀសនូវការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។

សមត្ថកិច្ច​ចាប់​កូដករ​ណា​ហ្គាវើលដ៍​រាប់​សិប​នាក់​ ​ខណៈ​ពួកគេ​បន្ត​ចេញ​តវ៉ា​​​ឱ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ

សមត្ថកិច្ច និងកងកម្លាំងសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បន្តចាប់ក្រុមកូដករណាហ្គាវើលដ៍ជាថ្មីទៀត  ខណៈពួកគេចេញធ្វើកូដកម្មទាមទារឱ្យថៅកែក្រុមគោរពច្បាប់ការងារ និងទាមទាររកដំណោះស្រាយបញ្ចប់វិវាទឱ្យបានឆាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ