
បក្សប្រជាជនកម្ពុជា នឹងដាក់បេក្ខភាពច្រើនរូបក្នុងការប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្តីជំនាន់ថ្មី
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បេក្ខភាពជានាយករដ្ឋមន្រ្តីសម្រាប់គណបក្សកាន់អំណាច មិនមែនមានតែកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ទេ ដែលនឹងត្រូវប្រកួតប្រជែងសម្រាប់តំណែងជាប្រមុខរដ្ឋដ៏សំខាន់មួយនេះ ខណៈក្នុងជួរបក្សកាន់អំណាចមានធនធានមនុស្សដែលមានសក្ដានុពលជាច្រើនរូបទៀតដែលនឹងត្រូវដាក់ឱ្យជ្រើសរើស។