ពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋចំនួន​២៤៤គ្រួសារ នៅភូមិ​ឡ​កំបោរ សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​ ផ្ដល់បទសម្ភាស អំឡុងពេលចេញទាម​ទារ​អភិវឌ្ឍន៍​នៅ​កន្លែង និ​ង​ចេញបណ្ណកម្មសិទ្ធិ ខណៈ​អាជ្ញាធរ​ឱ្យពួកគេដោះដូរទៅទីតាំង​ថ្មី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ពលរដ្ឋជាង២០០គ្រួសារនៅខណ្ឌឫស្សីកែវទាមទារអភិវឌ្ឍន៍នៅកន្លែងនិងបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យដូរទៅទីតាំងថ្មី

ប្រជាពលរដ្ឋចំនួន​២៤៤គ្រួសារ នៅភូមិ​ឡ​កំបោរ សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​ ទាម​ទារ​អភិវឌ្ឍន៍​នៅ​កន្លែង និ​ង​ចេញបណ្ណកម្មសិទ្ធិ ខណៈ​អាជ្ញាធរ​ឱ្យពលរដ្ឋទាំងនោះដោះដូរទៅទីតាំង​ថ្មី។

ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​ជិត​១០០នាក់​នៅ​ខេត្តមណ្ឌលគិរី តវ៉ា​ប្រឆាំង​អាជ្ញាធរ​ដែល​កាត់ដី​របស់​ពួកគាត់​ឱ្យ​ទៅ​ឧកញ៉ា

ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ នៅថ្ងៃពុធនេះ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ។

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ពលរដ្ឋ​ជិត​២០០នាក់​តវ៉ា​ជាថ្មី​នៅមុខ​អាជ្ញាធរ​ជាតិអប្សរា​ដើម្បី​ទាមទារ​សំណង​ដីធ្លី

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ាជាថ្មីទៀតនៅមុខអាជ្ញាធរជាតិអប្សរា នៅថ្ងៃពុធនេះ ដើម្បីទាមទារសំណងដីធ្លី។

ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សហគមន៍ចំនួន៧ មកពីស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមគ្នាធ្វើការដាក់ញ្ញាត្តិទៅកាន់សាលាខេត្តត្បូងឃ្មុំ និងសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយមានពលរដ្ឋចូលរួមចំនួន២៣០នាក់ ដើម្បីជំរុញឱ្យមានការដោះស្រាយបញ្ហាដីធ្លី ស្នើសុំពន្លឿនចេញបណ្ណកម្មសិទ្ធិ និងស្នើឱ្យតុលាការសាលាឧទ្ធរណ៍ ធ្វើការបង្ហាញភស្តុតាងនៃកិច្ចសន្យាលក់ទិញរបស់ក្រុមហ៊ុនចិនពីក្រុមហ៊នខ្មែរដែលជាដីបញ្ហារបស់ពលរដ្ឋ។

ពលរដ្ឋ​១០០​គ្រួសារ​នៅ​ខេត្តត្បូងឃ្មុំ​ស្នើ​សុំ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ ក្រោយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឯកជន

ប្រជាពលរដ្ឋចំនួន​១០០គ្រួសារ នៅ​ឃុំ​​ចំនួន​​២ នៃ​​ស្រុក​​មេមត់ ខេត្តត្បូងឃ្មុំ បាន​ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត ក្រោយ​ពី​ដីនេះ​បាន​កាត់​ឆ្វៀល​ចេញ​ពីគម្រោងដីក្រុមហ៊ុនឯកជនអស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែពលរដ្ឋនៅ​មិន​ទាន់​ទទួល​​​បាន​បណ្ណកម្មសិទ្ធិស្របច្បាប់នៅឡើយ។

ស្នាក់ការល្បាតថ្មបីដុំ នៅតំបន់ឧទ្យានជាតិបូទុមសាគរ ខេត្តកោះកុង។

ពលរដ្ឋ​ខេត្តកោះកុង​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​ដី​ធ្លី ខណៈ​អាជ្ញាធរ​ចោទ​ពួកគេ​ថា​អាស្រ័យផល​លើ​ដី​តំបន់​ការពារ

ប្រជាពលរដ្ឋមួយចំនួន​​នៅស្រុកបូទុម​សាគរ ខេត្ត​កោះ​កុង អំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធពន្លឿនការ​​ដោះ​​ស្រាយ​វិវាទដីធ្លីជូនពួកគេឱ្យឆាប់ និងមានតម្លាភាព​ ខណៈអាជ្ញាធរ​ចោទពួកគាត់ថាបាន​ចូលទៅអាស្រ័យផលលើ​ដី​ «ឧទ្យាន​​ជាតិ​បូទុម​សាគរ» ដោយ​​ខុស​ច្បាប់​។

ទិដ្ឋភាពផ្ទះប្រជាពលរដ្ឋជាម្ចាស់ស្រុក (អ្នករស់នៅតាំងពីដូនតាមក) ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

ពលរដ្ឋ​១០គ្រួសារ​ដែល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​រុនតាឯក រក្សា​ជំហរ​មិន​ទទួល​យក​ការ​ដោះដូរ

ប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅឃុំរុន​តាឯក ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍តំបន់រុនតាឯក រក្សាជំហរមិនទទួលយកការដោះដូរដីឡូត៍ត្រឹមដី «២០ម៉ែត្រ គុណ ៣០ម៉ែត្រ» ដោយថា ការដោះស្រាយនេះពុំមានតម្លាភាព។

ផ្ទះពលរដ្ឋមួយគ្រួសារក្នុងចំណោមប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប ដែលពួកគេបានទាមទារឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ផ្តល់​បណ្ណ​​កម្មសិទ្ធិដីធ្លី ខណៈពួកគេអះអាងថាដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន

ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ផ្តល់​បណ្ណ​​កម្មសិទ្ធិដីធ្លី ខណៈពួកគេ​អះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំ​តំបន់នោះ។

ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់​ទាមទារ​អាជ្ញាធរ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ព្រោះ​បារម្ភ​ពីការ​ «បណ្តេញចេញ»​

ពលរដ្ឋ៦៥គ្រួសារនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទាមទារអាជ្ញាធរ ផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ឱ្យបានឆាប់ ដោយថាពួកគាត់បានរស់នៅលើដីនោះជាច្រើនឆ្នាំមកហើយ និងបារម្ភពីការ«បណ្តេញចេញ» ក្រោមហេតុផលអភិវឌ្ឍន៍ បន្ទាប់ពីមើលឃើញថាសហគមន៍ខ្លះបានរងគ្រោះនូវរឿងស្រដៀងៗគ្នានេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ