ប្រមុខការទូត​កម្ពុជា​នឹង​ទៅវៀតណាមប្រជុំគណៈកម្មការចម្រុះលើកទី១៦

ប្រមុខ​ការទូត​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម​លើកទី១៦ ដោយ​ថា ដើម្បី​រឹត​បន្តឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។

ថៃ​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរខុស​ច្បាប់​អាច​មកកម្ពុជា និង​ចូល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ​ក្រោយ​ចូលឆ្នាំ​

ក្រសួង​ការបរទេស​ឲ្យ​ដឹង​ថា អាជ្ញាធរ​​ថៃ​បាន​អនុញ្ញាត​ឲ្យ​ពលករខ្មែរ​​ និងអ្នករស់នៅក្នុងបន្ទុក​អាយុ​ក្រោម១៨ឆ្នាំ ដែលពុំទាន់មានឯកសារត្រឹមត្រូវ អាចធ្វើ​ដំណើរមក​ប្រទេសកម្ពុជា​ និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញបាន​ក្រោយ​ឱកាស​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដើម្បី​បន្ត​ធ្វើ​ការងារ​នៅ​កន្លែង​ដើម​។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​នេះ ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា ពលករ-ពលការិនី អាចធ្វើដំណើរចេញពី​ប្រទេស​ថៃគិតចាប់ពីថ្ងៃទី​១១ ខែមេសា និងត្រូវ​វិលត្រឡប់ទៅ​កន្លែងការងារនៅថៃវិញ មិនឲ្យ​​ហួស​ពីថ្ងៃទី២០ ​ខែមេសា ឆ្នាំ ២០១៦ ដោយពុំ​តម្រូវឲ្យ​បង់ថ្លៃសេវាកម្មអ្វីទាំងអស់នៅច្រកព្រំដែន

ក្រសួង​បញ្ជូនកូន​ប្រសារលោក សុខ អាន ទៅ​បំពេញ​ការងារ​ជំនួស​លោក ស៊ុត ឌីណា

ក្រសួង​ការបរទេស​បញ្ជូន​មន្ត្រី​មួយ​រូប​របស់​ខ្លួនគឺ​​លោក ហុង បញ្ញារិទ្ធ ដែលត្រូវ​​ជា​កូន​ប្រសារ​លោក សុខ អាន រដ្ឋមន្ត្រី​ទទួឡ​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ទៅ​កាន់​ការងារ​ការទូត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងបណ្ដោះ​អាសន្ន ជំនួស​អតីត​​ឯកអគ្គរាជទូត​លោក ស៊ុត ឌីណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ដោយ​ត្រូវ​ចោទប្រកាន់​ពី​បទ​​ពុករលួយ​។

អាជ្ញាធរថៃឃាត់ទូកនេសាទជួញដូរពលករខ្មែរ១៥នាក់​

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាអាជ្ញាធរថៃបានឃាត់ទូកនេសាទថៃ ដោយសង្ស័យថាជួញដូរពលក​រខ្មែរ​១៥នា​ក់។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការបរទេសបានឲ្យដឹងថាកាលពីថ្ងៃទី ២១ ខែមករា អាជ្ងាធរថៃបានឃាត់ទូកនេសាទថៃ​ចំនួន២គ្រឿងហើយឃើញមានព​លករខ្មែរ១៥នាក់ដែល​អាជ្ងា​ធ​រថៃសង្ស័យជាជនរងគ្រោះដោយសារការជួញដូរមនុស្ស។ សេចក្តីប្រកាសព័ត៌មានបន្តថាអា​ជ្ញាធរ​បាន​​នាំ​យកពលករខ្មែ​រទាំងនោះទៅរក្សាទុកនៅមជ្ឈមណ្ឌ​លស្តារនិតិសម្បទាជនរងគ្រោះដោយការជួ​ញដូរ​មនុស្សខេត្ត​Ranong។

រដ្ឋាភិបាល​សម្រេច​ផ្លាស់ប្តូរឯក​អគ្គរាជ​ទូត​កម្ពុជា​២រូប

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ ដោយ​សម្រេច​ផ្លាស់​ប្តូរ​ឯក​អគ្គរាជ​ទូត២រូប​ ​​ឲ្យ​វិលត្រឡប់​មក​ប្រទេស​​កម្ពុជាវិញនិង​ដាក់មន្រ្តី​នៅ​ក្រសួងការបរទេស​បំពេញតំណែង​នោះ។​ ក្នុងព្រះ​រាជ​ក្រឹត្យ​ដាច់​ដោ​យ​ឡែក​​ចុះថ្ងៃ​ទី១១ខែ​មករា ​ ​​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​បាទ​បរម​នាថ​នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​ឲ្យ​រដ្ឋាភិបាល​ផ្លាស់​ប្តូរឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​និង​បារាំង។ ​ឯក​អគ្គ​រាជ​ទូត​​ប្រចាំ​ប្រទេស​ម៉ាឡេស៊ីព្រះ​អង្គម្ចាស់​អរុណរស្មី ​ត្រូវ​ផ្លាស់​ជំនួស​ដោយ​លោក​ស្រី រត្ន ម៉ានីនិង​ឯក​​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំងនិង​ជាឯក​​អគ្គរាជទូត​តែង​តាំង​នៅ​ប្រទេសអេស្ប៉ាញ អ៊ីតាលី ព័រ​ទុយ​ហ្គាល់ ក្រិច បុរី​អង់​ដ័រ និង ស៊ីប្រ ​លោក នុត ណារ៉ាង ត្រូវ​ផ្លាស់​ជំនួស​ដោយ​លោក ចែម វី​ឌ្យ៉ា។

ក្រសួង​ការបរទេស​ថាមន្រ្តីរាជការមួយចំនួន​ប្រើលិខិត​ឆ្លងដែន​ផ្លូវការ​ធ្វើជា​ពលករ

ក្រសួង​ការ​បរទេស​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា​មន្រ្តី​របស់​ស្ថាប័ន​មួយ​ចំនួន​បាន​ប្រើប្រាស់​លិខិត​ឆ្លងដែន​ផ្លូវការ​ដែល​​ក្រសួង​បាន​ចេញ​ឲ្យ​ ទៅ​ធ្វើ​ជា​ពលករ​នៅក្រៅប្រទេស។ កាលពីថ្ងៃទី​៤ ខែមិនា ក្រសួង​ការបរទេស​កម្ពុជា​បានចេញលិខិត​មួយ​ទៅកាន់​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោ​ក ស ខេង ដោយ​ស្នើដកលិខិតឆ្លងដែនផ្លូវការមន្រ្តី​រដ្ឋាភិបាល ពេលបញ្ចប់បេសកកម្មនៅក្រៅ​ប្រទេស។​ លិខិត​​បញ្ជាក់​ថា​​ក្រសួងនឹងប្រគល់លិខិតឆ្លងដែនផ្លូវការទាំងនោះទៅវិញនៅពេលមន្រ្តីនោះត្រូវមានបេស​ក​កម្ម​​នៅបរទេស​ជាថ្មី។ ក្រសួងការបរទេស​​​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ចំណាត់ការ​នេះនោះទេ។​

ក្រសួងការបរទេស​ជួយ​ពលករ​ខ្មែរ៤នាក់​ពី​ប្រទេស​ម៉ាឡេស៊ី​

ស្ថានឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ជួយ​ស្ត្រី​ខ្មែរ​៤នាក់​​ដែល​បានទៅធ្វើការតាមផ្ទះក្នុង​ប្រទេស​ម៉ាឡេស៊ី ​ឲ្យ​វិលត្រឡប់មកកម្ពុជាវិញ។ ក្នុង​សេចក្តី​ប្រកាសព័ត៌មានមួយ​ចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងការបរទេស​ឲ្យ​ដឹង​ថាស្ត្រី​៤​នាក់​ដែល​បា​នទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីហើយត្រូវ​បានជាប់ឃុំឃាំងនៅជំរុំBalantik Campក្នុង​រដ្ឋ Kedah​​ត្រូ​វ​បាន​ស្ថានទូត​កម្ពុជា​ជួយ​អន្តរាគមន៍ឲ្យ​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ។​

រដ្ឋាភិបាលជួយឲ្យពលការិនី៣នាក់នៅប្រទេសម៉ាឡេស៊ីបានត្រឡប់មកកម្ពុជាវិញ

ក្រសួងការបរទេស និងសហប្រតិបត្ដការអន្ដរជាតិឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយអន្ដរាគមន៍ជួយពលការិនីខ្មែរចំនួន៣នាក់ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ