
លោក ហ៊ុន ម៉ាណែត ថា លោកនិងប្អូនប្រុសមិនមានជម្លោះដណ្តើមគ្នាធ្វើបេក្ខភាពនាយករដ្ឋមន្ត្រីថ្ងៃអនាគតទេ
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅអ្នកនយោបាយបក្សប្រឆាំងចាស់វស្សា និងអ្នកវិភាគខ្លះ ដែលចោទថា លោកមិនបានធ្វើអ្វីសោះ និងមានជម្លោះជាមួយបងប្អូនបង្កើតក្នុងគ្រួសារដើម្បីដណ្តើមគ្នាយកតំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។