ក្រុមកូដករណាហ្គាវើលដ៍ជិត២០នាក់ធ្វើសន្និសីទកាសែតនៅមុខទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាមទារដោះលែងសហជីព ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

​សមាជិក​សហជីព​​ណាហ្គា​៣នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​ឱ្យមាន​សេរីភាព​វិញ​នៅ​ល្ងា​ច​នេះ

ថ្នាក់ដឹកនាំសហជីព​​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)​ បាន​ឱ្យដឹង ថា​ សមាជិកសហជីពចំនួន៣នាក់ទៀត ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាព​វិញហើយ​ ​នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

គំនូសខ្មៅដៃរបស់កញ្ញា ឈឹម ស៊ីថរ

កញ្ញា ឈឹម ស៊ីថរ​៖ យើង​នឹង​ចូល​តុ​ចរចា​ដរាប​ណា​សមាជិក​សហជីព​៣​នាក់ទៀត​ត្រូវ​បាន​ដោះលែង

ថ្នាក់ដឹកនាំសហជីព​​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)​ បានអះអាងថា ថ្នាក់ដឹកនាំសហជីពនឹងចូល​តុចរចា ដើម្បីរកដំណោះស្រាយវិវាទនៅ​ក្រុមហ៊ុនល្បែងមួយនេះ ដរាប​ណាសមាជិក​សហជីព ៣នាក់ទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារ​រាជធានី​ភ្នំពេញ ត្រូវបាន​តុលាការ​ដោះលែ​ង។

អ្នកសារព័ត៌មានម្នាក់រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីថា សមត្ថកិច្ច​មិនបាន​បង្ខំ​ឱ្យ​អ្នកសារព័ត៌មាន​លុប​រូបភាព​នៅ​កន្លែង​កូដកម្ម​របស់​កូដករ​ណាហ្គា

មន្ត្រីក្រសួងព័ត៌មាន ទាត់ចោលការចោទប្រកាន់ដែលថា សមត្ថកិច្ចបង្ខំឱ្យអ្នកសារព័ត៌មាន​លុប​រូប​ភាព ខណៈ​ពួក​គេថ​ត​រូ​បពីសកម្មភាពនៃការតវ៉ារបស់​កូដករក្រុមហ៊ុនណាហ្គាវើលដ៍។

ក្រុមកូដករណាហ្គាវើលដ៍ ស្ថិតនៅទីតាំងមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ ក្រោយសមត្ថកិច្ចចាប់បញ្ជូនមកនៅពេលដែលពួកគេចេញតវ៉ាជាថ្មី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរ​ដោះលែង​កូដករ​ណាហ្គា​ជិត​២០០នាក់ បន្ទាប់​ពី​ចាប់​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌព្រែកព្នៅ

អាជ្ញាធរបានដោះលែងបុគ្គលិកណាហ្គាវើលដ៍ជិត២០០នាក់ឱ្យត្រលប់ទៅផ្ទះវិញ បន្ទាប់ពី​ចាប់បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក ខណ្ឌព្រែកព្នៅ ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីទៀត​ កាលពីម្សិលមិញ។

សហជីពណាហ្គាវើលដ៍ចុះពីលើរថយន្ត សំដៅមកចូលសវនាការសាលាឧទ្ធរណ៍ ពាក់ព័ន្ធករណីវិវាទការងារនៅណាហ្គាវើលដ៍ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

UPDATED៖ តុលាការ​បដិសេធ​បណ្ដឹង​សុំនៅក្រៅឃុំ​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​៨រូប

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨រូប នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោមហេតុផលថា ការអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំអាចបង្កចលាចលក្នុងសង្គម។

អ្នកមាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន WCC ជំរុញ​ទៅ​អាជ្ញាធរ​បញ្ជូន​សំណុំរឿង​លក់ដីខ្យល់​ទៅ​តុលាការ

អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន WCC ដែលបានលក់ដីខ្យល់នៅស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ ជំរុញទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជួយបញ្ជូនសំណុំរឿងទៅតុលាការ ខណៈម្ចាស់ក្រុមហ៊ុនបន្តគេចវេះមិនព្រម​ដោះស្រាយ​ប្រគល់លុយឱ្យអ្នកទិញវិញទេនោះ។

អង្គការ​សហប្រជាជាតិ​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​គោរព​សិទ្ធិសេរីភាព​ជួបប្រជុំ​ដោយ​សន្តិវិធី

ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញទៅអាជ្ញាធរឱ្យគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងចូលរួមពិភាក្សាដោះស្រាយការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់។

ក្រុមកូដករណាហ្គាវើលដ៍ ស្ថិតនៅទីតាំងមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ ក្រោយសមត្ថកិច្ចចាប់បញ្ជូនមកនៅពេលដែលពួកគេចេញតវ៉ាជាថ្មី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​កូដករ​ណាហ្គា​ជិត​២០០នាក់​ត្រលប់​ទៅផ្ទះវិញ ក្រោយ​ឃុំ​នៅ​មណ្ឌល​ចត្តាឡីស័ក​១យប់

អាជ្ញាធរបានអនុញ្ញាតឱ្យកូដករណាហ្គាជិត២០០នាក់ដែលជាប់នៅក្នុងមណ្ឌលចត្តាឡីស័ក ខណ្ឌព្រែកព្នៅ វិលត្រលប់ទៅផ្ទះវិញអស់ហើយ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែមីនានេះ។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

បទយកការណ៍៖ ស្ត្រី​បុគ្គលិក​ណាហ្គា​តវ៉ា​ទាំង​ជីវភាព​លំបាក ដើម្បី​បញ្ឈប់​ការ​កៀបសង្កត់​ពី​ថៅកែ

វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះ បានអូសបន្លាយរយៈពេល​​ជិត១ឆ្នាំ​មក​ហើយ ក្រោយពេលដែលក្រុមហ៊ុននេះបានប្រកាសបញ្ឈប់បុគ្គលិកចំនួន១​ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០​នាក់ ដោយលើកហេតុផលថា ជួបវិបត្តិ​ហិរញ្ញ​វត្ថុដោយសារតែបញ្ហាជំ​ងឺកូវីដ-១៩។

អាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីសុខាភិបាល ចាប់បង្ខំកូដករណាហ្គាវើលដ៍ចូលរថយន្តក្រុងដឹកទៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅ អំឡុងពេលពួកគេតវ៉ាជាថ្មីពាក់ព័ន្ធដំណោះស្រាយការងារនៅមុខណាហ្គាវើលដ៍ទី២ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

សមត្ថកិច្ច​ចាប់ខ្លួន​បុគ្គលិក​ណាហ្គាវើលដ៍​ជិត​២០០នាក់​បញ្ជូន​ទៅ​ខណ្ឌព្រែកព្នៅ ខណៈ​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​ជាថ្មី

សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនក្រុមកូដករណាហ្គាវើលដ៍ជិត២០០នាក់ដាក់ចូលរថយន្ត និងបញ្ជូនទៅទុកចោលនៅមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃចន្ទនេះ ខណៈពួកគេបន្តចេញធ្វើកូដកម្មជាថ្មីទៀតនៅមុខក្រុមហ៊ុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ