កម្ពុជា​ពន្យល់​ហេតុ​ផល​ទៅ​ចិន​ជុំវិញ​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត​គាំទ្រ​អ៊ុយក្រែន​ថ្កោទោស​រុស្ស៊ី

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់ពន្យល់​ហេតុផល​ទៅកាន់​ភាគី​ចិន ជុំវិញ​ការ​សម្រេចចិត្ត​បោះឆ្នោតនៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ អ.ស.ប ដោយ​ថ្កោទោស​រុស្ស៊ី ដែល​បាន​លើក​ទ័ពឈ្លាន​ពាន​ទឹកដី​អ៊ុយក្រែន ខណៈចិន​បាន​បោះឆ្នោត​អនុប្បវាទ។

ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៤០លាន​ដុល្លារ​ដល់​កម្ពុជា​លើ​គម្រោង​ចំនួន២

រាជរដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់ជំនួយជាហិរញ្ញប្បទានឥតសំណងប្រមាណ៤១លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីអនុវត្តលើគម្រោងធំៗចំនួនពីរ រួមមាន ការបោសសម្អាតមីន​ និងសង្គ្រោះជនពិការដោយសារមីន​ ព្រមទាំងគម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

ទាហានប្រទេសអ៊ុយក្រែនប្រចាំការនៅតំបន់មួយនៃប្រទេស។

មន្ត្រីថា​អតីត​និស្សិតខ្មែរ​២៣រូប​និង​គ្រួសារ​ដែល​កំពុង​រស់នៅ​អ៊ុយក្រែន​មាន​សុវត្ថិភាព​ជាធម្មតា

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានអះអាងថា អតីតនិស្សិតខ្មែរទាំង២៣នាក់និងក្រុមគ្រួសាររបស់គេដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននៅឡើយនោះ ពួកគេមានសុវត្ថិភាពជាធម្មតា ហើយមន្ត្រីទូតខ្មែរនៅប្រទេសរុស្ស៊ីបានទាក់ទងពួកគេជាប្រចាំ។  ​

អ្នក​នាំ​ពាក្យ​ថា ក្រសួង​ការបរទេស​កម្ពុជា​កំពុង​ទាក់ទង​ពលរដ្ឋ​​ខ្មែរ​​២៣​​នាក់​​នៅ​​ក្នុង​​ប្រទេស​​អ៊ុយក្រែន​

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​ចំនួន ២៣នាក់ និង​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​ទៅ​មុខ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ក្រសួង​ការបរទេស​ថា គ្មាន​ចារកម្ម​កូរ៉េខាងជើង​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា

ក្រសួងការបរទេសកម្ពុជា​ ច្រានចោល​របាយការណ៍មួយ​ដែលលើកឡើង​ថា កម្ពុជា​ជា​កន្លែង​ដែល​​ចារកម្ម​កូរ៉េ​ខាង​​ជើង​បាន​​​បើក​​ដំណើរ​ការ​សណ្ឋាគារ កាស៊ីណូនិងភ្នាក់ងារទេសចរណ៍ ក្រោយ​ពីរបាយការណ៍​នោះត្រូវបានចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន NK News កាល​ពី​ដើម​សប្ដាហ៍​នេះ។

លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ប្រាក់ សុខុន គ្រោង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​នៅ​ដើម​ខែក្រោយ

រដ្ឋមន្ត្រីការបរទេស​កម្ពុជា និងជាប្រេសិតពិសេស​អាស៊ាន លោក ប្រាក់ សុខុន គ្រោង​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​មីយ៉ាន់ម៉ា​នៅសប្ដាហ៍​ទី២​​​នៃ​​ខែ​​មីនាខាង​​មុខ​​នេះ ក្នុង​​នាម​​លោក​​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ានស្ដីពី «បញ្ហានៅមី​យ៉ាន់​ម៉ា»។

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្រសួង​ការបរទេស៖ អនុក្រឹត្យ​ស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» មិនបាន​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ទេ

ក្រសួងការបរទេសកម្ពុជា សម្ដែងការខកចិត្តនូវការបកស្រាយខុស​ថា​ រដ្ឋាភិបាល​ចេញ​អនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ជាការបិទសិទ្ធិសេរីភាពបញ្ចេញមតិ។

លោក ប្រាក់ សុខុន ថា ដំណើរ​ទស្សនកិច្ច​របស់​កម្ពុជា​ទៅ​មីយ៉ាន់ម៉ា គឺ​ដើម្បី​ទម្លាយភាព​ជាប់គាំង​

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប) កាល​ពី​យប់​មិញ​ថា ដំណើរ​ទស្សនកិច្ច​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ដើម្បី​ទម្លាយភាព​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ។

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

កម្ពុជា​បើក​ឱ្យ​មាន​ការ​ផ្ដល់​ទិដ្ឋាការ​ឡើងវិញ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​បរទេស

កម្ពុជាបានសម្រេចបើកឱ្យមានការផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ​បរទេសឱ្យចូលមកទស្សនាកម្ពុជាសារជាថ្មី។

(ឆ្វេង) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ) ហុចលិខិតប្តូរសារដែលចុះហត្ថលេខាស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ជប៉ុន​នឹង​ផ្ដល់ជំនួយ​ឥត​សំណង​និង​ឥណទាន​សម្បទាន​ជាង​៧០​លាន​ដុល្លារ​ដល់​កម្ពុជា

កម្ពុជានឹងចុះហត្ថលេខាទទួលជំនួយឥតសំណងនិងឥណទានសម្បទានពីប្រទេសជប៉ុនចំនួន៧២,៧២លានដុល្លារ នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ នៅឯក្រសួងការបរទេសកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ