សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ពាក់ព័ន្ធករណីបាក់អគារនៅព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និង មន្ត្រីពាក់ព័ន្ធផ្សេងទៀត នៅកន្លែងបាក់អគារនៅព្រឹកនេះ(រូបពីនគរបាលជាតិ)

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ពាក់ព័ន្ធករណីសាងសង់អគារកម្ពស់៧ជាន់មិនមានច្បាប់អនុញ្ញាត ហើយបានបាក់នៅព្រឹកថ្ងៃសៅរ៍នេះ ដែលព័ត៌មានបឋមឱ្យដឹងថា បណ្តាលឱ្យមានអ្នកស្លាប់៣នាក់ និងរបួសមួយចំនួនទៀត។​

តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តព្រះសីហនុឱ្យដឹងថា ជនជាតិ៣នាក់នោះរួមមានឈ្មោះ Chen Kun ជាម្ចាស់ការដ្ឋានសំណង់ ឈ្មោះ Deng Xing Gul ជាម្ចាស់ក្រុមហ៊ុនទទួលសាងសង់ និង ឈ្មោះ​ Gao Yu ជាអ្នកម៉ៅការបូកជញ្ជាំងអគារ។

សាលាខេត្តបញ្ជាក់ទៀតថា ក្រៅពីជនជាតិចិនទាំង៣នាក់នេះ ជនជាតិខ្មែរម្នាក់ ឈ្មោះ ញឹក ហ៊ុយ ​ដែលជួលដីឱ្យជនជាតិចិនសាងសង់អគារសម្រាប់ធ្វើសណ្ឋាគារនេះ ក៏ត្រូវនាំខ្លួនទៅសាកសួរដែរ។​

ក្រោយការបាក់អគារនៅក្នុងខេត្តព្រះសីហនុនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់អះអាងថា អគារនេះ សាងសង់ឡើងដោយមិនមានច្បាប់អនុញ្ញាតទេគឺខាងក្រសួងហាមឃាត់ពីរលើកហើយតែម្ចាស់ការដ្ឋានសាងសង់នេះមិនព្រមស្តាប់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ