លោក​ ភូ​ លិ​ អភិបាលរងខេត្ត​ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ ​ដើម្បីពិនិត្យ ពិភាក្សា​បំពេញបន្ថែមលើសេចក្ដីព្រាងផែនការបម្រុងឆ្លើយតបគ្រោះមហន្តរាយ​អគ្គីភ័យ(ភ្លើងឆេះព្រៃ) និងគ្រោះមហន្តរាយរាំងស្ងួត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល នៅសាល​ប្រជុំសាលាខេត្តកែប​។

សង្គមស៊ីវិលថា ករណីសមត្ថកិច្ចមិនអាចចាប់ខ្លួនអតីតអភិបាលខេត្តកែបដែលប្រើហិង្សាលើស្ត្រីម្នាក់ បង្ហាញពីការអនុវត្តច្បាប់ស្តង់ដារពីរ

សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស​ យល់ថា ​​ការដែលសមត្ថកិច្ច​​នៅមិនទាន់អាច​ស្វែងរកចាប់ខ្លួន​​អតីត​​អភិបាល​រង​ខេត្ត​កែប លោក ភូ លិ​ ដែលប្រើហិង្សា​លើស្ត្រីម្នាក់បណ្ដាលឱ្យ​បែក​ក្បាល​នោះ ថាជា​​​ការអនុវត្តច្បាប់​ស្ដង់ដារ​ពីរ។

លោក​ ភូ​ លិ​ អភិបាលរងខេត្ត​ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ ​ដើម្បីពិនិត្យ ពិភាក្សា​បំពេញបន្ថែមលើសេចក្ដីព្រាងផែនការបម្រុងឆ្លើយតបគ្រោះមហន្តរាយ​អគ្គីភ័យ(ភ្លើងឆេះព្រៃ) និងគ្រោះមហន្តរាយរាំងស្ងួត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល នៅសាល​ប្រជុំសាលាខេត្តកែប​។

អភិបាលរង​ខេត្តកែប​ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង កំពុង​រត់​គេចខ្លួន​​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រីម្នាក់

អភិបាលរងខេត្តកែប ដែលត្រូវបានដកពីតំណែង នៅតែបន្តរត់គេចខ្លួននៅឡើយ បន្ទាប់ពីមានបណ្ដឹងនៅតុលាការ ពីបទប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្ដាលឱ្យបែកក្បាល ក្នុងពិធីជប់លៀងមួយកាលពីចុងខែធ្នូ ឆ្នាំ២០២២។

សាលាខេត្តកែប។

សង្គមស៊ីវិលទាមទារអាជ្ញាធររដ្ឋ «ចាត់វិធានការច្បាប់ម៉ឺងម៉ាត់» លើជនមានអំណាចដែលប្រើហិង្សានិងបៀតបៀនលើស្ត្រី

សង្គមស៊ីវិលដែលធ្វើការលើការការពារ និងលើកកម្ពស់ស្ត្រី ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់ទៅលើជនមានអំណាចដែលប្រើហិង្សានិងបៀតបៀនលើស្ត្រី ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងលើកកម្ពស់ការអនុវត្តច្បាប់ ខណៈមើលឃើញថា បើរឿងរ៉ាវបញ្ចប់ទៅវិញដោយត្រឹមតែបញ្ចប់មុខតំណែងជនប្រព្រឹត្ត ឬសម្របសម្រួលក្រៅប្រព័ន្ធច្បាប់ គឺងាយនឹងធ្វើឱ្យករណីហិង្សាទាំងនេះកើតទៅលើស្ត្រីបន្តទៀត​ ហើយក៏បង្ហាញពីវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជាផងដែរ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

លោក​ ហ៊ុន សែន​ ដក​តំណែង​អភិបាលរងខេត្តកែប​ បន្ទាប់​ពី​ផ្ទុះ​ព័ត៌មាន​ប្រើ​អំពើ​ហិង្សា​និង​បៀត​បៀន​លើ​ស្រ្តី២​រូប​

លោក ហ៊ុន សែន បានដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ក្រោយមានការផ្សព្វផ្សាយពីការប្រើអំពើហិង្សាលើស្រ្តីជាមន្ត្រីសាខាពន្ធដារនិងបៀតបៀនលើស្រ្តី​កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

Showing 80 of 20549 media items Load more

ក្រសួងបរិស្ថាន​កំពុង​សិក្សា​បង្កើត​ឧទ្យានជាតិ​សមុទ្រ​មួយ​ទៀត​នៅ​ខេត្តកែប

ក្រសួងបរិស្ថាន បាន​និង​កំពុង​សិក្សា​អំពី​ការ​បង្កើត​ឧទ្យាន​ជាតិសមុទ្រមួយទៀត​នៅក្នុង​​ខេត្តកែប ខណៈ​ពេល​បច្ចុ​ប្បន្ន​នេះ កម្ពុជា​មាន​តំបន់​ឧទ្យានជាតិសមុទ្រចំនួន២រួចទៅហើយ។

បឹងហ្គាឡូ ដែលត្រូវបានក្រុមហ៊ុនវិស័យឯកជនសាងសាង់នៅត្រើយម្ខាង ទល់មុខសហគមន៍ត្រពាំងសង្កែ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (សហគមន៍នេសាទត្រពាំងសង្កែ)

សហគមន៍​នេសាទ​នៅ​ខេត្ត​ជាប់​សមុទ្រ​ចំនួន២​ប្រឈម​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ

សហគមន៍នេសាទនៅខេត្តកំពត និងខេត្តកែប បន្តរងការគំរាមកំហែងដោយគម្រោងអភិវឌ្ឍន៍នានានៅតំបន់ឆ្នេរ ដោយសារតំបន់អាស្រ័យផលរបស់ពួកគេរងការទន្ទ្រានយក និងបំផ្លិចបំផ្លាញដោយមហិច្ឆតាចង់បង្កើតជាតំបន់ទេសចរណ៍។

សកម្មភាពចាក់ដីបំពេញពង្រីកឆ្នេរខេត្តកែប។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

មន្ត្រី​សង្គមស៊ីវិល​បារម្ភ​ពី​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​នៅ​ខេត្តកែប

មន្ត្រីសង្គមស៊ីវិល​ផ្នែក​បរិស្ថាន និងសិទ្ធិមនុស្ស បារម្ភពីផលប៉ះពាល់​នៃគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេររបស់​អាជ្ញាធរ​​នៅ​ខេត្ត​កែប ដោយថា​ គម្រោងអភិវឌ្ឍន៍នេះហាក់​មិន​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ឱ្យប្រជាពលរដ្ឋ​បានដឹងជាមុនឡើយ។

បទយក​ការណ៍៖​ សំរាម ​បិទ​បាំង​សម្រស់​ឆ្នេរ​អង្កោល​នៅ​ខេត្តកែប​

ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ពី​ឆ្នេរ​កែប គឺ​នៅក្នុង​ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ គេនឹងឃើញ​មាន​ឆ្នេរខ្សាច់​ធម្មជាតិ​ដែល​មាន​ពណ៌ត្នោត ប្រវែង​ជាង ២ ពាន់ម៉ែត្រ អមជា​មួយ​ម្លប់ដូង ត្រឈឹងត្រឈៃ និង​កោះអណ្ដែត​ត្រៀបត្រា​នៅក្នុង​ផ្ទៃសមុទ្រ នោះ​គឺជា​សម្រស់​ឆ្នេរ​អង្កោល។

ខេត្តកែប នឹងចាប់ផ្តើមដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងជាផ្លូវការ

ខេត្តកែប ប្រកាសចាប់ផ្តើមមានសាលាដំបូង និងអយ្យការអមសាលាដំបូងរបស់ខ្លួនជាផ្លូវការ ដោយគ្រោង​ដំណើរការចាប់ពីថ្ងៃសុក្រក្នុងសប្តាហ៍នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ