ព័ត៌មានបឋម៖ បាក់អគារនៅព្រះសីហនុស្លាប់៣របួស១០នាក់

បុរសម្នាក់ត្រូវបានជួយសង្គ្រោះ ករណីបាក់អគារនៅខេត្តព្រះសីហនុ។ (រូបថត៖ នគរបាលជាតិ)

របាយការណ៍បឋមរបស់សមត្ថកិច្ចឱ្យដឹងថា បាក់អគារកំពុងសាងសង់កម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុនៅព្រឹកថ្ងៃសៅរ៍នេះ បណ្តាលឱ្យមានអ្នកស្លាប់៣ របួស១០នាក់ និងសង្ស័យមានអ្នកនៅជាប់ក្នុងគំនរបាក់បែកនោះមួយចំនួនទៀត។​

អធិការក្រុងព្រះសីហនុលោក ធុល ភស្តា បានឲ្យដឹងថា របាយការណ៍ដែលលោកទទួលបានបឋមគឺមានអ្នកស្លាប់៣ របួស១០នាក់ ចំណែកអ្នកជាប់ក្នុងបំណែកអគារនោះមិនទាន់ដឹងប៉ុន្មាននាក់នោះទេ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

អគារ​កំពុង​សង់​ថ្មី​មួយ​កន្លែង​កំពស់​៧​ជាន់​ នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ ​ក្នុង​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ បាន​បាក់រ​លំនៅ​វេលា​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ